ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយដែលសង្ស័យ​គេលួច​ដុតផ្ទះ​​ផ្ទះ…បាន​ទទួលអំណោយ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តស្វាយរៀង ៖ ថ្ងៃទី​១៤ កក្កដា លោក សម វណ្ណ​វី​រៈ អនុប្រធាន​គណៈក​ម្មា​ធិ​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ខេត្តស្វាយរៀង តំណាង​លោក ឌី…

ខេត្តស្វាយរៀង ៖ ថ្ងៃទី​១៤ កក្កដា លោក សម វណ្ណ​វី​រៈ អនុប្រធាន​គណៈក​ម្មា​ធិ​ការ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ខេត្តស្វាយរៀង តំណាង​លោក ឌី វិជ្ជា បាន​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​សម្ភារ​និង​ថវិកា​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ ដោយសារ​ភ្លេ​ី​ង​ឆេះ​ផ្ទះ​ចំនួន​២​គ្រួសារ​គឺ​១-​លោក យាយ សំ សាំ អាយុ​៧៩​ឆ្នាំ និង​ចៅ​២​នាក់ រស់នៅ​ភូមិ​ត្រពាំង​ពោន ឃុំ​ធ្មា ស្រុក​រំដួល និង​២-​លោកគ្រូ ពិន បូ​រិ​ន រស់នៅ​ភូមិ​ព្រៃ​ស្រគំ ឃុំ​ពងទឹក ស្រុក​រំដួល ។ សូមរំលឹកថា ៖ លោកយាយ​ថា​៖ សង្ស័យ​គេ​លួច​ដុត​ផ្ទះ​​…​សូម​ជួយ​ស្រាវជ្រាវ​រឿង​នេះ​ផង

អំណោយ​ដែល​នាំ​យក​ទៅ​ផ្តល់​ជូន​ក្នុង​១​គ្រួសារ​ៗ​មាន អង្ករ​៥០​គីឡូក្រាម មី​១​កេស ត្រីខកំប៉ុង​១​យួរ ទឹកត្រី​១​យួរ ទឹក​សី​ុ​អី​ុ​វ​១​យួរ ប៊ី​ចេ​ងកន្លះ​គីឡូក្រាម ស្កសរ ទឹកដោះគោ និង​សម្ភារ​ប្រើប្រាស់​មាន កៅស៊ូ​តង់​១ ចានដែក និង​ធុង​ដាក់​ទឹក ព្រមទាំង​ប្រាក់​មួយ​ចំនួន ៕

អត្ថបទសរសេរ ដោយ