ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ការទូត​កម្ពុជា​ស្នើ​ឲ្យ​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជួយ​អន្តរាគមន៍​ឲ្យ​មានការ​ដោះ​លែង​ទាហាន​១៨​នាក់​កម្ពុជា​មក​វិញ និង​ស្នើ​ឲ្យ​មាន​បទ​ឈប់​បា.ញ់

7 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ប្រមុខ​ការទូត​កម្ពុជា​ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់​​នៅ​ក្នុង​កិច្ចប្រជុំ​ពិ​សេស​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន​ ដោយ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​អាស៊ាន​ជួយ​អន្តរាគមន៍​ឲ្យ​ថៃ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង​១៨​រូប ​ដែល​ថៃ​បាន​ចាប់ខ្លួន​កន្លង​មក​ប្រ​គល់​ឲ្យ​កម្ពុជា​វិញ​ផង​ដែរ…

រាជធានី​ភ្នំពេញ​ ៖ ​ប្រមុខ​ការទូត​កម្ពុជា​ ឯកឧត្តម ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បញ្ជាក់​​នៅ​ក្នុង​កិច្ចប្រជុំ​ពិ​សេស​រដ្ឋមន្ត្រី​ការ​បទេស​អាស៊ាន​ ដោយ​បាន​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​អាស៊ាន​ជួយ​អន្តរាគមន៍​ឲ្យ​ថៃ​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង​១៨​រូប ​ដែល​ថៃ​បាន​ចាប់ខ្លួន​កន្លង​មក​ប្រ​គល់​ឲ្យ​កម្ពុជា​វិញ​ផង​ដែរ ​។

ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា​ នៅ​ថ្ងៃ​ទី​២២​ ខែធ្នូ ឆ្នាំ​២០២៥ ក្រោយ​បញ្ចប់​​កិច្ច​ប្រ​ជុំ​ពិសេស​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន ស្តី​ពី​ស្ថានភាព​បច្ចុប្បន្ន​រវាង​កម្ពុជា និង​ថៃ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី​ ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ការ​បរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​បាន​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​​ «ទី​បញ្ចប់​ក្នុង​កិច្ចប្រជុំ​ក៏​ខ្ញុំ​បាន​រំលឹក​នៅ​ក្នុង​អង្គប្រជុំ​ថា ទាហាន​យើង​ទាំង​១៨​នាក់​ត្រូវ​បាន​ចាប់​ឃុំខ្លួន ដោយ​ខុសច្បាប់​ដោយ យោធា​ថៃ អី​ញ្ចឹ​ង​សុំ​ឲ្យ​អង្គប្រជុំ រួម​គ្នា​អំពាវនាវ​ឲ្យ​មានការ​ដោះ​លែង​ទាហាន របស់​យើង​ទាំង​១៨​នាក់​ ។ នេះ​ជា​អ្វី​ដែល​ខ្ញុំ​បាន​លើកយក​ចំណុច​សំខាន់​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ» ​។

ជាមួយ​គ្នា​នោះ​ដែរ ​ឯកឧត្តម​ក៏​បាន​លើក​ឡើង​ថា ​នៅ​ក្នុង​កិច្ចប្រជុំ​ឯកឧត្តម​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការ​បរទេស​ទាំងអស់ ​អំពាវនាវ​ឲ្យ​មានការ​ឈប់​បាញ់​គ្នា​ជា​បន្ទាន់ ហើយ​ភាគី​ទាំង​ពីរ​បញ្ឈប់​​ការ​ប្រទូស្តរ៉ាយ​​ចាប់ពី​ម៉ោង​១០​យប់​នេះ​តទៅ ។ 

ឯកឧត្តម​បាន​បញ្ជាក់​ថា​ «​ខ្ញុំ​លើក​ភាគី​ទាំង​ពីរ​ដោយសារ​ថា បទ​ឈប់​បាញ់​មួយ​មិនមែន ធ្វើ​តែ​ឯកតោភាគី​នោះ​ទេ​ ។  គឺ​ការ​ឈប់​វៃ​គ្នា​ទាល់តែ​ភាគី​ទាំង​សងខាង ទើប​ឈប់​បាញ់​បាន  ហើយ​បើ​ឲ្យ​តែ​ភាគី​តែ​មួយ​ឈប់​បាញ់​ម្នាក់ឯង​វា​អត់​កើត»។

ឯកឧត្តម​បន្ត​ថា ជាមួយនឹង​បទ​ឈប់​បាញ់​នេះ ជាមួយនឹង​ការ​វិល​មក​រក​វិញ​កា​រ​ឯកភាព​គ្នា ថ្ងៃ​ទី​២៨ ខែកក្កដា និង​សេចក្តី​ប្រកាស​រួម​ថ្ងៃ​២៦ ខែតុលា ឆ្នាំ​២០២៥​ ។ ជាង​មួយ​គ្នា​នោះ​ដែរ ​ខ្ញុំ​ក៏​បាន​ស្នើ​ឲ្យ​អង្គប្រជុំ​ទាំងមូល​អំពាវនាវ​ឲ្យ​មានការ​វិល​ត្រឡប់​មក​វិញ​របស់​ទាហាន​ទាំង​សងខាង​ទៅ​កាន់​ទីតាំង​ដើម​រៀង​ៗ​ខ្លួន​មុន ពេល​ដែល​ពេល​ជំ​ម្លោះ​បាន​កើតឡើង​ ។  និង​អ្វី​ដែល​សំខាន់​ទៀត ​គឺ​អនុញ្ញាត​ឲ្យ​ប្រជាជន​ស៊ី​វិល ធ្លាប់​រស់នៅ​តាម​តំបន់​ព្រំដែន ហើយ​រត់​ចេញ​ដោយ​សារ​តែ​ខ្លាច​ប៉ះពាល់​ដោយសារ​សង្គ្រាម​ គឺ​អនុញ្ញាត​ឲ្យ​អ្នក​ទាំង​អស់នេះ វិល​ត្រឡប់​ទៅ​គេ​ហ​ដ្ឋា​ន​របស់​ខ្លួន​ដូច​កាលពីមុន​ពេល​សង្គ្រាម​ផ្ទុះ​ឡើង​។

ប្រមុខ​ការទូត​កម្ពុជា​ក៏​បាន​ឲ្យ​ដឹង​ថា​ ឯកឧត្តម​ក៏​បាន​ស្នើ​ឲ្យ​មានការ​ដោះស្រាយ​ជម្លោះ តាមតែ​នី​វិធី​ដោយ​សន្តិភាព  ដោយ​មិន​ប្រើប្រាស់​កំ​ម្លាំ​ង ហើយ​ស្រប​តាម​ច្បាប់​អន្តរជាតិ  អនុសញ្ញា  សន្ធិសញ្ញា និង​កិច្ចព្រមព្រៀង​ដែល​យើង​មាន​ជាមួយ​គ្នា​។ 

ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ «នេះ​ជា​ចំណុច​សំខាន់ ហើយ​យើង​ក៏​បាន​សង្កត់ធ្ងន់​ពី​ការ​វិល ត្រឡប់​នៃ​ការ​ប្រកាស​រួម​នៃ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ប្រទេស​ម៉ា​ឡេ​ស៊ី​វិញ»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ