ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃជាន់ខ្ពស់មួយអង្គៈ គ្រាន់តែទុកដាក់សំរាមឲ្យបានត្រឹមត្រូវក៏ជួយស្រុកទេសយើងបានដែរ

4 ម៉ោង មុន

សម្តេចព្រះ​ឧត្តម​វង្សា បណ្ឌិត គូ សុភាព ព្រះ​សមាជិក និង​ជា​អគ្គលេខាធិការ​រង ថេរ​សភា​ព្រះពុទ្ធ​សាសនា បាន​មាន​ថេរ​ដីកា​ថា ចង់​ជួយ​ប្រទេស​ជាតិ គ្រាន់តែ​ការ​ចេះ​ទុក​ចេះ​ដាក់​សំរាម​ឲ្យ​ត្រឹមត្រូវ​ក៏​ជា​ការ​ជួយ​ជាតិ​មួយ​ដែរ ។

ព្រះ​អង្គ​បាន​មាន​ថេរ​ដីកា ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០២៦​ថា «​ចំណុច​តូច​១ ដែល​គ្រប់​គ្នា​អាច​ជួយ​ស្រុក​ទេស​យើង​បាន គឺ​ទុកដាក់​សំរាម​ឱ្យ​បាន​ត្រឹមត្រូវ » ។

ក្រោយ​ពេល​ដែល​ព្រះ​អង្គ​បាន​មាន​ថេរ​ដីកា​បែប​នេះ ពុទ្ធបរិស័ទ​បាន​ចែករំលែក ហើយ​បាន​បន្ត​ថា អរគុណ​ព្រះ​អង្គ យើង​ត្រូវ​នាំ​គ្នា​រក្សា​អនាម័យ និង​សណ្ដាប់ធ្នាប់​ក្នុង​គ្រួសារ និង​សង្គម​ឲ្យ​បាន​ប្រសើរ​ឡើង ដើម្បី​សុខភាព​ផង និង​ដើម្បី​សេចក្ដី​ថ្លៃថ្នូរ​ផង និង​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​យើង ឲ្យ​ទៅ​ជា​ពលរដ្ឋ ដែល​ជួយ​ដល់​សង្គម​ជាតិ​ផង ។

រូបតំណាង

អ្នកខ្លះ​ថា សាធុ សាធុ គុណ​ម្ចាស់ ផ្ដើម​ចេញពី​ចំនុច​តូច​នេះ​នឹង​ធ្វើ​អោយ​ប្រទេស​កម្ពុជា ជាទី​ក្រុង​ស្អាត​គ្មាន​សំរាម​តាម​ទី​សាធារណៈ ។

អ្នកខ្លះ​ក៏​ចូល​ទៅ​បញ្ចេញយោបល់​ថា រឿង​សីលធម៌​ពិបាក​អប់រំ​ណាស់​គុណ​ម្ចាស់ ការ​បើកបរ​លើ​ដងផ្លូវ​ក៏​អីចឹង​ដែរ ឮ​សូរ​ឡាន​សង្គ្រោះ​បន្ទាន់ ឡាន​ពន្លត់​អគ្គិភ័យ មិន​ត្រឹម​មិន​ផ្តល់​អាទិភាព​ទេ ថែម​ទាំង​បើក​ប្រជែង​ទៀត ៕