ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បងធំ​នៅ Juventus ចាប់អារម្មណ៍​ទិញ​ខ្សែបម្រើ​២​រូប​ដែល​ត្រៀម​ជើង​រត់​ចោល​ក្លិប

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា នាយក​ផ្នែក​កីឡាករ​របស់​ក្លិប​សេះបង្កង់ Juventus លោក Fabio Paratici បាន​បញ្ជាក់​ថា…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា នាយក​ផ្នែក​កីឡាករ​របស់​ក្លិប​សេះបង្កង់ Juventus លោក Fabio Paratici បាន​បញ្ជាក់​ថា ក្លិប​ពិតជា​បាន​ចាប់អារម្មណ៍​លើ​ការ​ទិញ​យក​កីឡាករ Paul Pogba របស់ Manchester United និង Adrien Rabiot របស់ PSG ។ ខ្សែបម្រើ​ជនជាតិ​បារាំង​ទាំង​ពីរ​នាក់ សុទ្ធតែ​កំពុង​នៅ​ក្នុង​ស្ថានភាព​រត់​ចោល​ក្លិប​ក្នុង​រដូវ​កាល​នេះ ។

លោក Paratici បាន​ប្រាប់​ថា​៖ «​ពួក​គេ​គឹ​ជា​កីឡាករ​ល្អ ។ Pogba គឺជា​កីឡាករ​របស់ Manchester United ។ គេ​ធ្លាប់​បាន​ចូលរួម​ជាមួយនឹង​យើង​ច្រើន​ណាស់ ។ គេ​បាន​លូតលាស់​ជាមួយនឹង​យើង ។ ពួក​យើង​ស្រឡាញ់​ចូល​ចិត្ត​គេ តែ​គេ​គឺជា​កីឡាករ​របស់ Manchester United» ។

សម្រាប់ Rabiot វិញ​លោក Paratici បាន​បន្ត​ថា ៖ «​មាន​ក្លិប​ជា​ច្រើន​ដេញ​តាម​ចង់បាន Rabiot ។ យើង​នឹង​និយាយ​រឿង​នេះ​ជាមួយនឹង​គ្រូបង្វឹក​ថ្មី​លោក Sarri»​។

កីឡាករ Pogba ផ្ទាល់ ក៏​បាន​ប្រាប់​ផង​ដែរ​នា​ពេល​កន្លង​មក​ថា គេ​ចង់​សាក​អ្វី​ដែល​ថ្មី ក្រោយ​ពី​ចំណាយពេល​លេង​នៅ Manchester United អស់​រយៈពេល​៣​ឆ្នាំ ក្រោយ​ចាក​ចេញពី Juventus​កាលពីមុន ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ចង់បាន​របស់ Juventus ក្នុង​ការ​យក Rabiot មក​លេង​នៅ​ក្លិប​របស់​ខ្លួន គឺជា​កាំបិត​ចាក់​បេះដូង Arsenal និង Manchester United ដែល​កំពុង​តែ​តាម​លួងលោម​កីឡាករ​ម្នាក់​នេះ​មក​លេង​ឱ្យ ៕

ចុចអាន ៖ Arsenal និង Man Utd ស្ពឹក​មុខក្រោយ Adrien Robiot បោក​គ្រាប់បែក

ប្រភព ៖ thesun, កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ