វេណេស៊ុយអេឡា ៖ តុល្យការថ្មីនៃការរញ្ជួយដីខ្លាំង២ នៅវេណេស៊ុយអេឡា កាលពីថ្ងៃទី២៤ មិថុនា ចំនួនអ្នកស្លាប់បានកើនឡើងពី១៤៥០នាក់ ដល់១៧១៩នាក់។ នេះបើតាមការប្រកាស កាលពីថ្ងៃទី២៩ មិថុនា របស់ប្រធានសភាជាតិលោកហ្ស៊ក
រ៉ូឌ្រីហ្គេស។

ចំណែកអ.ស.ប វាយតម្លៃថា ចំនួនមនុស្សបាត់ខ្លួនមានប្រមាណជា៥០.០០០នាក់។ ៥ថ្ងៃក្រោយ គ្រោះមហន្តរាយនោះ លទ្ធភាពរកឃើញអ្នកដែលអាចនៅរស់រានមានជីវិតបានរលាយបាត់ ។ តាមប្រធានសភាវេណេស៊ុយអេឡាថា ក្រៅពីអ្នកស្លាប់ មនុស្សយ៉ាងតិច៥០៣៤នាក់រងរបួស ។ ប្រតិបត្តិការរុករកក្រោមគំនរបាក់បែកកំពុងបន្ត។ អគារ៨៥៥រងការប៉ះពាល់ ក្នុងនោះអគារ១៨៩ ត្រូវបាក់ទាំងស្រុង ហើយអគារ៦៦៦ រងការបាក់មួយផ្នែក ឬរងការខូចខាតធ្ងន់ធ្ងរ។

ប្រធានសភារូបនោះបន្តថា ក្រោយការរញ្ជួយដីទាំង២នោះ មានការញ័ររញ្ជួយបន្តបន្ទាប់ដល់៦០៩លើក ក្នុងនោះ ការរញ្ជួយមួយនា ថ្ងៃទី២៩ មិថុនា មានកម្លាំងដល់៤,២រីស្ទ័រ ៕

ចែករំលែកព័តមាននេះ