ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុ​ឆេះយីឌុបដឹកទំនិញព្រឹក​មិញហើយ (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានបន្ត​ថា កាលពីវេលា​​ម៉ោង៤​ទៀប​​ភ្លឺ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០១៩ នៅ​ត្រង់​ចំណុច​មុខឃ្លាំង​មួយកន្លែង ជិត​បុរី​ហា​យ​ធិ​ច​២…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានបន្ត​ថា កាលពីវេលា​​ម៉ោង៤​ទៀប​​ភ្លឺ​ថ្ងៃ​ទី ២២ កក្កដា ឆ្នាំ ២០១៩ នៅ​ត្រង់​ចំណុច​មុខឃ្លាំង​មួយកន្លែង ជិត​បុរី​ហា​យ​ធិ​ច​២ ស្ថិត​​ក្នុង​​ក្រុម​ទី​៤ ភូមិ​តា​ង៉ៅ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ករណី​អគ្គិភ័យ​ឆេះ​រថយន្ត​យីឌុបមួយគ្រឿងម៉ាកហ៊ីយ៉ាន់​ដាយ ដែល​មាន​​ដឹក​ទំនិញ​ចម្រុះជា​ច្រើនមុខ​​​ បង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើលដល់ប្រជា​ពលរដ្ឋ និង​សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ​របស់​ស្នងការ​ដ្ឋាន​ចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ​​ ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា រថយន្ត​យីឌុបមួយគ្រឿង​​ខាងលើ​មាន​ដឹក​ទំនិញ​គ្រប់មុខ​ ​ដូច​ជា ថ្នាំ​បាញ់​ស្វាយ, មេ​អាស៊ីត, សាប៊ូ, ឡេ​លាប​ខ្លួន, ម្ជុលចាក់​ថ្នាំ, បាត​ស្បែក​ជេ​ី​ង, សំបក​ធុង​ហ្គា​ស និង​របស់របរ​ផ្សេង​ៗ​ជា​ច្រេ​ី​ន​មុខ​ទៀត ​។ មុន​ពេល​កេ​ី​ត​ហេតុ ​រថយន្ត​ដឹក​ទំនិញមួយគ្រឿង​​នេះបាន​ដឹក​ជញ្ជូន​ទំនិញ​ពី​ខេត្តតាកែវ មក​ស្តុក​ទំនិញ​នៅ​កន្លែង​កេ​ី​ត​ហេតុ​ខាង​លេ​ី លុះ​មក​ដល់​វេលា​ម៉ោងប្រមាណជា​​៥​ព្រឹកថ្ងៃកើតហេតុ​ ស្រាប់​តែ​អគ្គិភ័យ​ឆេះ​តែ​ម្តង ។

តាមសេចក្តីរាយការណ៍បានបន្ត​ថា ក្នុង​ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​ខាងលើនេះ សមត្ថកិច្ចបាន​ប្រេ​ី​ប្រាស់​រថយន្ត​ពន្លត់​អគ្គិ​ភ័​យ​ចំនួន​៧​គ្រឿង ស្មេ​ី​នឹង​៣៥​ជេ​ី​ង ទឹក​អស់​១៤០​ម៉ែត្រ​គូ​ប ។ ចំណែកម្ចាស់​ទីតាំង​ឈ្មោះ តែ ហួរ ភេទ​ប្រុស អាយុ៥០​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ លី វ​ណ្ណី អាយុ​៤៣​ឆ្នាំ ។ ក្នុង​ហេតុការណ៍​អគ្គិភ័យខាងលើ​​នេះ ​បណ្តាល​ឱ្យរង​ការ​​ខូច​ខាត​រថយន្ត​យីឌុប​​ដឹក​ទំនិញ​មួយ​​គ្រឿង រីឯ​​ទំនិញ​​នៅ​លេ​ី​​រថយន្ត​បានរងការ​ខូចខាត​​ទាំងអស់ ។​

តាមសេចក្តីរាយការណ៍បានបន្តទៀត​ថា មូលហេតុ​នៃ​ការ​ឆេះ​រថយន្ត​ដឹកទំនិញ​ខាងលើ​នេះគឺ​​បណ្តាល​មក​ពី​ការ​ឆ្លង​ចរន្តអគ្គិសនី​ចេញពី​កាប៊ី​ន​​រថយន្ត ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ  ៖ ធីតា​)

សូមរំលឹកថា ៖ យី​ឌុ​ប​ដឹក​ទំនិញ​ពេញ ចត​មុខ​ឃ្លាំង​សុខ​ៗ ផ្អើល​គេ​ផ្អើល​ឯង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ