Arsenal និង Man Utd ស្ពឹកមុខក្រោយ Adrien Robiot បោកគ្រាប់បែក
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United និង ក្លិបកាំភ្លើងធំ Arsenal…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United និង ក្លិបកាំភ្លើងធំ Arsenal…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា ក្លិបបិសាចក្រហម Manchester United និង ក្លិបកាំភ្លើងធំ Arsenal ត្រូវបានកីឡាកររបស់ក្លិបអ្នកមានបារាំង Adrien Rabiot ធ្វើឱ្យស្ពឹកមុខ ព្រោះតែមើលរំលងក្លិបទាំងពីរនេះ ហើយទៅលេងឱ្យក្លិបសេះបង្កង់ ។
កីឡាករក្លិបអ្នកមានបារាំង PSG ត្រូវបានគេរាយការណ៍មកថា បានចុះកុងត្រាជាមួយនឹង Juventus ក្នុងតម្លៃ១២ម៉ឺនផោនក្នុងមួយសប្តាហ៍ រហូតដល់ឆ្នាំ២០២៤។ ទាំងក្លិប Manchester United និង Arsenal សុទ្ធតែចង់បានកីឡាកររូបនេះ មកលេងនៅក្លិបរបស់ខ្លួន។ ពួកគេខំប្រឹងចែចូវណាស់ដែរ តែចុងក្រោយបានត្រឹមតែឈឺចាប់ ព្រោះគេមិនព្រមមកតាមការលួង។
Robiot បានប្រាប់ព័ត៌មាន Corriere dello Sport ថា៖ «ខ្ញុំបាននិយាយជាមួយនឹង Juventus រួចហើយ។ ក្លិបនោះគឺជាក្លិបអស្ចារ្យ ដែលនរណាម្នាក់ក៏ចង់ទៅលេងឱ្យដែរ។ ខ្ញុំចូលចិត្តអ៊ីតាលីណាស់ ជាពិសេសគឺអាកាសធាតុ។ សម្រាប់ Juventus គឺខ្ញុំមិនទាន់ហ៊ាននិយាយទេ»។
គេក៏បានបន្តថា៖ «ចំពោះ Manchester United វិញ គឺអ្នកនឹងដឹងក្នុងពេលឆាប់ៗនេះ ព្រោះខ្ញុំកំពុងតែនៅវិស្សមកាល» ៕
ចែករំលែកព័តមាននេះ