ប្រទេសអាល្លឺម៉់ង់ ៖ ប៉ូលិសថ្លែងថា បុរសម្នាក់អាយុ៤៥ឆ្នាំដែលមានជម្លោះទារយកកូនស្រីខ្លួន ទើបកើតបាន៣ខែ សង្ស័យថា បានបាញ់នៅក្នុងមជ្ឈមណ្ឌលគាំពារមាតា និងកុមារមួយនៅក្រុង STADE ភាគខាងជើងអាល្លឺម៉ង់ បណ្ដាលឲ្យមនុស្សស្លាប់៦
នាក់ ។

ខ្មាន់កាំភ្លើងរូបនេះ បានមកជូបនាថ្ងៃទី២៩ មិថុនា ជាមួយជនរងគ្រោះច្រើននាក់ ដើម្បីពិភាក្សាពីការមើលថៃកូនស្រីគេ ដែលមានអាយុទើប៣ខែ ស្ថិតក្នុងមជ្ឈមណ្ឌលនោះជាមួយម្ដាយគេ ។ ក្នុងសន្និសីទសារព័ត៌មានមួយ មេប៉ូលិសក្រុងនោះបានពន្យល់បែបនេះ តែមិនបញ្ជាក់ថា តើម្ដាយនោះនិងកូនស្រីរស់នៅទីនោះឡើយ ។ អ្នកទាំង២ មិនត្រូវគ្រាប់ឡើយ ។ ក្នុងចំណោមអ្នកស្លាប់ មាននារី៤នាក់ និងបុរស២នាក់ ដែលជាពលករសង្គមទទួលបន្ទុកការពារកុមារ។
ពេលកងកម្លាំងប៉ូលិសលើកទៅដល់កន្លែងបាញ់ប្រហារ ប្រទះឃើញមនុស្ស៤នាក់ ត្រូវរងការបាញ់ប្រហារស្លាប់យ៉ាងព្រៃផ្សៃ។ មនុស្សម្នាក់ទៀត ត្រូវស្លាប់ដោយរបួសធ្ងន់ពេក មិនអាចជួយសង្គ្រោះបាន ហើយមនុស្សទី៦ស្លាប់ព្រោះរបួសធ្ងន់ដែរ នៅមន្ទីរពេទ្យ ។
មនុស្សម្នាក់ដែលរងរបួសស្ថានភាពរបស់គេនៅនឹង ។ ខ្មាន់កាំភ្លើងបន្ទាប់មក ប៉ុនប៉ងរត់គេចខ្លួនតាមរថយន្តមួយគ្រឿង បើកដោយនារីម្នាក់អាយុ៦៥ឆ្នាំ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយគ្រួសារគេ ។ ប៉ូលិសបានបាញ់លើរថយន្តនោះ តែមិនត្រូវមនុស្សទាំង២នាក់នោះឡើយ ហើយពួកគេត្រូវប៉ូលិសចាប់ខ្លួន និងកំពុងជាប់ឃុំឃាំង។
ខ្មាន់កាំភ្លើងជាជនជាតិតួកគី កើតនៅអាល្លឺម៉ង់ ហើយរស់នៅក្រុងហាណូហ្វ្រ ។ ម្ដាយកូនង៉ែតអះអាងថា រូបគេមិនមែនជាប្ដីប្រពន្ធជាមួយខ្មាន់កាំភ្លើងឡើយ គ្រាន់តែខូចខ្លួនមានកូនជាមួយគេ ។ ក្នុងសន្និសីទសារព័ត៌មានមួយ អ្នកទទួលខុសត្រូវមហាផ្ទៃតំបន់នោះ បានហៅការបាញ់ប្រហានោះថា ជាជម្លោះគ្រួសារ ដែលជាអំពើហិង្សាសាហាវបំផុត ៕

ចែករំលែកព័តមាននេះ