ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាណឺម៉ាក់ព្រមានលោកត្រាំ៖ «អូតង់ និងសន្តិ​សុខពិភពលោកនឹងរលាយ» ប្រសិនបើអាមេរិកប្រើកម្លាំងបាយដណ្ដើមយកកោះហ្គ្រោអ៊ិនឡែន

1 ថ្ងៃ មុន

ហ្គ្រោ​អេ​ន​ឡែ​ន ៖ នាយក​រដ្ឋមន្ត្រី​ដា​ណឹ​ម៉ាក់​លោកស្រី​METTE FREDERIKSEN បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៥​មក​រា​ថា រាល់​ការ​ប៉ុនប៉ង​របស់​អា​មេ​រិ​ក ដើម្បី​ដណ្ដើម​យក​កោះ​ហ្គ្រោ​អេ​ន​ឡែ​ន​ដោយ​កម្លាំង​នោះ វា​នឹង​បំផ្លាញ​ទំនាក់ទំនង​ខាង​សន្តិសុខ​អស់​ពេល​៨០​ឆ្នាំំ​មក​ហើយ​រវាង​ប្រទេស​ទាំង​២​។ ការ​ព្រមាន​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លើក​ឡើងជា​ថ្មី​ពី​បំណង​លោក​ដណ្ដើម​យក​ដែនដី​តំបន់​អាក់​ទិ​ក​សម្បូរ​ដោយ​ធនធាន​រ៉ែ​នោះ​របស់​ដា​ណឺ​ម៉ាក់​។…

ហ្គ្រោ​អេ​ន​ឡែ​ន ៖ នាយក​រដ្ឋមន្ត្រី​ដា​ណឹ​ម៉ាក់​លោកស្រី​METTE FREDERIKSEN បាន​ព្រមាន​កាលពី​ថ្ងៃ​ទី​៥​មក​រា​ថា រាល់​ការ​ប៉ុនប៉ង​របស់​អា​មេ​រិ​ក ដើម្បី​ដណ្ដើម​យក​កោះ​ហ្គ្រោ​អេ​ន​ឡែ​ន​ដោយ​កម្លាំង​នោះ វា​នឹង​បំផ្លាញ​ទំនាក់ទំនង​ខាង​សន្តិសុខ​អស់​ពេល​៨០​ឆ្នាំំ​មក​ហើយ​រវាង​ប្រទេស​ទាំង​២​។ ការ​ព្រមាន​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ លើក​ឡើងជា​ថ្មី​ពី​បំណង​លោក​ដណ្ដើម​យក​ដែនដី​តំបន់​អាក់​ទិ​ក​សម្បូរ​ដោយ​ធនធាន​រ៉ែ​នោះ​របស់​ដា​ណឺ​ម៉ាក់​។

អន្តរាគមន៍​យោធា​របស់​អា​មេ​រិ​ក​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ជា​ថ្មី ទាក់ទិន​នឹង​បំណង​លោក​ត្រាំ​ដណ្ដើម​យក​ដែនដី​ស្វយ័ត​នោះ​របស់​ដា​ណឹ​ម៉ាក់ ដែល​សម្បូរ​ដោយ​ដី​កម្រ​មិន​ទាន់​ធ្វើ​អាជីវកម្ម​។ ជាមួយ​ការ​រលាយ​នៃ​ទឹក​តំបន់​ប៉ូ​ល ហ្គ្រោ​អេ​ន​ឡែ​ន​អាច​ដើរតួ​នាទី​យុទ្ធសាស្ត្រ​មួយ ដោយ​បើកផ្លូវ​សមុទ្រ​ថ្មី​ៗ​។ លោក​ត្រាំ​ថ្លែង​កាលពី​ថ្ងៃ​ទី​៤​មក​រា​ថា យើង​ត្រូវការ​ហ្គ្រោ​អេ​ន​ឡែ​ន បើ​គិត​ពី​សន្តិសុខ​ជាតិ​ហើយ​ដា​ណឹ​ម៉ាក់​មិន​មាន​លទ្ធភាព​គ្រប់គ្រង​ឡើយ​។

ជា​ការ​ឆ្លើយ​តប​វិញ​នាយក​រដ្ឋមន្ត្រី​ហ្ក្រោ​អេ​ន​ឡែ​ន​លោក​JENS FREDERIK NIELSEN​បាន​ស្នើ​ដល់​លោក​ត្រាំ​ឲ្យ​ផ្លាស់​ប្ដូរ​ជំហរ​លោក ចំណែក​ប្រទេស​អឹ​រ៉ុ​ប​ជា​ច្រើន​និង​សហភាព​អឹ​រ៉ុ​ប បាន​ប្រមូលគ្នា​ដោយ​រហ័ស ដើម្បី​គាំទ្រ​ដា​ណឹ​ម៉ាក់ ដែល​ស្នើ​ដល់​អា​មេ​រិ​ក​ឲ្យ​ឈប់​គំរាមកំហែង សម្ព័ន្ធមិត្ត​មួយ​របស់​អូតង់​។

នៅ​ក្រុង​កូ​ប៉េ​ន​ហាក​លោកស្រី​នាយក​រដ្ឋមន្ត្រី​ដា​ណឺ​ម៉ាក់​ថ្លែង​ទៅ​ទៅ​កាន់​ទូរទស្សន៍​TV2​ថា ប្រសិនបើ​អា​មេ​រិ​ក ជ្រើសរើស​យក​ការ​វាយប្រហារ​ខាង​យោធា លើ​ប្រទេស​មួយ​ជា​សមាជិក​អូតង់​នោះ​អ្វី​ៗ​នឹង​ចប់​ហើយ ក្នុង​នោះ​រួម​ទាំង​អូតង់​និង​សន្តិសុខ​ដែល​បង្កើត​ឡើង​ចាប់តាំងពី​ក្រោយ​សង្គ្រាមលោក​លើក​ទី​២​មក​។ ហ្គ្រោ​អេ​ន​ឡែ​ន​ស្ថិត​នៅ​ក្នុង​ចម្ងាយ​មិន​ឆ្ងាយ​ពី​មិ​សី​ុ​ល​រុ​ស្សុ​ី​និង​អា​មេ​រិ​ក​ហើយ​ក្រុង​វ៉ា​សិ​ុ​ន​តោន​មាន​មូលដ្ឋាន​យោធា​មួយ​នៅ​ទីនោះ​ស្រាប់​។ លោក​ត្រាំ​ថា​យើង​នឹង​កាន់កាប់​ហ្ក្រោ​អេ​ន​ឡែ​ន ដោយ​ប្រើ​ពេល​ត្រឹម​ប្រមាណ​ជា​២​ខែ​។

នាយក​រដ្ឋមន្ត្រី​ហ្គ្រោ​អេ​ន​ឡែ​ន ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នេះ អះអាង​តាម​បណ្ដាញ​សង្គម​ថា យើង​បើកចំហ​ចំពោះ​ការ​ចរចា​តែ​ការ​ចរចា​នោះ​ត្រូវធ្វើ​តាម​ផ្លូវ​សម​ស្រប​និង​ដោយ​គោរព​បណ្ដា​ច្បាប់​អន្តរជាតិ​។ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ប្រធានាធិបតី​អា​មេ​រិ​កបាន​បង្កើន​ការ​គាប​សង្កត់​លើ​ហ្ក្រោ​អេ​ន​ឡែ​ន ដោយ​អះអាង​កាលពី​ខែធ្នូ​២០២៥​ថា បណ្ដា​នាវា​រុ​ស្ស៊ី ​និង​ចិន មាននៅ​គ្រប់​ទីកន្លែង​នៃ​ឆ្នេរសមុទ្រ​ហ្គ្រោ​អេ​ន​ឡែ​ន​។ ក្រសួងការបរទេស​ចិន​នា​ថ្ងៃ​ទី​៤​មេ​សាបាន​តបត​វិញ ដោយ​ស្នើ​ដល់​ក្រុង​វ៉ា​ស៊ីន​តោន ឲ្យ​ឈប់​ប្រើប្រាស់​របស់​ហៅ​ថា​ការ​គំរាមកំហែង​របស់​ចិន ដើម្បី​ស្វែងរក​ប្រយោជន៍​ផ្ទាល់ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ