ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ចិន​-​ខ្មែរ​…​ជា​អ្នក​នាំ​ចូល​សំរាម​ប្លា​ស្ទិ​ក​83​កុងតឺន័រនេះ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែងប្រាប់​ទី​ភ្នា​ក់​ព័ត៌មាន​រ៉​យ​ទ័​រ លោក​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បានឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃ​១៩ ខែកក្កដា​ថា ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ ថ្លែងប្រាប់​ទី​ភ្នា​ក់​ព័ត៌មាន​រ៉​យ​ទ័​រ លោក​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ បានឱ្យ​ដឹង​នៅ​ព្រឹកថ្ងៃ​១៩ ខែកក្កដា​ថា ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ Chingyuen ដែល​មាន​ភាគហ៊ុន​ខ្មែរ បាន​នាំ​សំរាម​ប្លា​ស្ទិ​ក​ចូល​កំពង់​ផែ​ក្រុងព្រះសីហនុ មាន​ចំនួន​៨៣​កុងតឺន័រ ។ តាម​ប្រភព​ពី​រ៉​យ​ទ័​រ​ដដែល លោក​បណ្ឌិត គុណ ញឹ​ម ថ្លែង​ថា បន្ទាប់​ពី​ការ​ស៊ើបអង្កេត​ចប់​ហើយ បើសិនជា​រក​ឃើញ​កំហុស​នោះ​ក្រុមហ៊ុន​នេះ​នឹង​ទទួល​ការ​ពិន័យ រួម​ទាំង​ប្រឈម​មុខ​នឹង​ការ​បិទ​ក្រុមហ៊ុន​ផង​ដែរ ។ សូមបញ្ជាក់ថា៖ សំរាម​ប្លា​ស្ទិ​ក​1600​តោន​ នាំ​ចូល​ពី​អា​មេ​រិ​ក និង​កា​ណា​ដា

លោក គុណ ញឹ​ម បាន​ថ្លែងប្រាប់​រ៉​យ​ទ័​រ​ទៀត​ថា «​ពិន័យ​ដឹង​តែ​ពិន័យ​ហើយ ប៉ុន្តែ​កម្រិតនៃ​ការ​ពិន័យ​យើង​នឹង​មើល​តាម​ច្បាប់​របស់​យើង​ហើយ​ក្រុមហ៊ុន​ក៏​អាច​បិទ​» ។ លោក​បន្ត​ថា ស​ប្តា​ហ៍​នេះ នឹង​កោះហៅ​ក្រុម​ហ៊ុន​ដែល​សហការ​គ្នា​នេះ​ មក​សាកសួរ និង​ធ្វើការ​ផាកពិន័យ ហើយ​បន្ទាប់​មក​នឹង​តម្រូវ​ឱ្យ​នាំ​សំរាម​ប្លា​ស្ទិ​ក​ទាំងនោះ​ទៅ​ប្រទេស​ដើម​វិញ ។ កុងតឺន័រ​ទាំង​៨៣​ទូ​នេះ បាន​ចូល​មក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះសីហ​នុ​ជា​ច្រើន​ដំណាក់ ពោល​គឺ​ចូល​ដំបូង​កាលពី​ខែតុលា ឆ្នាំ​២០១៨ ។

ទោះបីជា​បែប​ណា ព័ត៌មាន​ផ្លូវការ​ទាក់ទិន នឹង​ក្រុមហ៊ុន​ដែល​នាំ​ចូល​សំណល់​ប្លា​ស្ទិ​ក​នោះ នៅ​មិន​ទាន់​មានការ​ប្រកាស​ជា​ចំហ​ទេ ក្រៅ​តែ​ពី​ប្រភព​រាយការណ៍​ដោយ​ទីភ្នាក់ងារ​រ៉​យ​ទ័​រ ។ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន និង​ជា​អ្នកនាំពាក្យ បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​ថា អាជ្ញាធរ​គយ​កម្ពុជា​បាន​គាស់​កុងតឺន័រ​ទាំង​៨៣​ទូ​នោះ​នៅ​ថ្ងៃ​ទី​១៦ ខែកក្កដា ហើយ​ឈ្មោះ​ទំនិញ​ទាំងនោះ​បាន​ដាក់​ថា​«​ផលិតផល​សម្រាប់​កែ​ច្នៃ​ឡើង​វិញ​» ដោយ​មិន​បាន​បញ្ជាក់​ថា​ជា​«​សំណល់​ប្លា​ស្ទិ​ក​»​ឡើយ ។

លោក នេត្រ ភក្ត្រា បញ្ជាក់​ថា «​រាជរ​ដ្ឋាភិ​បាល​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​ជា​ដាច់ខាត​នូវ​ការ​នាំ​ចូល​សំណល់​ប្លា​ស្ទិ​កមក​កែ​ច្នៃ​នៅ​កម្ពុជា​ទេ ។ កម្ពុជា​មិនមែន​ជា​ធុងសំរាម​សម្រាប់​ការ​បោះចោល​ឧបករណ៍​បច្ចេកវិទ្យា​ហួស​សម័យ​នោះ​ទេ ហើយ​កម្ពុជា​តែងតែ​ជំទាស់​ជា​និច្ច​នឹង​ការ​នាំ​ចូល​សំណល់​ប្លា​ស្ទិ​ក និង​ប្រេងម៉ាស៊ីន​មក​កែ​ច្នៃ​នៅ​កម្ពុជា​» ។

កាលពី​ថ្ងៃ​ពុធ​ទី​១៧ ខែកក្កដា អាជ្ញាធរ​កម្ពុជា​បាន​និយាយ​ថា នឹង​បញ្ជូន​កាក​សំណល់​ប្លាស្ទិ​ក​នេះ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ គឺ​សហរដ្ឋអា​មេ​រិ​ក និង​កា​ណា​ដា ។ ចំណែក​ស្ថានទូត​សហរដ្ឋ​អា​មេ​រិ​ក​នៅ​រាជធានី​ភ្នំពេញ​និយាយ​ថា ខ្លួន​បានដឹង​អំពី​របាយការណ៍​នេះ ។

អ្នកនាំពាក្យ​ស្ថានទូត​សហរដ្ឋអាមេរិក លោក ស្រី Emily Zeeberg បាន​ប្រាប់​ទីភ្នាក់ងារ​រ៉​យ​ទ័​រថា ៖ «​យើង​បាន​ស្នើ​សុំ​ព័ត៌មាន​បន្ថែម ហើយ​កំពុង​សុំ​ផ្តល់​ជំនួយ​ពី​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ដើម្បី​កំណត់​ទាំង​អ្នក​នាំ​ចេញ (​ប្រទេស​ដើម​ដែល​នាំ​ចេញ​សំរាម​) និង​ប្រទេស​នាំ​ចូល​នៅ​កម្ពុជា​។ ដោយឡែក ស្ថានទូត​កា​ណា​ដា​នៅ​ភ្នំពេញ មិន​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ចំពោះ​ការ​ស្នើ​សុំ​ពី​រ៉​យ​ទ័​រ ដើម្បី​សុំ​ការ​បំភ្លឺ​ឡើយ ៕

អត្ថបទសរសេរ ដោយ