ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបដឹង​​ ផ្ទះដ៏ធំ​ដែល​សមត្ថកិច្ចកំពុង​ព័ទ្ធ​ចាប់​ឃាត​ករ​រត់ឡើង​លើដំបូល​នេះ​​

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បើតាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​ជន​ជា​ឃាតករ​ឈាមខ្មៅ​នេះ​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ​នោះ គឺ​មិនមែន​ជា​ផ្ទះ​របស់​ជន​នោះ​ទេ ខណៈគេប្រាប់ថា ​ជា​ផ្ទះរបស់​អ្នក​ផ្ទះ​ជិតខាង ។ ផ្ទះ​ដែល​ពួក​គេ​ទៅ​ពួន​នោះ​ ​ក៏ជា​ផ្ទះ​របស់​ជន​ចំណាកស្រុក​…

ខេត្តព្រៃវែង ៖ បើតាម​ប្រភព​ពី​នគរបាល​មូលដ្ឋាន​ឱ្យ​ដឹង​ថា ផ្ទះ​ដែល​ជន​ជា​ឃាតករ​ឈាមខ្មៅ​នេះ​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ​នោះ គឺ​មិនមែន​ជា​ផ្ទះ​របស់​ជន​នោះ​ទេ ខណៈគេប្រាប់ថា ​ជា​ផ្ទះរបស់​អ្នក​ផ្ទះ​ជិតខាង ។ ផ្ទះ​ដែល​ពួក​គេ​ទៅ​ពួន​នោះ​ ​ក៏ជា​ផ្ទះ​របស់​ជន​ចំណាកស្រុក​ ទៅ​ប្រទេស​ថៃ ។ ការ​រត់​ទៅ​ពួន​លើដំបូល​ផ្ទះ​គេ គឺ​ដើម្ប​ីព្យាយាម​ឡើង​ទៅ​លាក់ខ្លួន​ ស្រប​ពេល​ដែល​ពួក​គេ​(ជន​សង្ស័យជា​ប្តី- ប្រពន្ធ​)បាន​ដឹងខ្លួន​ថា​ សមត្ថ កិច្ច​បញ្ជូន​កម្លាំង​មក​តាម​ចាប់ខ្លួនហើយ ។ សូមរំលឹក៖ មកដឹងចម្លើយជនកំណាចនេះ​​…​​​កាលធ្វើ​សកម្ម​ភាពរំ​លោភនិងសម្លាប់​បែបណា?

https://www.facebook.com/morningfresh007/videos/457566488323635/

​គួរបញ្ជាក់ថា ​នៅ​វេលា​រសៀល​ថ្ងៃ​ទី​២ មិថុនា​ ម្សិលមិញ ជន​កំណាច​ដៃដល់​ម្នាក់ ​ដែល​រំលោភ​សម្លាប់​ក្មេង​ប្រុស​ស្រី​២​នាក់​បងប្អូន​នៅ​ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​បាន​ហើយ​ជាមួយ​ប្រពន្ធ​របស់​ខ្លួន​នៅ​ក្នុងភូមិ​គ្រើល ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ខេត្តព្រៃវែង នៅ​ចន្លោះ​ម៉ោង​១២​ថ្ងៃត្រង់ ។ ជន​កំណាច​នេះ​ឈ្មោះ​ឈឹ​ម វិចិត្រ អាយុ​៣១​ឆ្នាំ ។​ នៅ​វេលា​ម៉ោង​០៤​និង​៣០​នាទីរសៀលថ្ងៃទី០២ មិថុនា ​ថ្ងៃ​ដដែលជន​ដៃ​ដល់​​និង​ប្រពន្ធ ត្រូវ​បាន​នាំ​មក​ដល់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ហើយ ពាក់ព័ន្ធ​នឹង​ករណី​ចាប់​រំលោភ និង​សម្លាប់​កុមារ​២​នាក់​បងប្អូន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។​

​​អំពើ​ដ៏​ព្រៃផ្សៃ​នេះ ត្រូវ​បាន​បង្ក​ឡើង​ដោយ​ជន​កំណាច​ចាប់រំលោភ​កុមារី​ជា​បង​អាយុ​១០​ឆ្នាំ បន្ទាប់​មក​ធ្វើ​សកម្មភាព​សម្លាប់​ទាំង​កុមារី និង​កុមារ​ជា​ប្អូន​អាយុ​២​ឆ្នាំ​កន្លះ ដែល​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា ខណៈ​ឪពុក​ទៅ​ធ្វើ​សំណង់ ឯ​ម្តាយ​ជា​កូនកាំបិត​ក្នុង​ហាង​ចិន ដែល​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ឧសភា ។

ក្មេង​ប្រុស​ជា​ប្អូន​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុងផ្ទះ ហើយ​ក្មេង​ស្រី​ជា​បង​ត្រូវ​បាន​ក្រុម​គ្រួសារ​និង​អាជ្ញាធរ ព្យា យាម​ដឹក​មក​សង្គ្រោះ​រហូត​ដល់​រាជធានី​ភ្នំពេញ តែ​មិន​អាច​ជួយ​សង្គ្រោះ​ជីវិត និង​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​លើ​រថយន្ត​វេលា​ម៉ោង​៨​យប់​ក្នុង​ថ្ងៃ​ដដែល ។ កុមារ​រង​គ្រោះជា​ប្អូនប្រុស​ឈ្មោះ ផា សុខ​លី អាយុ​២​ឆ្នាំ​កន្លះ និង​កុមារី​ជា​បង​មានឈ្មោះ ផា ស្រី​ល័​ក្ខ អាយុ​១០​ឆ្នាំ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ