ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​វា.យ​ប្រ.ហារ​វេណេ​ហ្ស៊ូ​អេឡា និង​ចា.ប់​ខ្លួ.​ន​មេ​ដឹក​នាំ​ប្រទេស​នេះ​បាន​ហើយ

1 ថ្ងៃ មុន

ទី​ក្រុង​ការ៉ាកាស់៖ នៅ​ទី​បំផុត​ លោក​ដូណាល់​ត្រាំ​បញ្ជា​​ឱ្យ​យោធា​អាមេរិក​បើក​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​ប្រទេស​វេណេហ្ស៊ូ​អេឡា​ ព្រម​ទាំង​ចាប់​ខ្លួន​លោក​ម៉ាឌូរ៉ូ និង​​ភរិយា​​របស់​គាត់​ដឹក​ចេញ​ពី​ប្រទេស​វេណេហ្ស៊ូ​អេឡា​។ យក​ពួក​គេ​ទៅ​ទី​កន្លែង​ណា​ពិត​ប្រាកដ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​គេ​ដឹង​ថា​លោក​ត្រាំ​ប្រកាស​ផ្ដល់​រង្វាន់​៥០​លាន​ដុល្លារ​សម្រាប់​ព័ត៌​មាន​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​ម៉ាឌូរ៉ូ​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​អាមេរិក​ទើប​តែ​បើក​​ប្រតិ​បត្តិ​ការ​សឹក​ទ្រង់​ទ្រាយ​ធំ​ដោយ​ជោគ​ជ័យ​នៅ​វេណេហ្ស៊ូ​អេឡា​ និង​ចាប់​បាន​មេ​ដឹក​នាំ​ប្រទេស​នេះ​គឺ​លោក​ម៉ាឌូរ៉ូ និង​ប្រពន្ធ​របស់​គាត់​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាត់​ហើយ​។…

ទី​ក្រុង​ការ៉ាកាស់៖ នៅ​ទី​បំផុត​ លោក​ដូណាល់​ត្រាំ​បញ្ជា​​ឱ្យ​យោធា​អាមេរិក​បើក​ការ​វាយ​ប្រហារ​យ៉ាង​សន្ធាប់​ទៅ​លើ​ប្រទេស​វេណេហ្ស៊ូ​អេឡា​ ព្រម​ទាំង​ចាប់​ខ្លួន​លោក​ម៉ាឌូរ៉ូ និង​​ភរិយា​​របស់​គាត់​ដឹក​ចេញ​ពី​ប្រទេស​វេណេហ្ស៊ូ​អេឡា​។ យក​ពួក​គេ​ទៅ​ទី​កន្លែង​ណា​ពិត​ប្រាកដ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ ប៉ុន្តែ​គេ​ដឹង​ថា​លោក​ត្រាំ​ប្រកាស​ផ្ដល់​រង្វាន់​៥០​លាន​ដុល្លារ​សម្រាប់​ព័ត៌​មាន​ដែល​នាំ​ទៅ​ដល់​ការ​ចាប់​ខ្លួន​ម៉ាឌូរ៉ូ​។ លោក​ត្រាំ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​អាមេរិក​ទើប​តែ​បើក​​ប្រតិ​បត្តិ​ការ​សឹក​ទ្រង់​ទ្រាយ​ធំ​ដោយ​ជោគ​ជ័យ​នៅ​វេណេហ្ស៊ូ​អេឡា​ និង​ចាប់​បាន​មេ​ដឹក​នាំ​ប្រទេស​នេះ​គឺ​លោក​ម៉ាឌូរ៉ូ និង​ប្រពន្ធ​របស់​គាត់​ដឹក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាត់​ហើយ​។

ថ្ងៃ​នេះ តាំង​ពីពេល​រំលង​អធ្រាត្រ គេ​ស្ដាប់​ឮ​សំឡេង​ផ្ទុះ​គ្រាប់​រ៉ុក​កែត និង​សំឡេង​យន្ត​ហោះ​ចម្បាំង​យ៉ាង​​កង​រំពង​នៅ​ទី​ក្រុង​ការ៉ាកាស់​។ ទូរ​ទស្សន៍​ស៊ី​ប៊ីអែស (CBS) របស់​អាមេរិក​ផ្សាយ​ថា​ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​ក្រោម​ការ​​បញ្ជា​ដោយ​ផ្ទាល់​មាត់​ពី​លោក​ត្រាំ​។ មុន​ការ​វាយ​ប្រហារ​ចាប់​ផ្ដើម លោក​ម៉ាឌូរ៉ូ​ទំនង​ជា​ដឹង​ខ្លួន​ថា​នឹង​មាន​ហេតុ​ភេទ​មិន​ស្រួល​កើត​ឡើង​។ លោក​ក៏​ប្រកាស​ដាក់​ប្រទេស​ជាតិ​នៅ​ក្នុង​គ្រា​អាសន្ន​ និង​ចាប់​ផ្ដើម​ចល័ត​កង​ទ័ព​ដើម្បី​ត្រៀម​ទប់​ទល់​។

រដ្ឋាភិបាល​វេណេហ្ស៊ូ​អេឡា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​ច្រាន​ចោល​អ្វី​ដែល​ខ្លួន​ហៅ​ថា​ជា​អំពើ​ឈ្លាន​ពាន​ដោយ​កម្លាំង​យោ​ធា​អាមេរិក​មក​លើ​បូរណភាព​ទឹក​ដី និង​ប្រជា​ជន​វេណេ​ហ្ស៊ូ​អេឡា​។ ដូច្នេះ វេណេ​ហ្ស៊ូ​អេឡា​សូម​ប្រកាស​ថ្កោល​ទោស​ជា​ទម្ងន់​។ អ្នក​រាយ​ការណ៍​ព័ត៌​មាន​របស់​ទូរ​ទស្សន៍​ស៊ីប៊ី​អែស (CBS) ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​អ៊ិច​ថា​​មន្ត្រី​រដ្ឋាភិបាល​អា​មេ​រិក​ទទួល​ដំណឹង​ថា​នៅ​រដ្ឋ​ធានី​ការ៉ាកាស់​ មនុស្ស​កំពុង​តែ​ចលាចល​សម្បើម​ណាស់​។​

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​២​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់ថា​លោក​ត្រាំ​បាន​ផ្ដល់​សញ្ញា​ភ្លើង​ខៀវ​ទៅ​យោធា​អាមេរិក​ដើម្បី​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​វេណេ​ហ្ស៊ូ​អេឡា​តាំង​ពី​ច្រើន​ថ្ងៃ​មក​ហើយ​ (ប្រហែល​ជា​រង់​ចាំ​ចប់​បុណ្យ​គ្រីស​ស្មាស់ និង​ចូល​ឆ្នាំ​សាកល​សិន​)។ ប្រជា​ជន​វេណេ​ហ្ស៊ូ​អេឡា​រស់​នៅ​ទី​ក្រុ​ងកា​រ៉ា​កាស់​ប្រាប់​ថា​ទី​តាំង​ជា​ច្រើន​​កន្លែង​ដាច់​ភ្លើង​​អគ្គិស​នី​។

សូម្បី​តែ​ទី​តាំង​សំខាន់​ដែល​ស្ថិត​នៅ​ក្បែរ​មូល​ដ្ឋាន​យោធា​ក៏​ដាច់​ភ្លើង​ដែរ​។ គេ​ក៏​ស្ដាប់​ឮ​ផង​ដែរ​នូវ​ស្នូរ​គ្រាប់​កាំ​ភ្លើង​នៅ​តាម​ទី​តាំង​មួយ​ចំនួន​។ ​សាក្សី​និយាយ​ថា​ពួក​គេ​ឃើញ​ផ្សែង​ខ្មៅ​ងងឹត​​ហោះ​ហើរ​ពេញ​ផ្ទៃ​អាកាស​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​បង្ហោះ​យ៉ាង​គគ្រឹក​គគ្រេង​នៅ​លើ​បណ្ដាញ​សង្គម​ គេ​ស្ដាប់​ឮ និង​មើល​ឃើញ​ការ​ផ្ទុះ​គ្រាប់​បែក​ ឬ​គ្រាប់​រ៉ុក​កែត​នៅ​​ទី​ក្រុង​​ការ៉ាកាស់​។

គួរ​កត់​សម្គាល់​ថា​ការ​វាយ​ប្រហារ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​ចេញ​សារ​ព្រមាន​លោក​ម៉ាឌូរ៉ូ​ជា​ច្រើន​ដង​មក​ហើយ​ និង​បន្ទាប់​ពី​អាមេរិក​បញ្ជូន​កង​ទ័ព និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទៅ​សមុទ្រ​ការីប៊ីន​នៅ​ក្នុង​អ្វី​ដែល​លោក​ត្រាំ​​ហៅ​ថា​ជា​ការ​ត្រៀម​វាយ​ជើង​គោក​ចូល​វេណេ​ហ្ស៊ូ​អេឡា​ដើម្បី​បង្ក្រាប​ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​។ លោក​ត្រាំ​ចោទ​ប្រកាន់​ថា​មេដឹក​នាំ​វេណេ​ហ្ស៊ូ​អេឡា​រូប​នេះ​ជា​មេ​ខ្លោង​ជួញដូរ​គ្រឿង​ញៀន​កម្រិត​រដ្ឋា​ភិបាល​។ ដូច្នេះ​ត្រូវ​តែ​កម្ចាត់​ចោល​។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​ម៉ាឌូរ៉ូ​អះ​អាងតាំង​ពី​មុន​នេះ​ថា​​មូល​ហេតុ​ពិត​ប្រាកដ​នៅ​ពី​ក្រោយ​រឿង​នេះ​គឺ​អាមេរិក​ចង់​គ្រប់​គ្រង​ប្រេង​ឆៅ​ និង​ធន​ធាន​រ៉ែ​របស់​វេណេ​ហ្ស៊ូ​អេឡា​។

ប្រភព​ខ្លះ​បង្ហើប​ឱ្យ​ដឹង​ថា​លោក​ត្រាំ និង​លោក​ម៉ាឌូរ៉ូ​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​កាល​ពី​រាត្រី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា​។ កាល​នោះ លោកត្រាំ​ប្រាប់​ឱ្យ​លោក​ម៉ាឌូរ៉ូ​លះ​បង់​ចោល​អំណាច​គ្រប់​យ៉ាង​ និង​ប្រញាប់​ចាក​ចេញ​ពី​វេណេ​ហ្ស៊ូ​អេឡា​បើ​ចង់​សុខ​ខ្លួន​។ លោក​ត្រាំ​ចេញ​មុខ​ធានា​សន្តិ​សុខ​ និង​សុវត្ថិ​ភាព​ជូន​លោក​ម៉ាឌូរ៉ូ និង​ក្រុម​គ្រួសារ​​ក្រោយ​ពេល​​ម៉ាឌូរ៉ូ​អស់​អំណាច​។ ម៉ាឌូរ៉ូ​នៅ​ក្នុង​គ្រា​ទ័ល​ច្រក​មែន​ទែន​ គាត់​ក៏​មិន​បដិសេធ​នឹង​ការ​ទាម​ទារ​ឱ្យ​ចុះ​ពី​តំណែង​ដែរ​។ ប៉ុន្តែ​​គាត់​​ទាម​ទារ​គ្រប់​គ្រង​កង​ទ័ព និង​អភ័យ​ឯក​សិទ្ធិ​ពិសេស​ដែល​រួច​ផុត​ពី​ការ​កាត់​ទោស​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត៕​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ