រាជធានីភ្នំពេញ ៖ តាមគម្រោងក្នុងយុទ្ធនាការដើរដោយជើងទទេរ ដើម្បីសន្តិភាព ដែលផ្តើមឡើងដោយតារាសម្តែងនាង នី មុន្នីនាថ គឺអ្នកចូលរួមត្រូវដើរដោយកានប្រើភ្លើងទៀតទាំងអស់គ្នា ប៉ុន្តែការភ្លើងទៀតនេះត្រូវបានតារាស្រីរូបនេះប្រាស់ប្តូរវិញដោយការប្រើផ្កាឈូក ដើម្បីសុវត្ថិភាព ។

យុទ្ធនាការដើរជើងទទេរ ដើម្បីសន្តិភាពរបស់ នី មុន្នីនាថ នឹងធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ នេះ នៅក្នុងខេត្តសៀមរាប ខណៈតាមការរំពឹងទុកសម្រាប់យុទ្ធនាការនេះនឹងមានអ្នកចូលរួមប្រមាណ២ពាន់នាក់ ។
យ៉ាងណា ដំបូងយុទ្ធនាការនេះនឹងត្រូវប្រើប្រាស់ជានិមិត្តសញ្ញាដោយអ្នកចូលរួមត្រូវដើរដោយដោះស្បែកជើង និងកាន់ភ្លើងទៀនក្នុងចំណាយផ្លូវជាង៣គីឡូម៉ែត្រ ប៉ុន្តែដោយហេតុផលសុវត្ថិភាព នី មុន្នីនាថ ក៏ផ្លាស់ប្តូរដោយតម្រូវអោយកាន់ផ្កាឈូកជំនួសវិញ ។
តារាសម្តែងនាង នី មុន្នីនាថ បានលើកឡើងថា ប្រែប្រួលនិងផ្លាស់ប្តូរដើម្បីសុវត្ថិភាព នាងខ្ញុំសុំធ្វើការផ្លាស់ប្តូរពីភ្លើងទាន មកជាផ្កាឈូកវិញ ។
នាងបញ្ជាក់ថា «ការដើរដោយជើងទទេរដើម្បីសន្តិភាព» គឺជាដំណើរក្បួនសន្តិភាពសាធារណៈមួយដោយអហិង្សា ដែលមានគោលបំណងផ្ញើសារដ៏មានអត្ថន័យខ្លាំងទៅកាន់សហគមន៍អន្តរជាតិ ជាពិសេសជនបរទេស និងភ្ញៀវទេសចរនៅក្រុងសៀមរាបថា កម្ពុជាគឺជាប្រទេសដែលគាំទ្រសន្តិភាព សេចក្តីថ្លៃថ្នូរ និងការការពារជីវិតមនុស្ស ។
នាងបន្តថា យុទ្ធនាការនេះនឹងធ្វើឡើងតាមកាលបរិច្ឆេទគឺថ្ងៃទី២៤ ខែធ្នូ ២០២៥ ដោយជួបម៉ោងជួបជុំគ្នានៅម៉ោង៤:៣០ល្ងាច (មុខបុស្តិ៍ចរាចរណ៍ផ្លូវគោគ) ដោយការដើរនឹងធ្វើឡើងម៉ោងចាប់ផ្តើម ៧:០០ល្ងាច រហូតដល់ម៉ោងបញ្ចប់៨:២០យប់ (ទីតាំង៖សិល្បៈដើម្បីសន្តិភាព-Art ForPeace) ។

ការដើរនេះនឹងធ្វើឡើងតាមបណ្តោយផ្លូវសាធារណៈក្នុងក្រុងសៀមរាប ដោយមានចម្ងាយប្រហែលផ្លូវប្រមាណ៣.៣១គីឡូម៉ែត្រ ដោយអ្នកចូលរួមមានរូបនាងផ្ទាល់ និងមហាជនផ្សេងទៀតប្រមាណ២,០០០នាក់ ។
នី មុន្នីនាថ បញ្ជាក់បន្ថែមថា សម្រាប់និមិត្តសញ្ញានៃយុទ្ធនាការនេះគឺ ដើរដោយជើងទទេរ និងកាន់ផ្កាឈូកម្នាក់១ តាមរយៈភាពទាបខ្លួន ផ្កាឈូកនៃក្តីសង្ឃឹម និងការចូលរួមរួមគ្នា កម្ពុជាបញ្ជូនសារដ៏ច្បាស់ទៅកាន់ពិភពលោកថា កម្ពុជាត្រូវការសន្តិភាព ពិភពលោកត្រូវការសន្តិភាព មនុស្សជាតិត្រូវការសន្តិភាព ។
យ៉ាងណា បើតាម នី មុន្នីនាថ យុទ្ធនាការដើរជើងទទេរ ដើម្បីសន្តិភាពនាពេលនេះនឹងទទួលបានជោគជ័យ និងមានការគាំទ្រពីសំណាក់មហាជន ដោយសារបេសកម្មនេះគឺមានគោលបំណងតែមួយគត់ ដើម្បីសន្តិភាពសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល៕
ចែករំលែកព័តមាននេះ