ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វីវរ​ហើយ ! ចលាចល​ពេញ​អា​មេ​រិ​ក​ស្នើ​សុំ​ឱ្យ​លោក ត្រាំ ធ្វើ​រឿង​១​ជាមួយ​ចិន​បន្ទាន់

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សុក្រ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Walmart Inc, Target…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Reuters កាលពី​ថ្ងៃ​សុក្រ កន្លង​មក​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Walmart Inc, Target Corp និង​ប្រមាណ​៦០០ក្រុមហ៊ុន​ទៀត​បាន​ជំរុញ​ដល់​លោក​ប្រធានាធិបតី Donald Trump ក្នុង​សំបុត្រ​ស្នើ​មួយ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ឲ្យ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន ព្រោះ​ពន្ធ​ដែល​បាន​អនុវត្ត​បង្ក​ការ​ប៉ះពាល់​ដល់​អាជីវកម្ម និង​អតិថិជន​អា​មេ​រិ​ក​យ៉ាង​ខ្លាំង ។

សំបុត្រ​ស្នើ​នេះ​ត្រូវ​បាន​ស្នើ​ដល់​រដ្ឋាភិបាល​លោក​ប្រធានាធិបតី ត្រាំ ដោយ Tariif Hurt the Hearland ដែល​ជា​យុទ្ធនាការ​ប្រឆាំង​ការ​ដាក់​ពន្ធ​ដែល​ទទួល​បានការ​គាំទ្រ​ពី​ក្រុម​អាជីវករ​ប្រមាណ ១៥០ តំណាង​វិស័យ​កសិកម្ម ផលិតកម្ម លក់រាយ និង​បច្ចេកវិទ្យា​ផង​ដែរ ។

សំបុត្រ​នេះ​ពិតជា​សំខាន់​ណាស់​ខណៈ​ដែល​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង និង​ព្រោះ​វា​បាន​ស្នើ​ឡើង​មុន​ពេល​កិច្ចប្រជុំ​ដែល​លោក ត្រាំ និយាយ​ថា​នឹង​កើត​មាន​ឡើង​ជាមួយនឹង​លោក​ប្រធានាធិបតី Xi Jinping របស់​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៨ ដល់​២៩ ខែមិថុនា ខាង​មុខ​ក្នុង​ប្រទេស​ជប៉ុន ។

ក្រុមហ៊ុន​ជា​ច្រើន​ខាងលើ​បាន​សរសេរ​ក្នុង​សំបុត្រ​ដែល​បាន​ផ្ញើ​ចេញ​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ថា «​ពួក​យើង​បន្ត​ព្រួយបារម្ភ​ពី​ការ​តានតឹង​ឡើង​នៃ​ការ​ដាក់​ពន្ធ​លើ​គ្នា​ទៅ​វិញ​ទៅ​មក ។ ពន្ធ​ដែល​ត្រូវ​បាន​អនុវត្ត​បែប​ទូលំទូលាយ​មិនមែន​ជា​អាវុធ​ដែល​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រទេស​ចិន​ផ្លាស់​ប្តូរ​សកម្មភាព​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ពួក​គេ​ទេ ។ ពន្ធ​នាំ​ចូល​គឺជា​ពន្ធ​ដែល​ក្រុមហ៊ុន​អា​មេ​រិ​ក​ត្រូវ​បង់​ផ្ទាល់​… មិនមែន​ប្រទេស​ចិន​ទេ​»​។

ក្រុមហ៊ុន Walmart ដែល​ជា​ក្រុមហ៊ុន​ឯក​ន​ជន​ផ្តល់​ការងារ​ច្រើន​ជាងគេ​ក្នុង​សហរដ្ឋអាមេរិក និង​ក្រុមហ៊ុន​លក់រាយ​ធំ​ជាងគេ​លើ​ពិភពលោក​បាន​និយាយ​ថា ពន្ធ​នឹង​បង្កើន​តម្លៃ​សម្រាប់​អតិថិជន​អា​មេ​រិ​ក ។

លោក Doug McMillon ដែល​ជានា​យក​ប្រតិបត្តិ​របស់ Walmart បាន​និយាយ​កាលពី​ស​ប្តា​ហ៍​មុន​ថា «​ការ​ធ្វើ​ពាណិជ្ជកម្ម​ជា​ទូទៅ​គឺ​ល្អ​សម្រាប់​ប្រជាជន​អា​មេ​រិ​ក ល្អ​សម្រាប់​អតិថិជន​… ហើយ​ខ្ញុំ​ដឹង​ថា វាទ​ទួល​រង​ការ​រិះគន់​រាល់ពេល​»​។ លោក​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​លោក ត្រាំ ឲ្យ​ផ្តោត​សំខាន់​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ដែល​ជួយ​ដល់​មនុស្ស​ជា​ច្រើន​ក្នុង​ប្រទេស ។

សំបុត្រ​ខាងលើ​បាន​លើក​ឡើង​ពី​ការ​ព្យាករណ៍​របស់​ក្រុមហ៊ុន Trade Partnership ថា ការ​ដាក់​ពន្ធ​បន្ថែម ២៥% លើ​ផលិតផល​នាំ​ចូល ៣០០​ប៊ី​លាន​ដុល្លារ លើ​ពន្ធ​ដែល​បាន​អនុវត្ត​នឹង​បង្ក​ឲ្យ​សហរដ្ឋអាមេរិក​បាត់បង់​ការងារ​ប្រមាណ​២​លាន​កន្លែង ។ លើស​ពី​នេះ​ទៀត ពន្ធ​ទាំងនេះ​នឹង​បង្កើន​ការ​ចំណាយ​សម្រាប់​គ្រួសារ​អា​មេ​រិ​ក​ដែល​មាន​សមាជិក ៤​នាក់ ប្រមាណ​ជា​មធ្យម​២​ពាន់​ដុល្លារ និង​កាត់​បន្ថយ​ផលិត​ល​ក្នុងស្រុក​សរុប​របស់​សហរដ្ឋអាមេរិក​អស់​១%​ផង​ដែរ ៕

ប្រភព ៖ reuters , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ