ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! សាច់ ៣ ប្រភេទ​នេះ​នាំ​ឱ្យ​លើស​ជាតិ​ខ្លា.ញ់​និង​ជំងឺ​កា.ច​ៗ​​ជា​ច្រើន​ទៀត

1 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស ទោះបីជា​សាច់​ទាំង ៣ ប្រភេទ​នេះ​ត្រូវ​បាន​គេ​ចាត់ទុកជា​អាហារ​បំប៉ន​ដ៏​ឆ្ងាញ់​និង​មាន​តម្លៃ​អាហារូបត្ថម្ភ​ខ្ពស់ ប៉ុន្តែ​ការ​ទទួលទាន​ច្រើន​ហួសប្រមាណ​អាច​បណ្តាល​ឱ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​។

ប្រភេទ​ទី​មួយ​គឺ​គ្រឿងក្នុង​សត្វ​ដូច​ជា ថ្លើម ក្រលៀន និង​ខួរ​។ អាហារ​ទាំងនេះ​មាន​ផ្ទុក​ជាតិ​កូ​លេ​ស្តេ​រ៉ុល​កម្រិត​ខ្ពស់​បំផុត ដែល​ជា​កត្តា​ជំរុញ​ឱ្យ​សរសៃឈាម​រឹង និង​បង្កើន​ហានិភ័យ​នៃ​ការ​កកឈាម​ក្នុង​ខួរក្បាល​។

ប្រភេទ​ទី​ពីរ​គឺ​សាច់​ជ្រូក​ជាប់​ខ្លាញ់​និង​ស្បែក​។ ជាតិ​ខ្លាញ់​ឆ្អែត​ប្រភេទ​នេះ​ធ្វើ​ឱ្យ​ថ្លាញ់​ផលិត​កូ​លេ​ស្តេ​រ៉ុល​អាក្រក់​កាន់តែ​ច្រើន លើស​ពី​នេះ​ទៅ​ទៀត​វា​ក៏​បង្កើន​ហានិភ័យ​នៃ​ជំងឺមហារីក​ពោះវៀនធំ​ផង​ដែរ​។

ប្រភេទ​ទី​បី​គឺ​សាច់​គោ ជា​ពិសេស​សាច់​ដែល​កែ​ច្នៃ​ស្រាប់​។ អង្គការ​សុខភាព​ពិភពលោក​បាន​ចាត់​ថ្នាក់​សាច់​ក្រហម​ក្នុង​ក្រុម​ដែល​អាច​បង្ក​មហារីក ព្រមទាំង​មាន​ជាតិ​ខ្លាញ់​ឆ្អែត​ដែល​បំផ្លាញ​សរសៃឈាម​។

ដើម្បី​សុខភាព​ល្អ អ្នក​គួរ​កម្រិត​ការ​បរិភោគ​សាច់​ទាំងនេះ ហើយ​ងាក​មក​ទទួលទាន​សាច់​ស ដូច​ជា​សាច់​មាន់​គ្មាន​ស្បែក ឬ​ត្រី​សមុទ្រ ព្រមទាំង​បន្លែ​បៃតង​ឱ្យ​បាន​ច្រើន ដើម្បី​ការពារ​ប្រព័ន្ធ​សរសៃឈាម​និង​រាង​កាយ​ទាំងមូល​៕