ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​ ​៖ ការ​ផ្សាយ ឬ​ចែករំលែក​ព័ត៌មាន ឬ​រូបភាព​សព​ក្នុង​សមរភូមិ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន

3 ខែ មុន

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ទេព អ​ស្នា​រិ​ទ្ធ​បាន​លើក​ឡើង​ថា ​ការ​ផ្សាយ ឬ​ចែករំលែក​ព័ត៌មាន ឬ​រូបភាព​សព​ក្នុង​សមរភូមិ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ និង​ចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម​…

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​លោក ទេព អ​ស្នា​រិ​ទ្ធ​បាន​លើក​ឡើង​ថា ​ការ​ផ្សាយ ឬ​ចែករំលែក​ព័ត៌មាន ឬ​រូបភាព​សព​ក្នុង​សមរភូមិ ជា​ការ​អនុវត្ត​ផ្ទុយ​ពី​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន​ស្តី​ពី​ការ​ផ្សព្វផ្សាយ​ និង​ចែករំលែក​ព័ត៌មាន​លើ​បណ្តាញ​សង្គម​ ដោយ​ទំនួល​ខុស​ត្រូវ ហើយ​ជា​ទ​ង្វើ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ និង​មិន​លើក​គុណ​តម្លៃ​ដល់​កងទ័ព មិន​គោរព​ដល់​ក្រុម​គ្រួសារ​នៃ​យុទ្ធ​ជន​ពលី​ជីវិត និង​ការ​បូជា​សម្រាប់​បុព្វហេតុ​ការពារ​ជាតិ ​។

អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ នៅ​ថ្ងៃ​ទី​២ ខែមករា ឆ្នាំ​២០២៦​ថា ទន្ទឹម​នេះ​ការ​ផ្សាយ ឬ​ចែករំលែក​រូបភាព​សព​ដោយ​គ្មាន​ការ​បិទ​បាំង ឬ​ព្រិល​លើ​រូបភាព ជា​ទ​ង្វើ​ប្រាសចាក​ក្រមសីលធម៌ រំលោភសិទ្ធិ​ឯកជន​ភាព និង​សេចក្តី​ថ្លៃថ្នូរ​របស់​មនុស្ស និង​ប៉ះពាល់​ខ្លាំង​ដល់​អារម្មណ៍​សាធារណៈ​។​ ក្នុង​នោះ​ដែរ មួយ​ចំនួន​តូច ក៏​មានការ​ចែករំលែក​ត​ៗ​គ្នា​នូវ​រូបភាព​ស្រ​ដៀង​គ្នា​ ដែល​មាន​ប្រភព​ពី​គណនី​ក្លែងក្លាយ​ក្រៅប្រទេស ដែល​គេ​ធ្វើ​ឡើង​ក្នុង​គោលបំណង​អាក្រក់​ផ្នែក​ចិត្តសាស្ត្រ បង្ក​ឱ្យ​មាន​កំហឹង​ឡើង ប៉ះពាល់​ដល់​ការ​គ្រប់គ្រង​ស្ថានការណ៍​បច្ចុប្បន្ន និង​តទៅ​មុខ ​។

ជាង​នេះ​ទៀត​អ្នកនាំពាក្យ​ក៏​ដដែល ​ក៏​បាន​បន្ថែម​ថា​ ការ​ផ្សាយ ឬ​ចែកចាយ​រូបភាព​ដូច​បាន​រៀបរាប់ អាច​ប្រឈម​ការ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ប្រសិនបើ​ត្រូវ​បាន​រក​ឃើញ​ថា​ ធ្វើ​ឡើង​ក្នុង​ចេតនា​ទុច្ចរិត ឬ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​រក្សា​ស្ថិរភាព​នយោបាយ​ ។

ទន្ទឹម​នេះ​ដែរ ក្រសួង​ព័ត៌មាន​បាន​សង្កេត​ឃើញ​មានការ​ផ្សាយ​របស់​សារព័ត៌មាន​មួយ​ចំនួន ជុំវិញ​ស្ថានភាព​កងទ័ព និង​ភូមិសាស្ត្រ​នៅ​សមរភូមិ​ជួរ​មុខ ដោយ​ពុំ​បាន​គិតដល់​ផលវិបាក​ចំពោះ​សន្តិសុខ​ជាតិ និង​ក្តី​អន្តរាយ ​ដែល​អាច​បង្ក​ឡើងជា​យថាហេតុ ប៉ះពាល់​ដល់​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ធានា​ប្រសិទ្ធភាព​សម្រាប់​ការ​វិល​ត្រលប់​ទៅ​រក​ប្រក្រតី​ភាព​ឡើង​វិញ និង​ដំណោះស្រាយ​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន​។ ទាំងនេះ​ជា​ទ​ង្វើ​បំពាន​ការ​អនុវត្ត​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន និង​សេចក្តី​អំពាវនាវ​ទាំងឡាយ​របស់​ក្រសួង ស្ថាប័ន​សមត្ថកិច្ច ពាក់ព័ន្ធ​នឹង​ការ​រាយការណ៍ និង​ផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ក្រមសីលធម៌ និង​ការ​ទទួលខុសត្រូវ​។ មិនតែប៉ុណ្ណោះ​ការ​អនុវត្ត​ផ្ទុយ​សេចក្តីណែនាំ និង​ការ​អំពាវនាវ​របស់​រាជរដ្ឋាភិបាល ក៏​ជះ​ផល​អវិជ្ជមាន​ដល់​កិច្ច​ខិតខំ​នានា​ក្នុង​ក្រប​ខណ្ឌ​ការទូត ផ្លូវច្បាប់ និង​ដំណើរការ​នៃ​យន្តការ​បច្ចេកទេស​ខណ្ឌសីមា​ទៀត​ផង ជា​ពិសេស​បង្ក​ការ​ប៉ះពាល់​ដល់​ការ​រក្សា​ការ​កសាង​ទំនុកចិត្ត​សម្រាប់​សន្តិភាព​យូរអង្វែង​តាម​បណ្តោយ​ព្រំដែន​ ។

ជា​ថ្មី​ម្តងទៀត ក្រសួង​សូម​អំពាវនាវ​ឱ្យ​បញ្ឈប់​បន្ទាន់​រាល់​ការ​ផ្សាយ ឬ​ចែករំលែក​រូបភាព​ដែល​ប៉ះពាល់​ដល់​កងទ័ព និង​សូម​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន អ្នក​ធ្វើ​សកម្មភាព​ក្នុង​វិស័យ​ព័ត៌មាន​និង​សោត​ទស្សន៍​ទាំងអស់ ឱ្យ​ចូលរួម​សកម្ម​ក្នុង​ការ​អនុវត្ត​តាម​សេចក្តីណែនាំ​របស់​ក្រសួង​ព័ត៌មាន និង​ការ​អំពាវនាវ​ពាក់ព័ន្ធ​របស់​ក្រសួង ស្ថាប័ន ដើម្បី​រួមចំណែក​លើកកម្ពស់​សន្តិភាព​ជា​និរន្តរ៍​តាម​បន្ទាត់​ព្រំដែន ព្រមទាំង​ចូលរួម​រក្សា​ស្ថិរភាព សណ្តាប់ធ្នាប់ និង​ការ​អភិវឌ្ឍ​សង្គម​ជាតិ​ទាំងមូល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ