ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-អូស្ត្រាលី ប្តេជ្ញាពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈយន្តការ «ការទូតសភា»

1 ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ចំពោះ​ឯកឧត្តម Milton Dick ប្រធានរដ្ឋសភា​អូស្ត្រាលី…

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូល​ជួប​សម្តែង​ការ​គួរសម​ចំពោះ​ឯកឧត្តម Milton Dick ប្រធានរដ្ឋសភា​អូស្ត្រាលី នា​ព្រឹក​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៦ នៅ​ទីក្រុង​កង់​បេ​រ៉ា ប្រទេស​អូស្ត្រាលី ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា – AKP បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៦​ខែមីនា ឆ្នាំ​២០២៦ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម Milton Dick ក្នុង​ការ​អនុញ្ញាត​អោយ​មាន​ជំនួប​សម្តែង​ការ​គួរសម​នេះ​ឡើង អំឡុង​ពេល​នៃ​ស​ប្តា​ហ៍​សម្រាក​ពី​សម័យប្រជុំ​រដ្ឋសភា (Non-sitting week) ដែល​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ផ្តល់​សារៈសំខាន់​ខ្ពស់​របស់​អូស្ត្រាលី ចំពោះ​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា ។

ក្នុង​ជំនួប​នេះ​ដែរ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​តម្លៃ​នៃ​ការ​ធ្វើ​ការទូត​សភា ដែល​ជា​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជា​យន្តការ​ក្នុង​ការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ដ៏​យូរអង្វែង​កម្ពុជា​-​អូស្ត្រាលី ឱ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ។

ភាគី​ទាំង​ពីរ ក៏​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ទៅ​វិញ​ទៅ​មក​លើ​វឌ្ឍនភាព​ថ្មី​ៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ព្រមទាំង​បញ្ហា​តំបន់ និង​អន្តរជាតិ​នានា​ដែល​ជា​កង្វល់​រួម ។ បន្ទាប់​ពី​ជំនួប​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏​បាន​អញ្ជើញ​ទស្សនា​បរិវេណ នៃ​រដ្ឋសភា​អូស្ត្រាលី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ