ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យី​ឌុ​ប​ដឹក​ទំនិញ​ពេញ​ ចត​មុខ​ឃ្លាំង​សុខ​ៗ ​ផ្អើល​គេ​ផ្អើល​ឯង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹក​ទំនិញ ខណៈ​អ្នកបើកបរ​ចត​ទុក​ចោល​សុខ​ៗ ក៏​ស្រាប់តែ​ឆេះ​ចេញ​ជា​​អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ជា​ច្រើន​គ្រឿង ។ ហេតុការណ៍​ខាងលើ​នេះ​ដែរ…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​មាន​ដឹក​ទំនិញ ខណៈ​អ្នកបើកបរ​ចត​ទុក​ចោល​សុខ​ៗ ក៏​ស្រាប់តែ​ឆេះ​ចេញ​ជា​​អណ្តាត​ភ្លើង​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច និង​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​ចេញ​អន្តរាគមន៍​បាញ់​ពន្លត់​អស់​ជា​ច្រើន​គ្រឿង ។

ហេតុការណ៍​ខាងលើ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​ភ្លឺ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៩ ទល់មុខ​ឃ្លាំង​ស្តុ​ប​ទំនិញ​មួយ​ន្លែ​ង ជិត​បុរី​ហា​យ​ធិ​ច​២ សង្កាត់​និរោធ​ន៍ ខណ្ឌ​ច្បារ​អំពៅ ។

រថយន្ត​យីឌុប​មួយ​គ្រឿង​ខាងលើ​មាន​ផ្ទុកទំនិញ​ចម្រុះ​ពេញ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ត្រួយ​ចេក​លា​យ.ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣D-៦០៧៤ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ ។

តាម​សម្តី​អ្នកបើកបរ​រថយន្ត​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​បាន​បើករថយន្ត​មួយ​គ្រឿង​ដែល​មាន​ផ្ទុកទំនិញ​ចំរុះ​ពេញ​មួយ​រថយន្ត ទៅ​ចត​នៅ​មុខ​ឃ្លាំង​មួយ​កន្លែង ហើយ​គាត់​ក៏​បាន​ដេក​លក់​នៅ​ក្នុង​កាប៊ី​ន​រថយន្ត​នោះ លុះដល់​វេលា​ម៉ោង​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ភ្លើង​ឆេះ​ចេញពី​ក្បាល​រថយន្ត​យ៉ាង​សន្ធោសន្ធៅ បង្ក​ការ​ផ្អើល​ឆោឡោ​ដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ព្រមទាំង​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​ចេញ​អន្តរាគមន៍​មក​ជួយ​បាញ់​ពន្លត់​អស់​ជា​ច្រើន​គ្រឿង ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា គិត​មក​ដល់​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ភ្លើង​មិន​ទាន់​រលត់​នៅឡើយ​ទេ ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ពី​មូលហេតុ​បណ្តាល​ឱ្យ​កើត​មាន​អគ្គិភ័យ​ឆេះ​រថយន្ត​ដឹក​ទំនិញ​ខាងលើ​នោះ​នៅឡើយ​ដែរ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែ​សម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ