ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្គ្រាមអ៊ុយក្រែនកាន់តែក្ដៅ៖ រុស្ស៊ីប្រើគ្រាប់បែក និងដ្រូនជាង២,០០០គ្រឿងវាយប្រហារក្នុងសប្ដាហ៍ដំបូងនៃឆ្នាំ២០២៦

1 ថ្ងៃ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ប្រកាស​កាលពី​ថ្ងៃ​ទី​៤ មក​រា តាម​បណ្ដាញ​សង្គម​X​ថា នា​ស​ប្ដា​ហ៍​មុន​រុ​ស្ស៊ី​បាន​វាយប្រហារ​អ៊ុយ​ក្រែ​ន ដោយ​គ្រាប់បែក​ហោះ​ជាង​១០៧០​គ្រាប់…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក​វ៉ូ​ឡូ​ឌី​មៀរ ហ្សេ​ឡេ​ន​ស្គី ប្រកាស​កាលពី​ថ្ងៃ​ទី​៤ មក​រា តាម​បណ្ដាញ​សង្គម​X​ថា នា​ស​ប្ដា​ហ៍​មុន​រុ​ស្ស៊ី​បាន​វាយប្រហារ​អ៊ុយ​ក្រែ​ន ដោយ​គ្រាប់បែក​ហោះ​ជាង​១០៧០​គ្រាប់ ប្រើ​ដ្រូ​ន​វាយប្រហារ​ប្រមាណ​ជា​១០០០​គ្រឿង និង​មី​ស៊ី​ល​៦​គ្រាប់ ចាប់ពី​ថ្ងៃ​ទី​២៩ ធ្នូ មក ។

ចំណែក​អភិបាលក្រុង​មូ​ស្គូ លោក​ស័​រ​ហ្គេ​យ​សូ​ប៊ី​យ៉ា​នី​ន​ប្រកាស​ថា កងការពារ​អាកាសរុ​ស្ស៊ី​​បាន​ស្ទាក់​កម្ទេច​ដ្រូ​ន​អ៊ុយ​ក្រែ​ន​ទាំងឡាយ ដែល​ហោះ​សំដៅ​មក​កាន់​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​ទី​៤ មក​រា ។ ដ្រូ​ន​យ៉ាងតិច​២៥​គ្រឿង ដែល​ហោះ​សំដៅ​វាយប្រហារ​ក្រុង​មូ​ស្គូ​បាន​ត្រូវ​បាញ់​ទម្លាក់ ។ លោក​មិន​បាន​រៀបរាប់​ពី​ជន​រង​គ្រោះ​ឡើយ​។

បណ្ដា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​២០២៦ កំណត់​តាម​រយៈ​ការ​បង្កើន​ការ​វាយប្រហារ​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន​។ រុ​ស្ស៊ី​បាន​ចោទប្រកាន់​កងទ័ព​អ៊ុយ​ក្រែ​ន​ថា​វាយប្រហារ​ដោយ​ដ្រូ​ន លើ​តំបន់​ក្រុង​ឃ័​រ​សុ​ន​កាន់កាប់​ដោយ​រុ​ស្ស៊ី​បណ្ដាល​ឲ្យ​ជន​ស៊ី​វិល​ស្លាប់​ដល់​២៧​នាក់ ។ ចំណែក​កងទ័ព​អ៊ុយ​ក្រែ​ន​វិញ​អះអាង​ថា ការ​វាយប្រហារ​នោះ​របស់​ខ្លួន​សំដៅលើ​គោលដៅ​យោធា​មួយ ។

ជា​ការ​សងសឹក​រុ​ស្ស៊ី​បាន​វាយប្រហារ​លើ​ភាគ​កណ្ដាល​ក្រុង​ខា​គៀវ បណ្ដាល​ឲ្យ​មនុស្ស​យ៉ាងតិច​១៩​នាក់​រង​របួស ។ ចំណែក​កងទ័ព​រុ​ស្ស៊ី​វិញ​អះអាង​ពី​តុល្យការ​ឆ្នាំ​២០២៥​ទើប​កន្លង​ទៅ​ថា អាច​វាយ​ដណ្ដើម​យក​ទឹកដី​អ៊ុយ​ក្រែ​ន​បាន​ច្រើន​ជាង​បណ្ដា​ឆ្នាំ​មុន​ៗ​។ ក្នុង​ឆ្នាំ​នោះ​រុ​ស្ស៊ី​ដណ្ដើម​ដែនដី​កាន់កាប់​បាន​ដល់​ជាង​៥.៦០០​គីឡូម៉ែត្រ​ក្រឡា​។ សរុប​រុ​ស្ស៊ី​មក​ទល់​ពេល​នេះ​ដណ្ដើម​កាន់កាប់​ដែនដី​អ៊ុយ​ក្រែ​ន​បាន​ដល់​១៩,៤%​ហើយ ដោយ​ជិត​១%​ទើប​ដណ្ដើម​យក​បាន​នា​ឆ្នាំទៅមិ​ញ​៕

RUSSIA – MARCH 18: (—-EDITORIAL USE ONLY – MANDATORY CREDIT – ‘RUSSIAN DEFENSE MINISTRY / HANDOUT’ – NO MARKETING NO ADVERTISING CAMPAIGNS – DISTRIBUTED AS A SERVICE TO CLIENTS—-) The Russian Su-34 bomber aircraft and FAB-500 bombs equipped with high-precision guidance is seen before takes off to hit Ukrainian targets and troops in the direction of the South Donetsk area on March 18, 2024. Russian Defense Ministry/Handout / Anadolu (Photo by Russian Defense Ministry/Handout / ANADOLU / Anadolu via AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ