ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានទួរី​ស​​១​គ្រឿង កំពុងបើកសុខៗស្រាប់តែ​​ឆ្លងចរន្តឆេះ​ខ្ទេច​ទាំងស្រុង

3 ម៉ោង មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ រថ​យ​ន្តទួរី​ស​មួយ​គ្រឿង​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង​រួម​ទាំង​ស្បៀង ជា​ច្រើន ​ខណៈ​កំពុង​តែ​បើកបរលើ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង​ ​ក្នុងភូមិ​សិរី ឃុ​ខុន​រ៉​ង ស្រុក​បរិបូណ៌​ បង្កការភ្ញាក់ផ្អើល​​កើតឡើង​នៅ​វេលា​ម៉ោង ៨​និង…

ខេត្តកំពង់ឆ្នាំង ៖ រថ​យ​ន្តទួរី​ស​មួយ​គ្រឿង​ត្រូវ​បាន​អគ្គី​ភ័យ​ឆេះ​ខ្ទេច​ទាំងស្រុង​រួម​ទាំង​ស្បៀង ជា​ច្រើន ​ខណៈ​កំពុង​តែ​បើកបរលើ​ផ្លូវ​ក្រាល​កៅស៊ូ​មួយ​កន្លែង​ ​ក្នុងភូមិ​សិរី ឃុ​ខុន​រ៉​ង ស្រុក​បរិបូណ៌​ បង្កការភ្ញាក់ផ្អើល​​កើតឡើង​នៅ​វេលា​ម៉ោង ៨​និង ៣០ នាទី​ព្រឹក ថ្ងៃ​ទី ២២ ខែធ្នូ​ឆ្នាំ ២០២៥ ។

តាម​ការ​បញ្ជាក់​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បរិបូរណ៍​ដែល​បាន​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​  បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​ខាងលើ​មានឈ្មោះ អ៊ុ​យ សំអាត ភេទ​ប្រុស​ អាយុ ៤២​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ។

មុន​ពេល​កើតហេតុ​ បុរស​ខាងលើ​បាន​ដឹក​ស្បៀង​មាន​អង្ករ​ទឹកត្រី​ទឹកស៊ីអ៊ីវ ជា​ច្រើន​តាម​រថយន្ត​ទួរី​សមួយគ្រឿង​ ​ពណ៌​លឿង​ ពាក់​ស្លាក​លេខ​តាកែវ 2A-13 36 ចេញពី​បាត់ដំបង ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ​។ ​ប៉ុន្តែ​ពេល​មក​ដល់ឃុំ​ខុន​រង អ្នក​បើករថយន្ត​បាន​បើក​ចេញពី​ផ្លូវជាតិ​លេខ​៥ ក្នុង​បំណង​សំដៅ​ទៅ​ផ្ទះ​របស់​ខ្លួន​បន្តិច ដើម្បី​សម្រាក​ ​និង​បន្តដំណើរ​ទៅ​មុខ​ទៀត ។​ តែ​ជា​អកុសល​ ពេល​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​ទុ​ស្សេ​​ខ្សែភ្លើង​ បណ្ដាល​ឱ្យ​ឆេះ​រថយន្ត​ស្ទើរ​ទាំងស្រុង ចំណែក​អង្ករ ទឹកត្រី​ ទឹក​ស៊ីវ ក៏​ឆេះ​ជាមួយ​គ្នា​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​យក​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ប៉ុន្តែ​រថយន្ត​ទៅ​បាន​ឆេះ​ស្ទើរ​ទាំងស្រុង​ទៅ​ហើយ​។ ចំពោះ​ការ​ខូចខាត​រួមមាន ​ឆេះ​រថយន្ត​ទាំងស្រុង​មួយ​គ្រឿង ​អង្ករ​ចំនួន ៣​តោន​ ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ៣០០​យួរ​។

ក្នុង​ហេតុការណ៍​ខាងលើ​នោះ​​ពុំមាន​​មនុស្សណា​ម្នាក់​​រងគ្រោះថ្នាក់​នោះ​ឡើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ