ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.ប​ក្រុម​ជនសង្ស័យ​ស្រី​ប្រុស​ចំនួន​៧​នាក់ ដកហូត​គ្រឿងញៀ.ន​ជិត​២​គីឡូ នៅស្រុក​សំរោង​ទង

2 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ជនសង្ស័យ​ជា​មេខ្លោង​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់​មាន​ស្រី​មាន​ប្រុស ជាមួយ​គ្រឿងញៀន​ជិត ២​គីឡូក្រាម​។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន…

ខេត្តកំពង់ស្ពឺ​៖ ក្រុម​ជនសង្ស័យ​ជា​មេខ្លោង​ចែកចាយ​និង​ជួញដូរ​គ្រឿងញៀន​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ​ធ្វើការ​ឃាត់ខ្លួន​បាន​ចំនួន​៧​នាក់​មាន​ស្រី​មាន​ប្រុស ជាមួយ​គ្រឿងញៀន​ជិត ២​គីឡូក្រាម​។ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង និង​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី បាន​ធ្វើការ​បង្ក្រាប​ករណី​គ្រឿងញៀន​ជា​បន្ដបន្ទាប់ ជិត​២​គីឡូក្រាម និង​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៧​នាក់​។

បើ​យោង​តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន និង​នគរបាល​ស្រុក​គងពិសី បាន​ធ្វើការ​បង្ក្រាប​ឃាត់​មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បាន​ចំនួន​១​នាក់ គឺ​ឈ្មោះ ខឹ​ម សុ​ផា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ពង្រ ឃុំ​ស្រង់ ស្រុក​គងពិសី ក្នុង​នោះ​ដកហូត​វត្ថុ​តាង ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា គ្រឿងញៀន​ចំនួន​២​កញ្ចប់​តូច ទូរស័ព្ទ​ចំនួន​១​គ្រឿង​។ បន្ទាប់​សមត្ថកិច្ច​ជំនាញ​ស្តាប់​តាម​ចម្លើយ​របស់​ឈ្មោះ ខឹ​ម សុ​ផា មានការ​ពាក់ព័ន្ធ​កម្លាំង​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​ឈ្មោះ រឿ​ន គឹ​ម​សាន្ត ហៅ មុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​សន្លង់ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី និង​ដកហូត​ទូរស័ព្ទ​ចំនួន​១​គ្រឿង​។

បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១០ ខែមីនា ឆ្នាំ​២០២៦ ក្រោយ​ស្តាប់​ចម្លើយ​របស់​ឈ្មោះ រឿ​ន គឹ​ម​សាន្ត ហៅ​មុំ កម្លាំង​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​បន្ថែម​មានឈ្មោះ ស៊ិ​ប ដ​ន ហៅ​គោ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ឃាត់​នៅ​ចំណុច​ភូមិ​ព្រៃ​តា​អូក ឃុំ​រកា​កោះ ស្រុក​គងពិសី ក្នុង​នោះ​ដកហូត បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២​កញ្ចប់ (​តូច​១, មធ្យម​១) និង​ទូរស័ព្ទ​១​គ្រឿង កម្លាំង​បាន​បន្ត​ឆែកឆេរ​បន្ទប់​ជួល បន្ទប់​លេខ​៨ នៅ​ភូមិ​ព្រៃ​តា​អូក ឃុំ​រកា​កោះ ស្រុក​គងពិសី ឃាត់ខ្លួន​មុខសញ្ញា​ចំនួន​២​នាក់ ទី​១៖​ឈ្មោះ យឿ​ន យ៉េ​ង អាយុ​៣៣​ឆ្នាំ ទី​២៖​ឈ្មោះ ឌឹ​ម ឡាញ់ អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ភូមិ​ព្រៃ​តា​អូក ឃុំ​រកា​កោះ ស្រុក​គងពិសី ពេល​នោះ​កម្លាំង​ជំនាញ បាន​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​២​កញ្ចប់​ធំ​, ទូរស័ព្ទ​២​គ្រឿង​។

ទន្ទឹម​គ្នា​នោះ កម្លាំង​នគរបាល​ជំនាញ​បាន​បន្ត​ឆែកឆេរ​ផ្ទះ​របស់​ឈ្មោះ ស៊ិ​ប ដ​ន ហៅ​គោ នៅ​ចំណុច​ភូមិ​ព្រៃ​ពង្រ ឃុំ​រកា​កោះ ស្រុក​គងពិសី ដកហូត​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​១​កញ្ចប់​មធ្យម​(​សារធាតុ​មិន​ច្បាស់​), ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន និង​ឧបករណ៍​ប្រើប្រាស់​គឿ​ង​ញៀន​មួយ​ចំនួន​ផង​។ ក្រោយ​ពី​ស្តាប់​ចម្លើយ​របស់​ឈ្មោះ ស៊ិ​ប ដ​ន ហៅ​គោ បាន​សារភាព​ថា ទិញ​គ្រឿងញៀន​ពី​ឈ្មោះ នួន សុ​ខុន ហៅ​នី​ន អាយុ​៤០​ឆ្នាំ នៅ​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ថ្ងៃ​បន្ទាប់​នៅ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ​២០២៦ នៅ​វេលា​ម៉ោង​៧៖៣០​នាទី កម្លាំង​នគរបាល​ស្រុក​សំរោង​ទង សហការ​ជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ បាន​បន្ត​ឃាត់ខ្លួន​មុខសញ្ញា​ឈ្មោះ នួន សុ​ខុន ហៅ នី​ន​ខាងលើ ក្នុង​នោះ​កម្លាំង​បាន​ដកហូត​បាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន​៩​កញ្ចប់ ក្នុង​នោះ​ធំ​ចំនួន​៨​កញ្ចប់​, មធ្យម​ចំនួន​១​កញ្ចប់ ទូរស័ព្ទ​១​គ្រឿង​, ម៉ូតូ​១​គ្រឿង និង​ជញ្ជីង​សម្រាប់​ថ្លឹង​គ្រឿងញៀន​១​គ្រឿង​។

ក្រោយ​បង្ក្រាប​បាន និង​ស្តាប់​ចម្លើយ​សារភាព​របស់​ឈ្មោះ នួន សុ​ខុន ហៅ​នី​ន បាន​សារភាព​ថា​ខ្លួន​ទិញ​ពី​ឈ្មោះ សា​រ៉ា ថា​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង លុះ​នៅ​ថ្ងៃ​ទី​១២ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​១៦៖៣០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ឃាត់ខ្លួន​ឈ្មោះ សា​រ៉ា ថា​ន់ ឃាត់​នៅ​ចំណុច​ភូមិ​កំណប់ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង និង​ដកហូត ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង​។ សមត្ថកិច្ច​បាន​បន្ត​សួរ​ចម្លើយ​ឈ្មោះ សា​រ៉ា ថា​ន់ បាន​ឆ្លើយ​ថា ខ្លួន​ទិញ​ពី​ឈ្មោះ ខេន ពិសិដ្ឋ អាយុ​៣០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​អំពិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ភ្លាម​ៗ កម្លាំង​ជំនាញ​បាន​បន្ត​ចុះ​ទៅ​ដល់​ផ្ទះ​របស់​ឈ្មោះ ខេន ពិសិដ្ឋ ខាងលើ ប៉ុន្តែ​មុខសញ្ញា​បានដឹង​ខ្លួន​រត់គេច​ខ្លួន​។

នគរបាល​ស្រុក​សំរោង​ទង បាន​បញ្ជាក់​ឲ្យ​ដឹង​គិត​ចាប់តាំងពី​ថ្ងៃ​ទី​៩ ខែមីនា ដល់​ថ្ងៃ​ទី​១៤ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​បាន​បង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​៧​នាក់ ក្នុង​នោះ​ស្រី​ចំនួន​២​នាក់ និង​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន ចំនួន​១៥​កញ្ចប់ ដោយ​ក្នុង​នោះ​មាន​ចំនួន​១០​ធំ និង​មធ្យម​២​កញ្ចប់ និង​៣​កញ្ចប់​តូច សរុប​ទម្ងន់​ចំនួន​១៦៩៧.២៧​ក្រាម និង​សារធាតុ​មិន​ច្បាស់​ចំនួន​១​កញ្ចប់​មធ្យម ទម្ងន់​២.៩៣​ក្រាម​, ទូរស័ព្ទ​ចំនួន​៩​គ្រឿង​, ម៉ូតូ​២​គ្រឿង​, ជញ្ជីង​ថ្លឹង​គ្រឿងញៀន​១, ថង់​វេច​ខ្ចប់​គ្រឿងញៀន និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ផង​ដែរ​។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​រួម​ជាមួយនឹង​វត្ថុ​តាង​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ