ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់​ស្គាល់​និងដឹង​​ហេតុ​ដែល​ចិន​នេះ​ ក្លែង​គ្រាប់បែក​​​ប្លុង​​ នៅហាង​គុជ«ហឺហឺ»

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ថែមទៀតថា ជនសង្ស័យ​ជាជនជាតិចិន ដែលបានប្លុង​គ្រាប់​បែក​​ក្លែង​ក្លាយធ្វើឱ្យ​ផ្អើលអស់មនុស្សនៅហាងគុជ«ហឺហឺ»នោះ​ គឺ​មាន​​ឈ្មោះលីវ ជី​ន LIU JUN ​អាយុ​៣៩​ឆ្នាំ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្ថែមទៀតថា ជនសង្ស័យ​ជាជនជាតិចិន ដែលបានប្លុង​គ្រាប់​បែក​​ក្លែង​ក្លាយធ្វើឱ្យ​ផ្អើលអស់មនុស្សនៅហាងគុជ«ហឺហឺ»នោះ​ គឺ​មាន​​ឈ្មោះលីវ ជី​ន LIU JUN ​អាយុ​៣៩​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​E449081127 ។ ​​

គួរបញ្ជាក់ថា ជន​សង្ស័យ​បានយក​កាបូប​ខ្មៅមួយ ដែល​មាន​ដាក់​គ្រាប់បែក​ក្លែងក្លាយ​​ជា​​​គ្រាប់​​​កំណត់​ម៉ោង​ផ្ទុះ ​ទៅដាក់​ចោល​នៅ​​​ហាង​​លក់​គុ​ជ​​យីហោ​«​ហឺ​ហឺ​» ស្ថិតនៅ​មុខ​ផ្សា​រកា​ណា​ឌី​យ៉ា តាម​បណ្ដោយ​ផ្លូវ​ប​តុង​ទី​៣ ក្រុម​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

​បើ​តាម​សមត្ថកិច្ច​ដក​ស្រង់សម្តី​ជន​សង្ស័យរូបនេះ​ថា មូល​ហេតុគឺ​ផ្តើម​ចេញ​ពីរឿង​ទំនាស់ក្នុង​ការ​រក​ស៊ីជាមួយ​​​មិត្តភក្តិ​ម្នាក់ដែល​ជាជាតិចិនដូគ្នា ។ ហើយការរកស៊ីនោះ គឺខ្លួន​បាន​ពឹង​​ឱ្យជួយ​បង្កើត​Appបទចម្រៀង​រាំស្រើបស្រាលមួយ ដើម្បី​រកលុយ​តាមអនឡាញ​ តែ​ក្រោយមកខ្លួនក៏មានទំនាស់​ជាមួយ​មិត្តភក្តិម្នាក់នោះ​ ។

ជន​សង្ស័យ​បន្តថា ខ្លួន​បាន​ដឹង​គូ​ទំនាស់​គឺឧស្សាហ៍មក​ចេញ-ចូល​នៅ​ក្នុង​ហាង​គុជ«ហឺហឺ»នោះ ព្រោះ​គូទំនាស់​មាន​ទំនាក់ទំនង​ជាមួ​យ​ម្ចាស់​ហាង ទើបខ្លួន​ដឹង​ទើប​ធ្វើ​​រឿង​គ្រាប់បែក​នេះឡើង​មក​គំរាម​ពួក​គេ​ទាំង២នាក់​​​តែម្តង ។

ព័ត៌មានលម្អឹត​នឹង​មាន​ផ្សាយជូន​លើទំព័រកាសែតកោះសន្តិភាព ។

គួរំលឹកថា ៖ ខាង​ស៊ី​ម៉ាក់​កំពុង​ព្យាយាម​ដោះ​គ្រាប់បែក​កំណត់​ម៉ោង​…​ដោយ​ហាម​មនុស្ស​ចូល​ជិត

អត្ថបទសរសេរ ដោយ