ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចសម្រេចវាស់កម្ពស់បុគ្គល K01 ហើយ និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​មានការ​បែកធ្លាយ​ឃ្លី​ប​វី​ដេ​អូ លោក ឃឿ​ន សុ​ឡា ហៅ KO1 បង្ហោះ​លើ​បណ្តាញ​សង្គម​អំពី​សកម្មភាព​ប្រើ​អំពើ​ហិ​.​ង្សា​លើ​យុវជន​ម្នាក់ បង្ហាញ​ចរិត​ឬក​ពារ​លើស​ពី​ការ​អប់រំ កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦ បាន​ធ្វើ​ឲ្យ​មតិ​មហាជន​ជា​ច្រើន​រិះគន់​យ៉ាង​ខ្លាំង​ចំពោះ​ទ​ង្វើ​អ​សីលធម៌​នេះ ។

ភ្លាម​ៗ​នោះ លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏​មាន​ប្រតិកម្ម​ដែរ ដោយ​លោក​បាន​បង្ហោះ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​លោក​ដែល​មាន​ខ្លឹមសារ​ថា (​ធ្វើ​លើស​ហើយ​) «​ខ្ញុំ​បាន​ចាត់​បញ្ជូន​ករណី​នេះ​ទៅ​លោក ប៊ុ​ន សត្យា ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ អនុវត្ត​លើ​ករណី​បន្ទាន់ (​ទោះបី​ជន​រង​គ្រោះ​មិន​ប្ដឹង​ក៏​នគរបាល​យុត្តិធម៌​ដើរតួ​នាទី​ជាដើម​បណ្ដឹង​) សូម​អញ្ជើញលោក K 01 ចូល​មក​បំភ្លឺ​នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ វេលា​ម៉ោង​០៨,០០​នា ទី​ព្រឹក​ថ្ងៃ​ទី​៣០ ០៦ ២៦ នៅ​ជាន់​ទី​៣ ផែន​នគរបាល​ព្រហ្មទណ្ឌ (​លេខ​លោកស្នងការ​រង 012718171)​។

សំដី​មាស​របស់​លោក​ឧត្តម​សេនី​ឯក ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ កំណត់​ឲ្យ​លោក KO1 ចូលខ្លួន​មក​កាន់​ផែន​នគរបាល​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ ដើម្បី​បំភ្លឺ​ករណី​ប្រើ​អំពើ​ហិ​.​ង្សា​លើ​អ្នក​ដទៃ លោក KO1 បាន​ចូល​តាម​ការ​កំណត់ ។

ការ​ចូលខ្លួន​ទៅ​បំភ្លឺ​គឺ​បាន​ធ្វើ​ឡើង​នៅ​ចំពោះ​មុខមន្ត្រី​នគរបាល​យុត្តិធម៌ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជ ធានី​ភ្នំពេញ KO1 បាន​បញ្ជាក់​អំពី​សកម្មភាព​ដែល​ខ្លួន​បាន​ប្រព្រឹត្ត ដែល​ការ​បំភ្លឺ​គឺ​នោះ​ មាន​ភាព​ស៊ីសង្វាក់​ពាក់​ពន្ធ​បទល្មើស​ព្រហ្មទណ្ឌ​យ៉ាង​ច្បាស់ ដូច្នោះ​មន្ត្រី​នគរបាល​យុត្តិធម៌​ក៏​បាន​សម្រេច​វាស់កម្ពស់​លោក ឃឿ​ន សុ​ឡា ហៅ​KO1 និង​កសាង​សំណុំរឿង​ត្រៀម​រៀប​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី បើសិន​គ្មាន​ការ​កែប្រែ​នោះ​ទេ​៕