ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹងចម្លើយជនកំណាចនេះ​​…​​​កាលធ្វើ​សកម្ម​ភាពរំ​លោភនិងសម្លា.ប់​បែបណា?

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ​ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងទៀតថា ​ជនសង្ស័យប្តី-ប្រពន្ធជាឃាតករ​​​​​​រំលោភ​និង​​សម្លាប់​២នាក់បងប្អូន​នៅ​ខេត្តព្រះសីហនុ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បញ្ជូនទៅ​​ដល់​ខេត្ត​ព្រះ​សីហ​នុ​ ​នៅ​វេលា​ម៉ោង០១ និង១០នាទី​រំលង​អធ្រា​ត​​ឈាន​ចូល​ថ្ងៃ​ទី​៣ ​មិថុនា នេះ ដោយ​បាន​ឆ្លើយសារភាព​ពីទង្វើ​របស់​ខ្លួន​ក្នុងពេល​សម្លាប់ក្មេងទាំង២នាក់​។…

ខេត្ត​ព្រះ​សីហ​នុ​ ៖ សេចក្តីរាយការណ៍បានបន្តឱ្យដឹងទៀតថា ​ជនសង្ស័យប្តី-ប្រពន្ធជាឃាតករ​​​​​​រំលោភ​និង​​សម្លាប់​២នាក់បងប្អូន​នៅ​ខេត្តព្រះសីហនុ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​បញ្ជូនទៅ​​ដល់​ខេត្ត​ព្រះ​សីហ​នុ​ ​នៅ​វេលា​ម៉ោង០១ និង១០នាទី​រំលង​អធ្រា​ត​​ឈាន​ចូល​ថ្ងៃ​ទី​៣ ​មិថុនា នេះ ដោយ​បាន​ឆ្លើយសារភាព​ពីទង្វើ​របស់​ខ្លួន​ក្នុងពេល​សម្លាប់ក្មេងទាំង២នាក់​។ មកដឹងប្រវត្ត​ិឃាតករ៖ ប្រវត្តិ​ឃាតក​សម្លាប់​ក្មេង​២​នាក់​បងប្អូន នៅ​ស្រុក​ព្រៃ​នប់​ខេត្ត​ព្រះ​សីហ​នុ

​គួរបញ្ជាក់ដែរថា កាលពីរសៀលថ្ងៃទី​០២ មិថុនា ជនកំណាចខាងលើ ត្រូវកម្លាំងព័ទ្ធ​ចាប់បាន​រួម​ទាំង​ប្រពន្ធ នៅផ្ទះ​ក្នុងភូមិ​គ្រើល ឃុំ​ព្រៃរំដេង ស្រុកមេសាង ខេត្ត​ព្រៃវែង នៅចន្លោះម៉ោង​១២ថ្ងៃត្រង់ ។ ជន​កំណាច មាន​ឈ្មោះ​ឈឹម វិចិត្រ អាយុ​៣១ឆ្នាំ ។

យោង​​ចម្លើយ​សារភាព​ឃាតករ​រូបនេះ​ឱ្យដឹង​បន្ត​​ទៀតថា​ ចំពោះ​មូលហេតុ​ដែល​ធ្វើឱ្យ​រូប​គេហ៊ាន​​សម្លាប់​​ក្មេង​ទាំង២​នាក់នេះ គឺ​មក​ពី​​​ខ្លួនស្រវឹងស្រា​ហើយ​​មានសារធាតុថ្នាំញៀន​នៅ​ក្នុង​ខ្លួន​ផង​ដែរ ទើប​បណ្ដាល​ឱ្យ​គេមាន​ចិត្ត​​​​​ឃោរឃៅសម្លាប់​​​​ក្មេង​ទាំង​ពីរ​នាក់​បែបនេ​ះ ​​។

​ជន​នេះ​និយាយ​ទៀតថ​ា ​មុន​ពេល​កើតហេតុ​ រូបគេ​បាន​ទៅ​ទិញថ្នាំញៀន​​ពី​បុរស​ម្នាក់​ឈ្មោះ​សាលា ​នៅ​ឆ្នេរ​អូ​ឈើទាល​ ។ បន្ទាប់​មក​​ ក៏​​ទៅ​ទិញ​ស្រាថ្នាំ​យក​មក​អង្គុយ​ផឹក​ទៀត​ក្នុង​បន្ទប់​ជួល​ ។ ​​ពេល​ផឹកស្រា​មិន​ទាន់​អស់ គេ​ក៏ចេញពី​ក្នុង​បន្ទប់ដើរកាត់មុខ​ផ្ទះ​របស់​ក្មេង​ស្រី​រង​គ្រោះ​ ។ ​

លុះ​​ឃើញ​ក្មេង​ស្រី​នោះ​កំពុង​តែ​លេង​ម្នាក់ឯង​គេ​ក៏​ចូល​ទៅ​ប្រលែង​លេង​ជាមួយ​ដែរ ក៏​​ធ្វើ​ឱ្យ​គេ​មាន​អារម្មណ៍​ផ្លូវភេទ​ជាមួយក្មេងស្រីតែម្តង ។ ខ្លួន​​​​បានយកខ្នើយ​មក​ខ្ទប់​មុខ​ក្មេង​ ហើយធ្វើ​សកម្មភាព​ចាប់​រំលោភ​ក្មេង​ស្រី​នោះ​​រហូត​ដល់​នាង​សន្លប់​បាត់ស្មារតី​ ។

​ក្រោយ​​មក ​ប្អូនប្រុស​​នាង​​ដើរចូល​មក​​ដល់ឃើញ ​ហើយ​ខ្លួន​ខ្លាច​បែក​ការណ៍​ ៏​ស្ទុះ​ទៅ​ទះកំផ្លៀង​ក្មេង​ប្រុស​នោះ​៦ដៃ​ ហើយ​ទាត់​មួយ​ជើង​ទៀត​​ទៅផ្ទប់​នឹង​ជញ្ជាំង ​បណ្ដាល​អោយ​ក្មេង​ប្រុស​នោះ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​កើតហេតុ​។ ​បន្ទាប់​មក​ រូបគេ​ក៏​រត់​មក​ផ្ទះ​ជួល​វិញ​ ហើយ​បបួល​ប្រពន្ធ​របស់​គេ​ទៅ​ស្រុក​កំណើត​វិញ តែម្តង ​។

យ៉ាងណាក៏ដោយ មកទល់ព្រឹកថ្ងៃទី​០៣ មិថុនា ដដែល សមត្ថកិច្ច​កំពុង​ស៊ើបអង្កេតបន្ត​ទៀត​ករណីនេះ ។ (សម្រួលដោយ៖ ស្រីណា)

https://www.facebook.com/phnompenhtimesdotcom/videos/338387750124358/?t=1

អត្ថបទសរសេរ ដោយ