ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ណា​ពី​ណី​នេះ?…​ដើរ​ដោះ​ប៉ាណូ​គណ​បក្ស​មក​ដាក់​ប៉ាណូ​ផ្សាយ​លក់​ខុន​ដូ​វិញ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​មនុស្ស​មួយ​ក្រុម​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់​យក​ទៅ​សាកសួរ​ លើករណីទៅ​​ដោះ​ដូរ​ប៉ាណូ​គណបក្ស​​ ដាក់​ជំនួស​មក​វិញ​ប៉ាយ​ឃោសនា​លក់​ខុន​ដូ​ទៅវិញ ។ ​ករណី​ដោះ​ដូរ​​​នេះ ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ មិថុនា…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ​មនុស្ស​មួយ​ក្រុម​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់​យក​ទៅ​សាកសួរ​ លើករណីទៅ​​ដោះ​ដូរ​ប៉ាណូ​គណបក្ស​​ ដាក់​ជំនួស​មក​វិញ​ប៉ាយ​ឃោសនា​លក់​ខុន​ដូ​ទៅវិញ ។ ​ករណី​ដោះ​ដូរ​​​នេះ ​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ មិថុនា ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​យក​ទៅ​សាកសួរ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ​មិថុនា ​នេះ​ ជាមួយ​រថយន្ត​មួយ​គ្រឿង​ ដែល​មាន​វត្ថុ​តាង​ស្លាក​និង​ប៉ាណូ​​គណ​បក្ស​មួយ​ចំនួន​ទៀត​ផង​។

​សេចក្តីរាយការណ៍បន្តថា បុរស​​ទាំង​៣នាក់ ១-ឈ្មោះ​ព្រំ ​វៃ ​ភេទ​ប្រុស ​អាយុ៣៤​ឆ្នាំ ​ជា​មេជាង​ ២-​ឈ្មោះ​តី ​ចំរើន ​ភេទ​ប្រុស ​អាយុ​៣៦ឆ្នាំ ជា​កម្មករ ​និង៣-​ឈ្មោះ​យ៉ឹ​ង​ណុ​ប​ភេទ​ប្រុស​អាយុ៤៦​ឆ្នាំ​ ពួក​គេ​ទាំង៣​នាក់ មាន​ទីលំនៅ​ឃុំ​ត្រពាំង​ធំ​ ស្រុកត្រាំកក់ ​ខេត្តតាកែវ​ ។​ ហើយ​​ប៉ាណូ​ដែល​ត្រូវ​គេ​ផ្លាស់​ប្តូរ​មាន​ចំនួន៧​ចំណុច ស្ថិតលើ​ទ្រូង​ផ្លូវជាតិ​លេខ​5 ចាប់​​ពីមុខ​វត្ត​បា​លិ​លេ​យ្យ​ជិត​ដល់​មុខ​ស្ថា​នី​យរថភ្លើង​ ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ​។ ប៉ាណូ​​ថ្មី​មាន​សរ​​សេរដាក់​ថា​ «ផា​ម​ខុន​ដូ​មី​នៀម​» ​ដែល​គេ​ដឹង​ថា​ ជា​របស់​ក្រុមហ៊ុន​ខុន​ដូ​មីនៀ​ម
មា​នទី​តាំងនៅ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ខាងជើង​កាស៊ីណូ​មួយ​ ។

បុរសជា​​កម្មករ​ទាំង២​នាក់​បាន​និយាយ​ថា​ ពួក​គាត់​ទើប​មក​ក្រុង​ប៉ោយ​ប៉ែ​ត​ ជាមួយ​មេជាង​បាន២​យប់​ហើយ​ការ​ផ្លាស់​ប្តូរ​ប៉ាណូ ​ធ្វើ​តាម​បញ្ជា​មេជាង​តែ​ប៉ុណ្ណោះ​។ ​ដោយឡែក​ ឈ្មោះ​ព្រំ ​វៃ​ ដែល​ជា​មេជាង​និយាយ​ថា​ ខ្លួន​ធ្វើ​តាម​បញ្ជា​គេ​ដែរ​ គឺ​ក្រុមហ៊ុន​ធ្វើ​ស្លាក​យីហោ​ឈ្មោះ​ «វី​សិន​អៅ​ឌ័​រ» ដែ​ល​មា​នទី​តាំង
នៅ​ភ្នំពេញ​។

​មិនតែប៉ុណ្ណោះ​ មេជាង​រូប​នេះ​ បើក​ទូរស័ព្ទ​បង្ហាញ​ពី​រូបភាព​ដែល​គេ​បញ្ជូន​ឲ្យ​នៅ​ទីតាំង ​ដែល​ត្រូវ​ដោះ​ដូរ​គឺ​រូប​ប៉ាយ​គណបក្ស​តាម​ទ្រូង​ផ្លូវ​តែ​ម្តង​។ បច្ចុប្បន្ន ​ជន​ស​ង្ស័​ត​ទាំង​៣​នាក់ ​កំពុង​ត្រូវ​បាន​សាកសួរ​នៅ​អធិ​ការ​ដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ​។​

ជំវិញ​ករណី​ខាងលើ​ ស្ត្រី​តំណាង​ក្រុមហ៊ុន​ខុន​ដូ​មី​នៀម​ប្រាប់​តាម​ទូរស័ព្ទ​ថា​ កា​ដោះ​ដូរ​​ស្លាក​​គណបក្ស​ដាក់​វិញ​នៅ​ប៉ាណូ​ក្រុមហ៊ុន ​គាត់​មិន​បានដឹង​ទេ​ ប៉ុន្តែ​ទទួលស្គាល់​ថា ​បាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ធ្វើ​ស្លាក​យីហោ​ខាងលើ​មែន​។ ​តំណាង​ក្រុមហ៊ុន​រូប​នេះ​បន្ត​ថា ​ប្រាប់​ឱ្យ​ដាក់​ប៉ាណូក្រុមហ៊ុន​ខ្លួន​តាម​បង្គោល​ភ្លើង​ ហើយ​បើ​កន្លែង​ណា​ពាក់​ព័ន្ធ​ ឬ​គេ​មិន​អនុញ្ញាត​ ក៏​មិន​ឱ្យដាក់​ដែរ ​។​

លោក​គាត​ ហ៊ុ​ល ​អភិបាលក្រុង​ប៉ោយ​ប៉ែ​ត​ ប្រាប់​តាម​ទូរស័ព្ទ​ថា​ ករណី​ដោះ​ដូរ​ប៉ាណូ​គណបក្ស ​ដាក់​​ប៉ាណូ​​ក្រុមហ៊ុន​នេះ​ គ្មាន​ច្បាប់​អនុញ្ញាត​នោះ​ទេ​ ហើយ​លោក​បញ្ជាក់​ថា ​រូប​សម្តេច​តេ​ជោ​និង​គណបក្ស​ប្រជាជន​សំខាន់​ណាស់ ​មិន​អាច​កាត់ថ្លៃ​បាន​ឡើយ​ ។

​លោក​បន្ត​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ក៏​ដឹកនាំ​ក​ម្លាំ​ចុះ​ឃាត់​ក្រុម​កម្មករ​ទាំងអស់ ​ឲ្យ​សមត្ថកិច្ច​យក​ទៅ​សាកសួរ ​។​ លោក​បញ្ជាក់​ថា​ ខាង​ក្រុមហ៊ុន​ពាក់ព័ន្ធ​ត្រូវ​តែ​ដំឡើងប៉ាណូ​គណបក្សដែលដោះនោះឡើង​វិញ​ទាំងអស់ ​។

​​សមត្ថកិច្ច​គួរតែ​បើក​កា​ស៊ើប​អ​ង្កេត ​និង​ស្រាវជ្រាវឱ្យ​ស៊ីជម្រៅ ដើម្បី​ចង់​ដឹង​ថា​ តើ​នរណា​​នៅ​ពីក្រោយ​ខ្នង​ឬ​មាន​ចេតនា ​ឬ​យ៉ាងណា ​។ ទោះបីជាយ៉ាងណា មកទល់ម៉ោង​ជាង១រសៀលថ្ងៃទី​២៦ មិថុនា នៅមិនទាន់​មានការបញ្ជាក់ ឬបំភ្លឺណាមួយពីខាង​ក្រុមហ៊ុននេះនៅឡើយទេ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ