អា​មេ​រិ​ក​ច្របាច់​.​ក​ចិន​មួយ​ក្បាច់​នេះ​ធ្វើ​ឱ្យ​ចលាចល​ពេញ​ពិភពលោក


រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន APF កាលពី​ថ្ងៃ​ចន្ទ កន្លង​មកនេះ​បាន​ឲ្យ​ដឹង​ថា សហរដ្ឋអាមេរិក​កំពុង​តែ​មាន​គម្រោង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​បន្ថែម​ទៀត​ដែល​អាច​បង្ក​ការ​ប៉ះពាល់​ដល់ទី​ផ្សារ និង​វិស័យ​ធំ​ៗ​ជា​ច្រើន​ជុំវិញ​ពិភពលោក ។

អាជីវកម្ម​ធំ​ៗ​នឹង​មានឱកាស​រយៈពេល​៧​ថ្ងៃ​ក្នុង​ការ​ជជែក​ពិ​ភ្សា​ជាមួយនឹង​រដ្ឋាភិបាល​ចាប់ពី​ថ្ងៃ​ចន្ទ​ទៅ ។ វិស័យ​មួយ​ចំនួន​ដូច​ជា​ដែកថែប និង​អាលុយមីញ៉ូម​ជាដើម​ទទួល​បាន​អត្ថប្រយោជន៍​ពី​គោលនយោបាយ​លោក​ប្រធានាធិបតី Donald Trump និង​គាំទ្រ​ឲ្យ​មានការ​ដាក់​ពន្ធ​នាំ​ចូល ។

ប៉ុន្តែ​អាជីវកម្ម​ជា​ច្រើន​កំពុង​តែ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លើកលែង​ពន្ធ​ដ​លើ​ផលិតផល​នាំ​ចូល​ដែល​ពួក​គេ​ពឹងផ្អែក​លើ ឬ​បញ្ឈប់​ការ​ដាក់​ពន្ធ​ទាំងស្រុង​ដែល​ប៉ះពាល់​ដល់​ការ​លូតលាស់​ពិភពលោក ។ ប្រសិនបើ​ត្រូវ​បាន​អនុម័ត ពន្ធ​លើ​ផលិតផល​៣០០​ប៊ី​លាន​ដុល្លារ​នឹង​ប៉ះពាល់​ដល់​ផលិតផល​ប្រមាណ​រាប់​ទ្រី​លាន​ដុល្លារ​ដែល​ប្រជាជន​អា​មេ​រិ​ក​ទិញ​ពី​ប្រទេស​ចិន​ជា​រៀង​រាល់​ឆ្នាំ ។

ភ្នាក់ងារ​ពាណិជ្ជកម្ម​ធំ​ៗ​គាំទ្រ​ការ​រិះគន់​របស់​លោក ត្រាំ លើ​ប្រទេស​ចិន​ដែល​ចោទប្រកាន់​ថា បាន​លួច​រឿង​សម្ងាត់​ពាណិជ្ជកម្ម និង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​លូកដៃ​ចូល​ក្នុង​ទីផ្សារ​យ៉ាង​ខ្លាំង ។

ប៉ុន្តែ​អាជីវកម្ម​អា​មេ​រិ​ករាប់​រយ​ក្រុមហ៊ុន​ដែល​រួម​មាន Target និង Walmart បាន​ព្រមាន​ដល់​លោក​ប្រធានាធិបតី​រូប​នេះ​ក្នុង​សំបុត្រ​ស្នើ​មួយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា ពន្ធ​ថ្មី​នឹង​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​បាត់បង់​ការងារ​២​លាន​កន្លែង និង​កាត់​បន្ថយ​ការ​លូតលាស់ GDP ប្រទេស​ដល់​ទៅ ១%​ថែម​ទៀត ។ មក​ដល់​បច្ចុប្បន្ន​នេះ សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ច្រើន​ជាង ២៥០​ប៊ី​លាន​ដុល្លារ​ទៅ​ទៀត ប៉ុន្តែ​រដ្ឋាភិបាល​បាន​លើកលែង​ដល់​ផលិតផល​សំខាន់​ៗ​ភាគច្រើន ។

យ៉ាងណា​ក្តី លោក William Reinsch ដែល​ជា​អ្នកជំនាញ​ផ្នែក​គោលនយោបាយ​ពាណិជ្ជកម្ម​នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្ រ​និង​សិក្សា​អន្តរជាតិ​បាន​ប្រាប់​ដល់ AFP ថា​ពន្ធ​ថ្មី​នឹង​ប៉ះពាល់​ដល់​អតិថិជន​ធម្មតា​ច្រើន​ជាង​។

លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ សង្ឃឹមថា នឹង​អាច​ដោះស្រាយ​បញ្ហា​ជម្លោះ​ជាមួយ​ប្រទេស​ចិន​នេះ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយនឹង​លោក​ប្រធានាធិបតី​ Xi Jinping នៅ​ចុងខែ​នេះ​ក្នុង​កំឡុង​កិច្ចប្រជុំ G20 ក្នុង​ប្រទេស​ជប៉ុន ៕

ប្រភព ៖ bangkokpost , កែសម្រួល​ដោយ ៖ សំណាង

ចុចអាន ៖ វីវរ​ហើយ ! ចលាចល​ពេញ​អា​មេ​រិ​ក​ស្នើ​សុំ​ឱ្យ​លោក ត្រាំ ធ្វើ​រឿង​១​ជាមួយ​ចិន​បន្ទាន់

ចុចអាន ៖ ភាគ​ថ្មី ! លោក ដូ​ណា​ល់ ត្រាំ គំរាម​ចិន​ខ្លាំង​ៗ​ថា​…​បើ​មិន​ត្រូវ​គ្នា

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ