ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុយ​បា​ថា​ជន​ជាតិ​ខ្លួន​៣២​នាក់​ស្លា.ប់​នៅ​ក្នុង​ការ​វា.យ​ប្រ.ហារ​របស់​អាមេរិក​ទៅ​លើ​វេណេ​ហ្ស៊ូ​អេឡា

2 ថ្ងៃ មុន

ទី​ក្រុង​ឡាហាវ៉ាន៖ ប្រតិ​បត្តិ​ការ​សឹក​របស់​យោធា​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​វេណេ​ហ្ស៊ូ​អេឡា​នោះ​បាន​សម្លាប់​ពួក​គុយ​បា​អស់​៣២​នាក់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋាភិបាលគុយបា​ផ្ទាល់​តែ​ម្ដង​។ គុយ​បា​ថ្លែង​ថា​ពួក​គេ​ជា​មន្ត្រី​នគរ​បាល និង​កង​ទ័ព​ដែល​ទៅ​បំពេញ​បេសក​កម្ម​នៅ​វេណេ​ហ្ស៊ូ​អេឡា​។ គេ​មិន​ទាន់​ដឹង​ថា​តើ​អ្នក​ទាំង​​នោះ​ទៅ​បំពេញ​ការ​ងារ​អ្វី​ទេ​។ ប៉ុន្តែ​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ​ គុយ​បា​បាន​បញ្ជូន​យោធា​ទៅ​បើក​ប្រតិ​បត្តិ​ការ​​នៅ​វេណេ​ហ្ស៊ូ​អេឡា​​។ ដំណឹង​ស្ដី​ពី​ការ​ស្លាប់​ជន​ជាតិ​គុយ​បា​បាន​លេច​ឮ​ជា​បណ្ដើរ​ៗ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ លោក​ត្រាំ​ថ្លែង​ថា​អ្នក​ដឹង​ទេ…

ទី​ក្រុង​ឡាហាវ៉ាន៖ ប្រតិ​បត្តិ​ការ​សឹក​របស់​យោធា​អាមេរិក​កាល​ពី​ថ្ងៃ​សៅរ៍​នៅ​វេណេ​ហ្ស៊ូ​អេឡា​នោះ​បាន​សម្លាប់​ពួក​គុយ​បា​អស់​៣២​នាក់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​រដ្ឋាភិបាលគុយបា​ផ្ទាល់​តែ​ម្ដង​។ គុយ​បា​ថ្លែង​ថា​ពួក​គេ​ជា​មន្ត្រី​នគរ​បាល និង​កង​ទ័ព​ដែល​ទៅ​បំពេញ​បេសក​កម្ម​នៅ​វេណេ​ហ្ស៊ូ​អេឡា​។ គេ​មិន​ទាន់​ដឹង​ថា​តើ​អ្នក​ទាំង​​នោះ​ទៅ​បំពេញ​ការ​ងារ​អ្វី​ទេ​។ ប៉ុន្តែ​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ​ គុយ​បា​បាន​បញ្ជូន​យោធា​ទៅ​បើក​ប្រតិ​បត្តិ​ការ​​នៅ​វេណេ​ហ្ស៊ូ​អេឡា​​។

ដំណឹង​ស្ដី​ពី​ការ​ស្លាប់​ជន​ជាតិ​គុយ​បា​បាន​លេច​ឮ​ជា​បណ្ដើរ​ៗ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ។ លោក​ត្រាំ​ថ្លែង​ថា​អ្នក​ដឹង​ទេ ពួក​គុយ​បា​ស្លាប់​ច្រើន​ណាស់​។ ភាគី​ម្ខាង​ទៀត​ស្លាប់​ច្រើន​។ ប៉ុន្តែ​ខាង​យោធា​អាមេរិក​គ្មាន​នរណា​ម្នាក់​ស្លាប់​​ឡើយ​​។ ​រដ្ឋា​ភិបាល​វេណេ​ហ្ស៊ូ​អេឡា​ទទួល​ស្គាល់​ថា​មនុស្ស​មួយ​ចំនួន​ស្លាប់​នៅ​ក្នុង​ការ​ហេតុ​ការណ៍​ផ្ទុះ​គ្រាប់​បែក​របស់​អាមេរិក​។ ប៉ុន្តែ​ពួក​គេ​មិន​បាន​ប្រកាស​ថា​ស្លាប់​ប៉ុន្មាន​នាក់​ទេ​។

ថ្ងៃ​នេះ រដ្ឋាភិបាល​គុយបា​ប្រកាស​កាន់​មរណ​ទុក្ខ​រយៈ​ពេល​២​ថ្ងៃ​ដើម្បី​គោរព​វិញ្ញាណ​ក្ខន្ធ​​មន្ត្រី​គុយ​បា​ដែល​ស្លាប់​។ អតីត​ប្រធានា​ធិបតី​គុយ​បា​ លោក​រ៉ាអ៊ូល​ កាស់​ស្ត្រូ (Raul Castro) និង​ប្រធានា​ធិបតី​គុយ​បា​បច្ចុប្បន្ន​ លោក​មីហ្គែល​ ឌីយ៉ាស់​ កាណែល (Miguel Díaz-Canel) ក៏​បាន​ចូល​រួម​រំលែក​មរណ​ទុក្ខ​ជា​មួយ​ក្រុម​គ្រួសារ​សព​ផង​ដែរ​។ ទោះ​ជា​យ៉ាង​ណា​ក្ដី រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ថា​តើ​អ្នក​ស្លាប់​ទាំង​នោះ​មាន​មុខ​តំណែង​អ្វី​ខ្លះ​ទេ​។

ទូរ​ទស្សន៍​គុយ​បា​បាន​ផ្សព្វ​ផ្សាយ​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​របស់​រដ្ឋាភិបាល​ថា​ក្នុង​នាម​ជា​អ្នក​ដែល​គោរព​យ៉ាង​ស្មោះ​ស្ម័គ្រ​ចំពោះ​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ ជន​រួម​ជាតិ​របស់​យើង​បាន​បំពេញ​ភារកិច្ចប្រកប​ដោយ​តម្លៃ​ដ៏​ខ្ពង់​ខ្ពស់​ និង​ទឹក​ចិត្ត​ជា​អ្នក​ក្លាហាន​។ ពួក​គេ​ស្លាប់​នៅ​ពេល​ប្រយុទ្ធ​គ្នា​យ៉ាង​ស្វិត​ស្វាញ​ប្រឆាំង​នឹង​អ្នក​ឈ្លាន​ពាន​ ឬ​ស្លាប់​ដោយ​សារ​ការ​ទម្លាក់​គ្រាប់​បែក​​។

តាម​ពិត រដ្ឋ​មន្ត្រី​ការ​បរទេស​អាមេរិក​សព្វ​ថ្ងៃ​នេះ​​ក៏​ជាប់​សែ​ស្រឡាយ​គុយ​បា​ផង​ដែរ​។ លោក​ជា​កូន​របស់​​ជន​អន្តោ​ប្រវេសន៍​គុយ​បា​ដែល​ធ្វើ​ចំណាក​ស្រុក​ទៅ​រស់​នៅ​អាមេរិក​។ លោក​ថ្លែង​ថា​គុយ​បា​ពិត​ជា​ជាប់​ពាក់​ព័ន្ធ​នឹង​វេណេ​ហ្ស៊ូ​អេឡា​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​កាល​ពី​ថ្ងៃ​អាទិត្យ​។ លោក​ថា​កង​សន្តិ​សុខ​របស់​លោក​ម៉ាឌូរ៉ូ​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​មេ​បញ្ជា​ការ​ជា​ជន​ជាតិ​គុយ​បា​។ ពួក​គេ​ជួយ​ការ​ពារ​អំណាច​ឱ្យ​លោក​ម៉ាឌូរ៉ូ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​អេ​ភី (AP) និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ