ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យោធាថៃប្រើប្រាស់យន្តហោះចម្បាំង F-16 បា.ញ់ទម្លាក់គ្រាប់បែកចំនួន​៦​គ្រាប់ មកលើទឹកដីកម្ពុជានៅខេត្តព្រះវិហារ

5 ម៉ោង មុន
  • ព្រះវិហារ

ក្រសួងការពារជាតិបាន​​​ឱ្យដឹង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃអំពី​ករណី​យោធា​​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​គោល​៨ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ ៖…

ក្រសួងការពារជាតិបាន​​​ឱ្យដឹង​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃអំពី​ករណី​យោធា​​ថៃ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​វាយប្រហារ​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​កម្ពុជា នៅ​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​គោល​៨ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ នា​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២៥ ៖

-​ចាប់ពី​ម៉ោង ១៤:៣០​នាទី ដល់​ម៉ោង ១៥:១០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​ចំនួន ៦​គ្រាប់​នៅ​ភូមិសាស្ត្រ​គោល​៨ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។ 

កងកម្លាំង​កម្ពុជា​បាន​នឹង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ឈរជើង​យ៉ាង​រឹង​មាំ ស្វាហាប់ មោះមុត និង​នៅ​តែ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា និង​សេចក្តី​ថ្លៃថ្នូរ​របស់​យើង​ដោយ​អង់អាច​ក្លាហាន ដោយ​មិន​ងាករេ​ជា​ដាច់ខាត​ទោះ​ក្នុង​តម្លៃណា​ក៏​ដោយ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ