ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះបីគ្រោះអគ្គិភ័យមានការថយចុះ តែការប្រុងប្រយ័ត្ននៅតែជាកត្តាចម្បងសម្រាប់បងប្អូនពលរដ្ឋ

1 នាទី មុន

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​គ្រោះ​អគ្គិភ័យ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ស​ប្ដា​ហ៍​ទី​៣ (​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦) មានការ​ថយ​ចុះ បើ​ធៀប​នឹង​ស​ប្តា​ហ៍​កន្លង​ទៅ ។…

រាជធានី​ភ្នំពេញ ៖ ស្ថានភាព​គ្រោះ​អគ្គិភ័យ​នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ស​ប្ដា​ហ៍​ទី​៣ (​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦) មានការ​ថយ​ចុះ បើ​ធៀប​នឹង​ស​ប្តា​ហ៍​កន្លង​ទៅ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួងមហាផ្ទៃ​បាន​ប្រកាស​នា​ថ្ងៃ​ទី​២៤ ខែមីនា​នេះ ។

ក្នុង​ស​ប្ដា​ហ៍​ទី​៣ ខែមីនា គិត​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០២៦ នៅ​ទូ​ទាំង​ប្រទេស មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​១៤​ករណី បណ្ដាល​ឱ្យ​ខូចខាត និង​ឆាបឆេះ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​១១​ខ្នង បន្ទប់​ស្នាក់​នៅ​៥​បន្ទប់ រោង​១​កន្លែង តូប​លក់ដូរ​១៨ ឡថ្នាំ​ជក់​១ ម៉ាស៊ីន​៣​គ្រឿង បំពង់​កម្ដៅ​១​គ្រឿង គំនរ​អេ​ត​ចាយ​១​កន្លែង ព្រមទាំង​សម្ភារ​ប្រើប្រាស់​មួយ​ចំនួន ។ នេះ​បើ​តាម​របាយការណ៍​ក្រសួងមហាផ្ទៃ ។

ក្រសួងមហាផ្ទៃ​បាន​បន្ត​ទៀត​ថា ៖ បើ​ធៀប​នឹង​ស​ប្ដា​ហ៍​ទី​២ ខែមីនា គ្រោះ​អគ្គិភ័យ​នេះ បាន​ថយ​ចុះ​៦​ករណី ខណៈ​ការ​ខូចខាត​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ក៏​បាន​ថយ​ចុះ​៤​ខ្នង ។ ករណី​អគ្គិភ័យ​ដែល​បាន​កើតឡើង​ក្នុង​ស​ប្ដា​ហ៍​ទី​៣ ខែមីនា​នេះ មាននៅ​ក្នុងភូមិ​សាស្ត្រ​ជា​អាទិ៍ រាជធានី​ភ្នំពេញ ខេត្តស្វាយរៀង ព្រះ​វិហារ បន្ទាយ​មាន​ជ័យ កំពង់ចាម និង​ខេ្ត​ត​បាត់ដំបង ។

គួរ​រម្លឹក​ថា ក្នុង​ខែកុម្ភៈ​កន្លង​ទៅ​នេះ នៅ​ទូ​ទាំង​ប្រទេស មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន​៩៧​ករណី បាន​បណ្ដាល​ឱ្យ​ឆេះ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ ៨៣​ខ្នង តូប​១​ខ្នង ឃ្លាំង​១០​ខ្នង កុដិ​៨​ខ្នង វិហារ​១​ខ្នង បន្ទប់​៤​បន្ទប់ និង​អគារ​ស្នាក់​នៅ​១​ខ្នង​។ ក្នុង​ករណី​មាន​អគ្គិភ័យ​កើតឡើង សូម​ទាក់ទង​ទៅ​កាន់​លេខ ១១៨ ឬ​តាម​តេ​ឡេ​ក្រាម ១១៨ ដើម្បី​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​ជំនាញ ឬ​រាយការណ៍​បន្ទាន់​ជូន​អាជ្ញាធរ​មូលដ្ឋាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ