ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយ​ថា​៖ សង្ស័យ​គេ​លួច​ដុត​ផ្ទះ​​…​សូម​ជួយ​ស្រាវជ្រាវ​រឿង​នេះ​ផង

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ប្រភព​ពី​លោកយាយ​ផ្ទាល់​និយាយ​ថា គាត់​បាន​ពន្លត់ភ្លើង​ធូប និង​ចង្កៀង​អស់ហើយ ចុះ​មូលហេតុ​អី្វ​មាន​ភ្លើង​ឆេះ​ទៀត សង្ស័យ​មាន​គេ​លួច​ដុត​ផ្ទះ​គាត់ និង​សូម​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រឿង​នេះ​ផង ។ សូមបញ្ជាក់ថា…

ខេត្តស្វាយរៀង ៖ ប្រភព​ពី​លោកយាយ​ផ្ទាល់​និយាយ​ថា គាត់​បាន​ពន្លត់ភ្លើង​ធូប និង​ចង្កៀង​អស់ហើយ ចុះ​មូលហេតុ​អី្វ​មាន​ភ្លើង​ឆេះ​ទៀត សង្ស័យ​មាន​គេ​លួច​ដុត​ផ្ទះ​គាត់ និង​សូម​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រឿង​នេះ​ផង ។

សូមបញ្ជាក់ថា លំនៅ​ឋាន​លោកយាយ​ម្នាក់​អាយុ​៧៩​ឆ្នាំ ដែល​រស់នៅ​ជាមួយ​ចៅ​២​នាក់​តូច​ៗ បាន​ក្លាយជា​ចំណី​ភ្លើង​លេប​ត្របាក់​អស់គ្មាន​សល់ ខណៈ​គាត់​មិន​នៅផ្ទះ កាលពី​វេលា​ម៉ោង​ប្រមាណ​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា នៅ​ភូមិ​ត្រពាំង​ពោន ឃុំ​ធ្មា ស្រុក​រំដួល ។

បើ​តាម​លោកស្រី ពេជ្រ ស្រី​មុំ ជំទប់​ទី​១​ឃុំធ្មា បាន​ឲ្យ​ដឹង​ថា លោកយាយ​ជា​ម្ចាស់ផ្ទះ សំ សាំ ហើយ​ផ្ទះ​របស់​គាត់​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ មាន ​ទំហំ​៤​ម៉ែត្រ​×៥​ម៉ែត្រ ជញ្ជាំង​ស្លឹក ដំបូល​ស័ង្កសី ត្រូវ​ឆេះ​អស់ រួម​ទាំង​សម្ភារ​ផ្សេង​ទៀត​រួម​មាន កន្ទេល មុង ភួយ ខ្នើយ អង្ករ​១​ធុង​ស្ពេ​ត្រូ គ្រែ​ធំ​មួយ ធុង​ស្ពេ​ត្រូ​ចំនួន​៣ និង​សម្ភារ​មួយ​ចំនួន​ទៀត ។

ប្រភព​ដដែល​បន្ត​ថា ភ្លើង​ឆេះ​ផ្ទះ​នេះ​ សង្ស័យ​មក​ពី​ដុត​ធូប និង​ដុត​ចង្កៀង​ចោល ។ លោកស្រី ពេជ្រ ស្រី​មុំ ដែល​ត្រូវ​បាន​ពល​រដ្ឋ​ក្នុង​ឃុំគោរព​ស្រឡាញ់​គាត់​ស្ទើរ​គ្រប់​គ្នា​នោះ បាន​ចុះ​ទៅ​ផ្ទាល់​ដល់​កន្លែង​កើតហេតុ និង​បានសម្តែង​ការ​សោកស្តាយ​ជា​ពន់ពេក ដែល​លោកយាយ​មាន​ជីវភាព​ក្រីក្រ​ខ្លាំង រស់នៅ​ជាមួយ​ចៅ
តូច​ៗ២​នាក់ ត្រូវ​ប្រឈម​នឹង​អត់​ទីជម្រក ។

លោកស្រី​ក៏​សូម​អំពាវនាវ​ដល់​សប្បុរសជន​ក្នុង និង​ក្រៅ ប្រទេស សូម​មេត្តា​ជួយ​ដល់​លោកយាយ​ផង គ្រា​ដែល​គាត់​ជួប​ទុក្ខ​ធំ​គឺ​បាត់បង់​ផ្ទះ​ដែល​កំពុង​រស់នៅ​នេះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ