ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ បដិសេធចុះហត្ថលេខាលើកិច្ចព្រម​ព្រៀងជាមួយអ៉ីរ៉ង់ ទោះបីក្រុងតេហេរ៉ង់បង្ហាញសញ្ញាចង់ចរចាក៏ដោយ

52 នាទី មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ ​មីនា​ ថា អ៉ី​រ៉​ង់​ចង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ហើយ​ខ្ញុំ​មិន​ចង់​ធ្វើ​ឡើយ ព្រោះ​ខ្លឹមសារ​នៃ​កិច្ច​ព្រៀង​នោះ​មិនសូវ​ល្អ​…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ​ ថ្លែង​កាលពី​ថ្ងៃ​ទី​១៥ ​មីនា​ ថា អ៉ី​រ៉​ង់​ចង់​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ ហើយ​ខ្ញុំ​មិន​ចង់​ធ្វើ​ឡើយ ព្រោះ​ខ្លឹមសារ​នៃ​កិច្ច​ព្រៀង​នោះ​មិនសូវ​ល្អ​ ។

ជាង​២​ស​ប្ដា​ហ៍​បន្ទាប់​ពី​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ដែល​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ពិភព​ដាំ​ក្បាល​ចុះ លោក​ត្រាំ ក្នុង​ដំណាក់​កល​នេះ​ បដិសេធ​គំនិត​នៃ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​អ៉ី​រ៉​ង់​។ អា​មេ​រិ​ក​និងអ៉ី​ស្រា​អែ​ល​អះអាង​ថា បាន​ធ្វើ​ឲ្យអ៉ី​រ៉​ង់​ធ្លាក់​ទន់ខ្សោយ​យ៉ាង​ខ្លាំង បន្ទាប់​ពី​ពួក​គេ​វាយប្រហារ​ប្រទេស​នោះ​មក ដែល​ប្រតិបត្តិការ​ពួក​គេ ​គឺ​កម្ទេច​មីស៊ីល​បាលី​ស្ទិ​ក ​និង​នុយក្លេអ៊ែរ​របស់​អ៉ី​រ៉​ង់ និង​អាច​ផ្លាស់​ប្ដូរ
​របប​នោះ​ទៀត​ផង​។ ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​NBC លោក​ត្រាំ​ថ្លែង​ថា អ៉ី​រ៉​ង​ចង់​ចុះ​ហត្ថ​លេច​ខា​លើ​កិច្ចព្រមព្រៀង តែ​ខ្ញុំ​មិន​ចង់​ធ្វើ​ឡើយ​ព្រោះ​ពាក្យពេចន៍​នៃ​កិច្ចព្រមព្រៀង​នៅ​មិន​ទាន់​ល្អ​នៅឡើយ​។

លោក​យល់​ថា ​ខ្លឺ​ម​សារ​នៃ​កិច្ចព្រមព្រៀង​នេះ​ត្រូវ​តែ​រាំង​មាំ​បំផុត ហើយ​មាន​បញ្ចូល​ទាំង​ការ​សន្យា​របស់​អ៉ី​រ៉​ង់ បោះបង់​ចោល​ម​ហិ​ច្ឆិ​តា​នុយក្លេអ៊ែរ​។ អ៉ី​រ៉​ង់រ​ហូត​មក​ទល់​ពេល​នេះ​ បាន​បដិសេធ​ការ​ចរចា ដើម្បី​ឲ្យ​មាន​បទ​ឈប់​បាញ់​គ្នា​មួយ ក្នុង​ជម្លោះ​ដែល​រាលដាល​ដល់​តំបន់​ទាំងមូល និង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​ឡើង​យ៉ាង​ខ្ព្​ស់​ ។

ពេល​ដែល​អ៉ី​ស្រា​អែ​ល​ប្រកាស​កាលពី​ថ្ងៃ​ទី​១៥​មីនា ពី​ការ​វាយប្រហារ​ថ្មី​ៗ លើ​ភាគ​ខាងលិច​អ៉ី​រ៉​ង់ ជីវភាព​ហាក់ដូចជា​វិល​ត្រឡប់​មក​វិញ​សន្សឹម​ៗ​នៅ​ក្រុង​តេ​ហេ​រ៉​ង់​។ ហាង​កាហ្វេ​និង​ភោជនីយដ្ឋាន​ទាំងឡាយ​ដែល​បិទទ្វារ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ចាប់​បើក​ឡើង​វិញ​ណ្ដើ​រ​ៗ​ក៏​ដូច​ជា​ហាង​ទំនិញ​នានា​។ បណ្ដា​រថយន្តក្រុង​តេ​ហេ​រ៉​ង់​ក៏​ដំណើរការ​ឡើង​វិញ​ដែរ ។

អ៉ីស្រា​អែ​ល​រៀបរាប់​ពី​មី​ស៊ី​ល​ថ្មី​ៗ ដែល​អ៉ី​រ៉​ង់ វាយប្រហារ​និង​ពី​ការ​ស្ទាក់​កម្ទេច ដោយ​ប្រព័ន្ធ​ការពារ​អាកាស​។ កាលពី​ថ្ងៃ​ទី​១៥​មីនា​កង​ឆ្មាំំ​បដិវត្តន៍​អ៉ី​រ៉​ង់​សច្ចា​ថា នឹង​តាម​ប្រមាញ់​និង​សម្លាប់ នាយក​រដ្ឋមន្ត្រីអ៉ីស្រា​អែ​ល​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ ៕ ប្រភព៖ Yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ