ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានបុ.កម៉ូតូ រួចជ្រុលទៅបុ.កផ្ទះលោកយាយកំពុងអង្គុយ​រៀបចំ​លក់បបរបា.ញ់កាញ់​ ផ្អើលមុខផ្សារជីភូ

1 ម៉ោង មុន
  • ភ្នំពេញ

ខេត្តស្វាយរៀង​៖​ តាមប្រភពព័ត៌មាន​បឋម​បាន​ឱ្យដឹងថា ​លោកយាយ​លក់​បបរបាញ់​កាញ់​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ ​ខណៈ​កំពុង​អង្គុយ​លក់​ប​បរបាញ់​កាញ់​ខាង​មុខ​ផ្ទះ​ ស្រាប់តែរ​ថយ​ន្ត​១​គ្រឿង​បើក​បុក​ចូល​ទៅ​ក្នុងផ្ទះ ​បណ្តាល​ឲ្យ​បាក់បែក​តុទូ​ដាក់​គ្រឿង​លក់​បាញ់​កាញ់​ខ្ទេច​ហើយ​ខ្ទាត​អំបែង​កញ្ចក់​បុក​ចំ​ក​ របួស​ធ្ងន់ធ្ងរ​ ។

ហេតុការណ៍នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៣៥​នាទី​​ថ្ងៃត្រង់​​ថ្ងៃ​ទី​៣០ ​មិថុនា ឆ្នាំ​​២០២៦ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុច​ខាង​មុខ​ផ្សារ​ជី​ភូ​ ម្តុំ​ផ្លូវកែង​បត់​ទៅ​ឃុំ​ពពែ​ត​ ស្ថិត​នៅភូមិ​ថ្នល់ជាតិ​ សង្កាត់​ច្រក​ម្ទេស ​ក្រុង​បា​វិត​។​

សូមបញ្ជាក់ថា ​​នេះលោកយាយរងគ្រោះ​ទើបតែ​រៀបចំ​លក់ ​បើ​ហេតុការណ៍នេះកើតឡើងម៉ោង​២​រសៀល ដែល​​មាន​មនុស្ស​​ចូលមក​ហូប​បាញ់​កាញ់​ច្រើន​វិញ​ មិន​ដឹងជា​​យ៉ាងណា​ទេ​ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​អ្នក​បើក​ម៉ូតូ​ម្នាក់​បើក​ម៉ូតូ​ឆ្លងផ្លូវ ​ស្រប​ពេល​នោះ​ក៏មាន​រថយន្ត​ម៉ាក​ហ៊ី​យិ​ន​ដាយ​១​គ្រឿង​បើកបរ​ពី​ទិស​ខាង​កើតមក​លិច​​យ៉ាង​លឿន ​ក៏​បុក​ម៉ូតូ​ពេញ​ទំ​ហឹង បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​លើ​ថ្នល់​រង​របួសធ្ងន់ ចំណែក​អ្នក​បើករថយន្ត​បាន​រេ​ចង្កូត​បុក​ចូល​ទៅ​ក្នុងផ្ទះ​លោក​យាយ​លក់​ប​បរបាញ់​កាញ់​ កិន​តុទូ​ចានឆ្នាំង​បបរ​ខ្ទេច​ខណៈ​ម្ចាស់ផ្ទះ​រង​គ្រោះ​កំពុង​អង្គុយ​លក់ដូរ​នៅ​ខាង​មុខ​ផ្ទះ​ក៏​ខ្ទាត​អំបែង​ទូកញ្ចក់​បុក​ចំ​ក បណ្តាល​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​តែ​ម្តង​។

​បន្ទាប់​មក​ សមត្ថកិច្ច​បាន​បញ្ជូន​ជន​រង​គ្រោះ​ទាំង​០២​នាក់​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ជី​ភូ​នៅ​ក្បែរ​នោះ​ភ្លាម​ៗ​ដែរ​។​ ចំណែក​ម៉ូតូ​ខូច​ខាង​ខាង​មុខ​ទាំងស្រុង សមត្ថកិច្ច​កំពុង​ពិនិត្យ​និង​ធ្វើការ​វាស់វែង​នឹង​ស្រាវជ្រាវ​ព័ត៌មាន​បន្ថែ​​ម ។

ព័ត៌លម្អិតនឹងមានផ្សាយជូនបន្ត ៕​