ប្រទេសវៀតណាម ៖ តាមទីភ្នាក់ងារព័ត៌មានវៀតណាមVNAថា ពលរដ្ឋវៀតណាមនាំគ្នាទៅបោះឆ្នោត កាលពីថ្ងៃទី១៥ មីនា ដើម្បីជ្រើសរើសសភាថ្មី ។

ពិតណាស់ គ្មានការផ្លាស់ប្ដូរអ្វីធំដុំឡើយ ព្រោះបណ្ដាបេក្ខជនសុទ្ធតែសម្រេចដោយបក្សកុំម្មុយ
នីស្តដែលកាន់អំណាច ។ តាមដងវិថីនានានៃក្រុងហាណូយ បណ្ដាទង់ក្រហមលាយលឿងត្រូវបានដាក់់ព្រោងព្រាត ។ មានប្រជាជន១០០លាននាក់ វៀតណាមជាប៉ូលសេដ្ឋកិច្ចតំបន់មួយ ដោយមានកំណើនដល់៨%ក្នុងឆ្នាំ២០២៥ និងជារដ្ឋមានបក្សតែមួយដែលពួកប្រឆាំងតែងត្រូវចាប់ដាក់គុក។

ការិយាល័យបោះឆ្នោតដែលបើកតាំងពីព្រឹកព្រលឹមថ្ងៃទី១៥ មីនា ត្រូវបិទនាវេលាម៉ោង១៩ម៉ោងក្នុងស្រុក ហើយលទ្ធផលនឹងដឹងក្នុង១សប្ដាហ៍ទៀតយ៉ាងតិច ។ ក្នុងចំណោមបេក្ខជនទាំង៨៦៤នាក់ ត្រូវប្រជែងគ្នាយកកៅអី៥០០ក្នុងសភា និងមានបេក្ខជនតែ៦៥នាក់ប៉ុណ្ណោះ មិនមែនជាសមាជិកបក្សកុំម្មុយនីស្តទល់នឹង៧៤នាក់ក្នុងការបោះឆ្នោតកាលពី៥ឆ្នាំមុន ។

ភារកិច្ចដំបូងមួយក្នុងចំណោមភារកិច្ចរបស់សភាថ្មីគឹនាខែខាងមុខ នឹងសម្រេចលើការជ្រើសតាំងមេដឹកនាំសំខាន់ៗដែលជ្រើសតាំងដោយបក្សកុំម្មុយនីស្តរួចហើយ ក្នុងសមាជបក្សកាល កាលពីខែមករា ៕
ចែករំលែកព័តមាននេះ