ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៊ីរ៉ង់ចោទអាម៉េរិក និងអ៊ីស្រាអែលថាបានលួចបន្លំធ្វើការវាយប្រហារលើបណ្ដាប្រទេសអារ៉ាប់ ដើម្បីទម្លាក់កំហុសលើខ្លួន

4 ម៉ោង មុន

ទីក្រុងតេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាកឈី ​បានទម្លាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មានភស្តុតាងដែលបង្ហាញថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល…

ទីក្រុងតេហេរ៉ង់៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយីដ អាប់បាស អារ៉ាកឈី ​បានទម្លាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់មានភស្តុតាងដែលបង្ហាញថា សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារលើបណ្ដាប្រទេសអារ៉ាប់ក្នុងតំបន់ រួចទម្លាក់កំហុសមកលើអ៊ីរ៉ង់ដើម្បីបំបែកបំបាក់ទំនាក់ទំនង។ នេះបើយោងតាមសារព័ត៌មាន Xinhua, BBC និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី១៥ ខែមីនានេះ។

លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានចោទប្រកាន់ថា អាម៉េរិកបានផលិតដ្រូនប្រភេទថ្មីឈ្មោះ “LUCAS” ដែលមានរូបរាងដូចដ្រូន Shahed របស់អ៊ីរ៉ង់បេះបិទ ដើម្បីយកទៅវាយប្រហារគោលដៅស៊ីវិលក្នុងប្រទេសអារ៉ាប់ ខណៈអ៊ីរ៉ង់អះអាងថាខ្លួនវាយប្រហារតែលើមូលដ្ឋានទ័ពអាម៉េរិក និងអ៊ីស្រាអែល ដើម្បីសងសឹកប៉ុណ្ណោះ។

ការចោទប្រកាន់នេះកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយដ្រូនលើទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលត្រូវបានគេសង្ស័យថាជាស្នាដៃអ៊ីរ៉ង់ ប៉ុន្តែតេអេរ៉ង់បានបដិសេធដាច់អហង្ការ។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី ២៨ ខែកុម្ភៈ ដែលបណ្ដាលឱ្យមេដឹកនាំកំពូល លោក អាលី ខាមេនី បាត់បង់ជីវិតមក ស្ថានភាពនៅមជ្ឈិមបូព៌ាមានភាពច្របូកច្របល់យ៉ាងខ្លាំង។ បច្ចុប្បន្ន អ៊ីរ៉ង់បានប្រកាសបិទច្រកសមុទ្រហូម៉ូស មិនឱ្យនាវាអាម៉េរិក និងសម្ព័ន្ធមិត្តឆ្លងកាត់ឡើយ ប៉ុន្តែនៅតែបន្តទាក់ទងជាមួយប្រទេសជិតខាងដូចជា កាតា អារ៉ាប៊ីសាអ៊ូឌីត និងអូម៉ង់ ដើម្បីស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ