ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បុរសវៀតណាមម្នាក់​លួច​ម៉ូតូ​ខ្មែរ ត្រូវបាននគរ​បាល​ចាប់​បញ្ជូន​ទៅ​តុលាការ​

2 ម៉ោង មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ជា​មុខសញ្ញា​លួច​ម៉ូតូ កាល​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២៦ ត្រូវ​បាន​កម្លាំង​សម ត្ត​កិច្ច​នគរបាល ក្រុង​បា​វិត…

ខេត្តស្វាយរៀង ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម​ម្នាក់ ជា​មុខសញ្ញា​លួច​ម៉ូតូ កាល​ថ្ងៃ​ទី​៨ មីនា ឆ្នាំ​២០២៦ ត្រូវ​បាន​កម្លាំង​សម ត្ត​កិច្ច​នគរបាល ក្រុង​បា​វិត ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​ស្វាយ បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នារី​ខ្មែរ ។

ជនសង្ស័យ​មានឈ្មោះ ង្វៀ​ង វ៉ាំ​ង​ស៊ុ​ង ភេទ​ប្រុស អាយុ​៣២ ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅ​មិន​ពិតប្រាកដ ។

ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ពៅ សុភា ភេទ​ស្រី អាយុ​៣៩ ឆ្នាំ ជា​ម្ចាស់​ម៉ូតូ ឌ្រី​ម​សង់ ១២៥ មួយ​គ្រឿង ត្រូវ​បាន​សមត្ត​កិច្ច​ប្រគល់​ឲ្យ​វិញ ។

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​៦ ព្រឹក​ថ្ងៃ​ទី​០៨ ខែមីនា ឆ្នាំ ២០២៦ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ ក្នុងភូមិ​បា​វិត​កណ្តា ល សង្កាត់​.​ក្រុង​បា​វិត ខេត្តស្វាយរៀង ក៏​ត្រូវ​ជនសង្ស័យ​ជនជាតិ​វៀតណាម​ម្នាក់​ខាងលើ​នេះ បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​នោះ​ធ្វើ មានការ​ភ្ញាក់ផ្អើល ។ ប៉ុន្តែ​ក្រោយ​មានការ​ភ្ញាក់ផ្អើល​ចោរលួច​ម៉ូតូ​សមត្ត​កិច្ច​នគរបាល​ក្រុង​បា​វិត បាន​បើក​ការ​ស្រាវជ្រាវ​ឈាន​ដល់​ការ​ឃាត់ខ្លួន​ចោរ​យួន​ម្នាក់​នោះ ព្រមទាំង​ដក​វត្ថុ​តាង​ម៉ូតូ​របស់​ជន រង​គ្រោះ​ភ្លាម​ៗ ដែរ ។

ពេល​ឃាត់ខ្លួន​បទល្មើស​ជាក់ស្តែង​”​លួច​”​នឹង​យោង​ទៅ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​សង្ស័យ​ទៅ​សាលាដំបូង​ខេត្តស្វាយរៀង​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ