ខេត្តបន្ទាយមានជ័យ ៖ សេចក្តីរាយការណ៍បឋមបន្តឱ្យដឹងទៀតថា ករណីបុរសជាកម្មករ៣នាក់ បានដើរដោះដូរស្លាកប៉ាណូគណបក្ស មកដាក់ជំនួសផ្ទាំងប៉ាណូផ្សាយលក់ខុនដូរនោះ នៅព្រឹកថ្ងៃ២៧ មិថុនា នេះ បានធ្វើការដាក់ដំឡើងប៉ាណូគណបក្សឡើងវិញហើយ ដោយទម្លាក់ប៉ាណូឃោសនាខុនដូជាបន្ទាន់វិញទាំងអស់ ។ សូមរំលឹកថា៖ ពីណាពីណីនេះ?…ដើរដោះប៉ាណូគណបក្សមកដាក់ប៉ាណូផ្សាយលក់ខុនដូវិញ

គួររំលឹកថា ៖ នគរបាលក្រុងប៉ោយប៉ែតបានឃាត់ខ្លួន បុរសទាំង៣នាក់ ១-ឈ្មោះព្រំ វៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជាមេជាង ២-ឈ្មោះតី ចំរើន ភេទប្រុស អាយុ៣៦ឆ្នាំ ជាកម្មករ និង៣-ឈ្មោះយ៉ឹងណុបភេទប្រុសអាយុ៤៦ឆ្នាំ ពួកគេទាំង៣នាក់ មានទីលំនៅឃុំត្រពាំងធំ ស្រុកត្រាំកក់ ខេត្តតាកែវ យកទៅសាកសួរ លើករណីទៅដោះដូរប៉ាណូគណបក្ស ដាក់ជំនួសមកវិញប៉ាយឃោសនាលក់ខុនដូទៅវិញ ។

ប្រភពបន្តថា ករណីដោះដូរប៉ាណូ កើតឡើងកាលពីរសៀលថ្ងៃទី២៥ មិថុនា ហើយត្រូវបានសមត្ថកិច្ចឃាត់យកទៅសាកសួរ នៅព្រឹកថ្ងៃទី២៦ មិថុនា នេះ ជាមួយរថយន្តមួយគ្រឿង ដែលមានវត្ថុតាងស្លាកនិងប៉ាណូគណបក្សមួយចំនួនទៀតផង ។ (សម្រួលដោយ៖ ស្រីណា)








ចែករំលែកព័តមាននេះ