ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ.ន ដុ.ត​បំផ្លាញវត្ថុ​តាង​គ្រឿងញៀ.ន​នៅ​ខេត្តស្វាយរៀង ក្រោម​ប្រធានបទ​«​រួម​គ្នា​ឆ្លើយ​តប​បញ្ហា​គ្រឿងញៀ.ន​ក្នុង​បរិបទ​ថ្មី​ប្រកបដោយ​ភាព​ច្នៃប្រឌិត​»

53 នាទី មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦​ម្សឹ​ល​មិ​ញ​នេះ ឯកឧត្តម ម៉ែ​ន វិបុល ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​ខេត្តស្វាយរៀង និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត និង​ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃ​ន តារា​សម្បត្តិ អគ្គលេខាធិការ​រង នៃ អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​អ​ញ្ជេ​ី​ញ​ជា​អធិបតី​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ពិធី​ដុត​បំផ្លាញ វត្ថុ​តាង​គ្រឿងញៀន​នៅ​ខេត្តស្វាយរៀង​។

ពិធី​នេះ​រួម​មាន​គណៈប្រតិភូ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឯកឧត្តម ប្រធាន​សាលាដំបូង ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ឯកឧត្តម​លោក​ជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលរង​ខេត្ត លោក​មេបញ្ជាការ មេបញ្ជាការ​រង​កងកម្លាំង​ទាំង​បី លោក លោកស្រី​ប្រធាន​មន្ទីរ​នានា​ជុំវិញ​ខេត្ត លោក​អភិបាលក្រុង ស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជន សស​យក ខេត្ត យុវជន​កាយរឹទ្ធិ យុវជន​កាកបាទក្រហមកម្ពុជា​ខេត្ត និង​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ ក្លឹ​ប​កំសាន្ត សរុប​ចំនួន​ប្រមាណ​៨០០​នាក់​។

បន្ទាប់​ពី​សារលិខិត​របស់ សម្តេច​មហា​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ឯកឧត្តម​ឧត្តមសេនីយ៍ទោ ឃ​ន តារា​សម្បត្តិ អគ្គលេខាធិការ​រង នៃ​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត បាន​មាន​ប្រសាសន៍​ផ្តាំ​ផ្ញេ​ី​និង​ដាក់​ចេញ​នូវ​គោលដៅ មួយ​ចំនួន​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព ការងារ​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ក្នុង​ខេត្តស្វាយរៀង​ដែល​មាន​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម​៖

១. ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​នូវ​សារលិខិត​របស់​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ក៏​ដូច​ជា ខ្លឹមសារ​ប្រធានបទ​នៅ​ក្នុងឆ្នាំនេះ ឲ្យ​ចេញ​ជា​សកម្មភាព​ពិត និង​លទ្ធផល​ជាក់ស្តែង​នៅ​ក្នុង​មូលដ្ឋាន ដើម្បី​រួម​គ្នា​បង្ការ ទប់ស្កាត់​ការ​ប្រើប្រាស់ ការ​កែ​ច្នៃ និង​ការ​ជួញដូរ​គ្រឿងញៀន ខុសច្បាប់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ។

២.​ត្រូវ​បន្ត​ផ្តោត​ការ​យកចិត្តទុកដាក់ ចាត់តាំង​អនុវត្ត​ឲ្យ​បាន​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត នូវ​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ លើក​ទី​១១ គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព គោលនយោបាយ​ភូមិ ឃុំ សង្កាត់ “​ស​” គ្មាន​គ្រឿងញៀន ជា​ពិសេស ការ​បន្ត​ចាត់តាំង​អនុវត្ត​គោលការណ៍ “​សម្អាតផ្ទះ​យើង​” និង “​សម្អាត​ចក​ចេញពី​ផ្ទៃ​បឹង​” ដែល រាជរដ្ឋាភិបាល​បាន​កំណត់​ដាក់​ចេញ​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ។

៣.​ខ្ញុំ​សូម​ស្នើ​ដល់​គ្រប់​អង្គភាព​អនុវត្ត​ច្បាប់ កងកម្លាំង និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​មាន​ភាព​ម៉ឺងម៉ាត់​ច្បាស់លាស់ និង​ប្រើប្រាស់​វិធានការ​ក្តៅ​ដោយ​គ្មាន​ការ​លើកលែង ក្នុង​ការ​បង្ក្រាប​បទឧក្រិដ្ឋ​គ្រឿងញៀន បង្ក្រាប​ឲ្យ​បាន​ដល់​មេ​ក្លោ​ង​ចែកចាយ ដើម្បី​កាត់​ផ្តាច់​ចរន្ត ទីផ្សារ ឈាន​ទៅ​លុប​បំបាត់​ឲ្យ​បាន​នូវ​ឫសគល់ នៃ​បញ្ហា​គ្រឿងញៀន​ក្នុង​សហគមន៍​។

៤. កម្លាំង​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ត្រូវ​បង្កើន ពង្រឹង និង​យក ចិត្ត​ទុកដាក់​ជំរុញ​ការ​អនុវត្ត​វិធានការ​រដ្ឋបាល​ឲ្យ​បាន​សកម្ម​បំផុត នៅ​តាម​ទីតាំង​សប្បាយភាព នានា និង​ទីតាំង​ងាយ​រង​គ្រោះ​ពី​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ដូច​ជា​ខារ៉ាអូខេ ក្លឹ​ប​កម្សាន្ត បន្ទប់​ជួល ផ្ទះសំណាក់ សណ្ឋាគារ ជា​ពិសេស​ផ្ទះ​ជួល ទីតាំង​ជួល ដែល​មានការ​ប្រមូលផ្តុំ មនុស្ស​រស់នៅ​ច្រើន ហើយ​ប្រសិនបើ​ពិនិត្យ​ឃើញ​មានការ​ពាក់ព័ន្ធ ឬ​មានការ​សមគំនិត​ប្រើប្រាស់ ទីតាំង​នោះ​ផ្តល់​ជា​មធ្យោបាយ​សម្រាប់​ប្រព្រឹត្ត​បទល្មើស ត្រូវ​អនុវត្ត​វិធានការ​ច្បាប់​ឲ្យ​បាន ម៉ឺងម៉ាត់ ។

៥.​ទន្ទឹម​គ្នា​ជាមួយ​និង​ការ​អនុវត្ត​វិធានការ​ច្បាប់​ម៉ឺងម៉ាត់ និង​ការ​បង្ក្រាប​ដោយ​គ្មាន​ការ លើកលែង វិធានការ​បង្ការ​ទប់ស្កាត់ គឺ​គ្រូ រ​ស្កាត់ គឺ​ត្រូវ​តែ​ជា​វិធានការ​ចម្បង ដើម្បី​កាត់​ផ្តាច់​នូវ​ទីផ្សារ​ប្រើប្រាស់ ង​ញៀន​នៅ​ក្នុង​មូលដ្ឋាន​របស់​យើង ។
៦. អាជ្ញា​ធរមាន​សមត្ថកិច្ច​ទាំងអស់ ត្រូវ​បំផុស​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចូលរួម​កាន់តែ​សកម្ម ថែម​ទៀត ក្នុង​ការ​ផ្តល់​ព័ត៌មាន​ពី​ក្រុម​ឧក្រិដ្ឋជន ដែល​មាន​បំណង​ប៉ុនប៉ង​លួចលាក់​ផលិត កែ​ច្នៃ និង​ចរាចរ​គ្រឿងញៀន​ក្នុង​ខេត្ត ជា​ពិសេស​ក្នុង​ការ​ផ្សព្វផ្សាយ ជំរុញ និង​លើកកម្ពស់ ការ​ប្រើប្រាស់​កម្មវិធី​ទូរស័ព្ទ​ដៃ No Drug ដើម្បី​ធ្វើការ​រាយការណ៍ ។

៧. សូម​អាជ្ញាធរ​មូលដ្ឋាន​ទាំងអស់ យកចិត្តទុកដាក់​ពិនិត្យ និង​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ជុំវិញ​គ្រឹះស្ថាន​អប់រំ​ទាំង​រដ្ឋ និង​ឯកជន សាលារៀន ឲ្យ​បាន​ល្អ និង​មាន​របៀបរៀបរយ ចៀសវាង​កុំ​ឲ្យ​មានការ​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេង​ៗ និង​ការ​សេព​គ្រឿងញៀន​ជាដើម ។
៨. ខ្ញុំ​ក៏​សូម​យក​ឱកាស​នេះ អំពាវនាវ ដល់​អាណាព្យាបាល មាតាបិតា​សិស្ស​ទាំងអស់ សូម​បង្កើន​ការ​ពិនិត្យ និង​តាមដាន​ចំពោះ​ការ​សិក្សា​របស់​កូន​ៗ​ឲ្យ​បាន​ទៀងទាត់ និង​សហការ ឲ្យ​បាន​ជិត​ស្និទ្ធ​ជាមួយ​លោកគ្រូ អ្នកគ្រូ​ទទួល​បន្ទុក​ថ្នាក់រៀន​នីមួយ​ៗ ដើម្បី​ជា​យន្តការ​មួយ ដាស់តឿន ក្រើនរំលឹក​ដល់​កូន​ៗ​របស់​ខ្លួន ឲ្យ​ពួក​គេ​គេច​ផុត​ពី​ការ​ក្លាយ​ខ្លួន​ជា​ជន​រង​គ្រោះ ដោយសារ​បញ្ហា​គ្រឿងញៀន ។

សូម​ជម្រាប​ជូន​ថា លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់​រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ក្នុង​ឆ្នាំ​២០២៥ សរុប​ចំនួន ៣៣៥​លើក ឃាត់ខ្លួន​ជនសង្ស័យ​សរុប ៧២០ នាក់ ស្រី ៥៨​នាក់ ក្នុង​នោះ​ជនជាតិ​វៀតណាម ៣៣៧​នាក់​, ជនជាតិ​ចិន ១៧​នាក់​, ជនជាតិ​មី​យ៉ា​ន់​ម៉ា ១​នាក់​, ជនជាតិ​ខ្មែរ ៣៦៥​នាក់ ដកហូត​ថ្នាំ​ញៀន និង​សារធាតុ​គីមី​ផ្សំ​សរុប​ចំនួន​១៥៣,៨៧៩.៨៤​ក្រាម ដែល​ត្រូវ​ដុត​បំផ្លាញ​ចោល​នៅ​ថ្ងៃនេះ​។ ក្នុង​នោះ​បាន​ដកហូត​សម្ភារ និង​វត្ថុ​តាង​បទល្មើស​គ្រឿងញៀន​មួយ​ចំនួន​ទៀត​មាន​ដូច​ខាងក្រោម​៖

-រថយន្ត​ចំនួន ៥៤​គ្រឿង​, ម៉ូតូ​ចំនួន ៦៣​គ្រឿង​, ម៉ូតូ​កង់​បី (​តុ​កតុក​) ៥​គ្រឿង

-ទូរស័ព្ទ​ដៃ ៧៦១​គ្រឿង​, IPAD ៨​គ្រឿង​, កំ​ព្យូ​ទ័​រ​យូ​ដៃ ៨​គ្រឿង​, នាឡិកាដៃ ១២​គ្រឿង

-ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន ១៤០​គ្រឿង​, ម៉ាស៊ីន​ក្រឡុក​ថ្នាំ​ញៀន ២១​គ្រឿង​, ម៉ាស៊ីន​អ៊ុត​ថង់ ៤​គ្រឿង

-អាវុធ​វែង ២​ដើម​, អាវុធ​ខ្លី ១០​ដើម​, បង់ ១២​បង់​, គ្រាប់ ២០៧​គ្រាប់​, គ្រាប់បែកដៃ ២​គ្រាប់

-ដាវ​សា​មូ​រ៉ៃ ៤៥​ដើម​, ពូថៅ ១២​ដើម​, កាំបិត ៣៩​ដើម​, ដំបង​ឆក់ ៧​ដើម​, ពិល​ឆក់ ៥​គ្រឿង

-លិខិតឆ្លងដែន ១៦៩​ក្បាល​, អត្តសញ្ញាណប័ណ្ណ ១៥៧​សន្លឹក​, ប្រាក់​ដុ​ង ១៥០​លាន​ដុ​ង

-ខ្សែដៃ ៣​ខ្សែ​, ខ្សែ​ក ៥​ខ្សែ​, ចិញ្ចៀន ១៤​វង់​, ប្រាក់​រៀល ៩៥១,៥០០, ប្រាក់​ដុល្លារ ១៣,៧៧០$​។

-ឧបករណ៍ និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​ជា​ច្រើន​ប្រភេទ​ទៀត​៕