ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុនចូលចាក់សាំងមកមើលសិន ! មកដឹងតម្លៃសាំងធម្មតា និងម៉ាស៊ូត ដែលត្រូវលក់តាមស្ថានីយចាប់ពីថ្ងៃនេះ

5 ម៉ោង មុន
  • ភ្នំពេញ

រា​​ជ​ធានី​ភ្នំពេញ ៖ ចុះថ្លៃ​ទៀត​ហើយ ! ក្រសួងពាណិជ្ជកម្ម​ទើបតែ​ប្រកាស​ទម្លាក់​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ថ្មី ដោយ​សាំង​ធម្មតា​ចុះ​មក​សល់​៤០៥០​រៀល និង​ម៉ា​ស៊ូ​ត​សល់​ត្រឹម ៤ ០០០​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​លី​ត្រ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២៦ នេះ ស្ដី​ពី​ការ​កំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​តាម​ស្ថានីយ បាន​បង្ហាញ​ឱ្យ​ដឹង​ពី​ការ​បញ្ចុះ​តម្លៃបន្ថែម ដែល​ត្រូវ​ចាប់ផ្តើម​អនុវត្ត​ជា​ផ្លូវការ​ចាប់ពី​ម៉ោង ១​រសៀល​ថ្ងៃនេះ​តទៅ​។

ការកែសម្រួលថ្លៃប្រេងឥន្ធនៈសប្តាហ៍ថ្មីនេះ គឺធ្វើឡើងដើម្បីធានាបាននូវតម្លាភាពតម្លៃស្របតាមយន្តការទីផ្សារ និងក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ៕