ភាគថ្មី ! លោក ដូណាល់ ត្រាំ គំរាមចិនខ្លាំងៗថា…បើមិនត្រូវគ្នា
រដ្ឋធានីវ៉ាស៊ីនតោន ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មកកាលពីថ្ងៃចន្ទ កន្លងមកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា…
រដ្ឋធានីវ៉ាស៊ីនតោន ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មកកាលពីថ្ងៃចន្ទ កន្លងមកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា…
រដ្ឋធានីវ៉ាស៊ីនតោន ៖ ភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មកកាលពីថ្ងៃចន្ទ កន្លងមកថា លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពន្ធបន្ថែមលើផលិតផលដែលនាំចូលពីប្រទេសចិនប្រសិនបើការចរចាពាណិជ្ជកម្មជាមួយនឹងលោកប្រធានាធិបតី ស៊ី ជិនពីង នៅកិច្ចប្រជុំ G20 មិនអាចដំណើរការទៅមុខបាន ។
តាំងពីការចរចាពីរថ្ងៃកាលពីខែមុនក្នុងរដ្ឋធានីវ៉ាស៊ីនតោនជួបនឹងឧបសគ្គមិនអាចឆ្លងផុតបានមក លោកប្រធានាធិបតី ត្រាំ បាននិយាយម្តងហើយម្តងទៀតថា លោកនឹងជួបជាមួយនឹងលោកប្រធានាធិបតី ស៊ី នៅប្រទេសជប៉ុននាថ្ងៃទី ២៨និង២៩ ខែមិថុនា ខាងមុខនេះ ប៉ុន្តែប្រទេសចិនមិនទាន់បញ្ជាក់ថា ពិតជាមានកិច្ចប្រជុំនេះពិតមែនទេ ។
គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិកបានដាក់ពន្ធ ២៥% លើផលិតផលចិនប្រមាណ ២៥០ប៊ីលានដុល្លារទៅហើយ ។ ក្រសួងការបរទេសរបស់ប្រទេសចិនបានឲ្យដឹងកាលពីថ្ងៃចន្ទ ដែរថាប្រទេសចិនបើកទូលាយក្នុងការចរចាលើការធ្វើពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកបន្ត ប៉ុន្តែមិននិយាយអ្វីទាក់ទិននឹងកិច្ចប្រជុំទេ ។ ភាពតានតឹងរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងខ្លាំងកាលពីខែឧសភាបន្ទាប់ពីរដ្ឋាភិបាលលោកត្រាំចោទប្រកាន់ថាប្រទេសចិនបានលេខពាក្យសម្តី្កក្នុងការធ្វើកំណែទម្រង់សេដ្ឋកិច្ច ។
សហរដ្ឋអាមេរិកទាមទារឲ្យមានការធ្វើកំណែទម្រង់ជាច្រើនពីប្រទេសចិនដូចជាបញ្ឈប់ការបង្ខំឲ្យផ្ទេរបច្ចេកវិទ្យា និងការលួចរឿងសម្ងាត់ពាណិជ្ជកម្មអាមេរិកជាដើម ។ ពួកគេក៏ចង់ឲ្យប្រទេសចិនកាត់បន្ថយការផ្តល់ឧបត្ថម្ភធនដល់ក្រុមហ៊ុនរដ្ឋ និងបើកទូលាយទីផ្សារបន្ថែមសម្រាប់ក្រុមហ៊ុនអាមេរិកដែរ ។
ប្រទេសចិនបានប្រកាសកាលពីថ្ងៃច័ន្ទថាការនាំចេញរបស់ពួកគេកើនឡើងបាន១.១%កាលពីខែឧសភាបើទោះជាសហរដ្ឋអាមេរិកបង្កើនពន្ធពិតមែន ប៉ុន្តែការនាំចូលបានធ្លាក់ចុះច្រើនជាងគេក្នុងរយៈពេលជិត៣ឆ្នាំមកនេះ។
អ្នកវិភាគមួយចំនួនគិតថាអ្នកនាំចេញក្នុងប្រទេសចិនប្រហែលជាប្រញាប់នាំចេញផលិតផលទៅកាន់សហរដ្ឋអាមេរិកដើម្បីជៀសវាងត្រូវបង់ពន្ធថ្មី ។ ក្រុមអាជីវកម្មអាមេរិកជាច្រើនប្រឆាំងនឹងការដាក់ពន្ធ ដោយមានក្រុមហ៊ុនព្រួយបារម្ភពីការធ្លាក់ចុះនៃតម្រូវការព្រោះតម្លៃផលិតផលនឹងកើនឡើង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ