ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តអាណិតស្រឡាញ់ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សួរសុខទុក្ខវីរកងទ័ពដែលកំពុងព្យាបាលរបួស

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បន្ត​អញ្ជើញ​សួរសុខទុក្ខ​វីរ​កងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ ដោយ​លោក​ជំទាវ​បណ្ឌិត…

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បន្ត​អញ្ជើញ​សួរសុខទុក្ខ​វីរ​កងទ័ព ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ ក្នុង​រាជធានី​ភ្នំពេញ ដោយ​លោក​ជំទាវ​បណ្ឌិត ថែម​ទាំង​នាំ​មក​ជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជូន​វីរ​កងទ័ព​ដោយ​ផ្ទាល់ ។ នេះ​បើ​យោង​តាម​ផេ​ក​សម្តេច​មហា​បវរ​ធិ​បតី​ហ៊ុន​ម៉ា​ណែ​ត បាន​ប្រកាស​នា​រសៀល​ថ្ងៃ​ទី​២៣ ខែធ្នូ​នេះ ។

ក្នុង​វេលា​នេះ​ដែរ លោក​ជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ និង​ជូនពរ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត សូម​ឱ្យ​វីរ​កងទ័ព​ឆាប់​ជា​សះស្បើយ និង​មាន​កម្លាំង​មាំមួន​ឡើង​វិញ ។

តាម​រយៈ​សកម្មភាព​ដ៏​វិសេសវិសាល​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​គិតគូរ យកចិត្តទុកដាក់​បំផុត​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជូន​វីរ​កងទ័ព ក៏​ដូច​ជា ការ​អរគុណ​វីរ​កងទ័ព​សម្រាប់​ភាព​អង់អាច​ក្លាហាន និង​ការ​លះបង់​ដើម្បី​ការពារ​បូរណភាព​ទឹកដី​ពី​សត្រូវ​ឈ្លានពាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ