ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​មីន​៖ ​យោធា​ថៃ​ចោទ​កម្ពុជា​ដាក់​មីន​ថ្មី ពឹង​ផ្អែក​លើ​ការ​អះអាង​ជា​ឯកតោភាគី​តែ​ប៉ុណ្ណោះ

4 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ ដោយសារ មីន​ (​អាជ្ញាធរ​មីន​) បាន​គូសបញ្ជាក់​ថា អ្វី​ដែល​ជា​ការ​ចោទប្រកាន់​របស់​យោធា​ថៃ​លើ​កម្ពុជា អំពី…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ ដោយសារ មីន​ (​អាជ្ញាធរ​មីន​) បាន​គូសបញ្ជាក់​ថា អ្វី​ដែល​ជា​ការ​ចោទប្រកាន់​របស់​យោធា​ថៃ​លើ​កម្ពុជា អំពី ការ​ដាក់​មីន​ថ្មី គឺ​តែងតែ​ពឹងផ្អែក​លើ​ការ​អះអាង ជា​ឯកតោភាគី​របស់​យោធា​ខ្លួន​តែ​ប៉ុណ្ណោះ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់​អាជ្ញាធរ​មីន ​នៅ​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ បាន​ឲ្យ​ដឹង​ថា ការ​ចោទប្រកាន់​របស់​ថៃ តាម​រយៈ​ការ​ប្រើប្រាស់​រូបភាព​មួយ​ចំនួន និង​អម​ដោយ​អំ​ណះ​អំ​ណាង ដោយ​ឯកតោភាគី គឺជា​ចេតនា​បំភាន់​ការ​ពិត និង​បង្វែរ​ការ​ចាប់អារម្មណ៍ អន្តរជាតិ​ពី​ទ​ង្វើ ឈ្លា​ន ពាន​ដែល​កំពុង​បន្ត​របស់​ខ្លួន ដោយ​រួម​ទាំង​ការ​ទម្លាក់​គ្រាប់​នៅ​ក្នុង​តំបន់​ស៊ី​វិល និង​ការ​ប្រើ​ប្រាស់ សព្វាវុធ​ខុសច្បាប់​មក​លើ​កម្ពុជា ។

អាជ្ញាធរ​មីន​បាន​លើក​ឡើង​ថា កម្ពុជា​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ព្រួយបារម្ភ អំពី​ការ​ប្រើប្រាស់​គ្រាប់បែក ចង្កោម​និង​ផ្សែង​ពុល​ដោយ​ថៃ​នៅ​ក្នុង ឬ​នៅ​ជិត​តំបន់​ស៊ី​វិល​។ អាវុធ​ទាំងនេះ គឺ​មិន​រើស អើ​ង ឡើយ និង​មាន​ផល​ប៉ះពាល់​វែង​ដល់​ប្រជាជន បំពុល​ដី​ជា​ច្រើន​ជំនាន់ និង​នៅ​បន្ត​គំរាមកំហែង ទោះបី សង្គ្រាម​បាន​បញ្ចប់​។

ការ​ប្រើប្រាស់​អាវុធ​បែប​នេះ​ នៅ​ក្នុង​តំបន់​ដែល​មាន​ប្រជា​ជន​រស់ នៅ​គឺជា​ទ​ង្វើ​អមនុស្សធម៌ ខុស​ច្បាប់ និង​ចាត់ទុកជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្រោម​ច្បាប់​អន្តរជាតិ​។ ប្រភព​ដ​ដែល​បន្ថែម​ថា ស្រប​ពេល​យោធា​ថៃ​បង្ក​ភាព​តានតឹង ថៃ​បាន​ប្រើប្រាស់​បញ្ហា​មីន តាម រយៈ​រូប ភាព​ដែល​គ្មាន​ការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ ឈុត​ឆាក​ដែល​បាន​រៀបចំ​ជា​មុន និង​ការ​បំភាន់​ព័ត៌មាន ដើម្បី​បិទ​បាំង​ទ​ង្វើ​របស់​ខ្លួន​នោះ កម្ពុជា​ច្រានចោល​ដាច់ខាត​ចំពោះ​ចេតនា​ប្រើ ប្រាស់​ប ញ្ហា​មនុស្សធម៌ ដើម្បី​បិទ​បាំង​ទ​ង្វើ​មក​លើ​ជន​ស៊ី​វិល និង​បង្វែរ​ចំណាប់អារម្មណ៍​អន្តរជាតិ ចេញ ពី​ការ​ឈ្លានពាន​របស់​ថៃ​មក​លើ​កម្ពុជា និង​ទ​ង្វើ​ខុសច្បាប់​របស់​អន្តរជាតិ​។

ជាមួយ​គ្នា​នោះ​ដែរ​ អាជ្ញាធរ​មីន​បាន​អះអាង​ថា កម្ពុជា​នឹង​មិន​អនុញ្ញាត​ឱ្យ​មានការ​ប្រើប្រាស់​គោល​កា​រណ៍​នៃ​សន្ធិសញ្ញា​សព្វាវុធ​ការ ឬ​សកម្មភាព​មីន​មនុស្សធម៌ ជា​ការ​បិទ​បាំង​ដល់ សកម្មភាព​យោធា ឬ​ការ​បង្វែរ​ចំណាប់អារម្មណ៍​អន្តរជាតិ​ចេញពី​ការ​ឈ្លានពាន​មក​លើ​កម្ពុជា​។

អាជ្ញាធរ​មីន​បាន​បញ្ជាក់​ថា​៖ «​កម្ពុជា​កត់​សម្គាល់ថា ការ​ចោទប្រកាន់​របស់​ថៃ តែងតែ​ពឹង ផ្អែក​លើ​ការ​អះអាង​ជា​ឯកតោភាគី​របស់​យោធា មិន​មានការ​ផ្ទៀងផ្ទាត់​ឯករាជ្យ ការ​ស៊ើប អង្កេត​ដោយ​យុត្តិ​ធម៌ ឬ​យន្តការ​ស្វែងរក​ការ​ពិត​ដែល​ទទួលស្គាល់​ជា អន្តរជាតិ​។ រូបថត និង​ភស្តុ តាង​ដែល​គ្មាន​ការ​ផ្ទៀងផ្ទាត់​ទីតាំង កាលបរិច្ឆេទ ការ​រក្សា​ទុក ឬ​ការ​វាយតម្លៃ បច្ចេកទេស​អ ព្យា​ក្រឹ​ត មិន​អាច​ចាត់​ទុកជា​ភស្តុ​តាង​បាន​ទេ ក្រោម​ច្បាប់​អន្តរជាតិ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ