ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាង​ស៊ី​ម៉ាក់​កំពុង​ព្យាយាម​ដោះ​គ្រាប់បែក​កំណត់​ម៉ោង​…​ដោយ​ហាម​មនុស្ស​ចូល​ជិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយករណ៍បន្តថា នៅត្រឹមម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី០១ ឧសភា ដដែល​នេះ មន្ត្រីស៊ីម៉ាក់បានព្យាយាម​ដោះ​គ្រាប់​បែកកំណត់ម៉ោង​នោះ ក្នុងនោះ​ក៏មាន​កម្លាំង​សមត្ថកិច្ចជាច្រើន ​នាក់បានមកការពារកន្លែងកើតហេតុ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយករណ៍បន្តថា នៅត្រឹមម៉ោង១១ និង២០នាទីព្រឹកថ្ងៃទី០១ ឧសភា ដដែល​នេះ មន្ត្រីស៊ីម៉ាក់បានព្យាយាម​ដោះ​គ្រាប់​បែកកំណត់ម៉ោង​នោះ ក្នុងនោះ​ក៏មាន​កម្លាំង​សមត្ថកិច្ចជាច្រើន ​នាក់បានមកការពារកន្លែងកើតហេតុ ដោយ​មិន​ឱ្យ​មនុស្ស​ម្នាចូល​ទៅជិតទីនោះទេ រួមទាំង​អ្នក​កាសែត​ផង​ដែរ ។

គួរបញ្ជាក់ថា បុរស​ជនជាតិ​ចិន​ម្នាក់​បាន​ស្ពាយ​កាបូប​ដាក់​គ្រាប់បែក​ច្នៃជា​ច្រើន​គ្រាប់ និង​មាន​ទាំង​គ្រាប់​បែក​កំណត់​ម៉ោង​ផ្ទុះ​ទៀត​ផង ចូល​ទៅ​កាន់​ហាង​ចិន​លក់​គុ​ជ​មួយ​កន្លែង​យីហោ​«​ហឺ​ហឺ​» តែ​ភ្លាម​ៗ​កម្លាំង​នគរបាល កងរាជអាវុធហត្ថ រួម​ជាមួយ​កម្លាំង​មន្ត្រី​សុ​ី​ម៉ាក់ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ​ធ្វើការ​ត្រួតពិនិត្យ​យ៉ាង​ជាក់ស្ដែង ។

ហេតុការណ៍​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា នេះ នៅ​ក្នុង​ហាង​លក់​គុ​ជ​ចិន​យីហោ​«​ហឺ​ហឺ​» នៅ​មុខ​ផ្សា​រកា​ណា​ឌី​យ៉ា តាម​បណ្ដោយ​ផ្លូវ​ប​តុង​ទី​៣ ក្រុម​ទី​៣ ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ខាងលើ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្ត​សញ្ញាណ​​​នៅឡើយ ហើយ​នៅ​មុន​ពេល​កើតហេតុ ជន​នេះ​បាន​ជិះ​ម៉ូតូ​កង់​បី​១​គ្រឿង ទៅ​ឈប់​នៅ​មុខ​ហាង​លក់​គុ​ជ​នោះ ។

បន្ទាប់​មក បាន​ចុះ​ស្ពាយ​កាបូប​ដាក់​គ្រាប់បែក​ចូល​ទៅ​ក្នុង​ហាង​នោះ ហើយដោយ​មានការ​សង្ស័យ ទើប​អ្នក​ស្ថិត​នៅ​ក្បែរ​នោះ រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​នៅ​មិន​ទាន់​ដឹង​ពី​គោលបំណង​របស់​ជនជាតិ​ចិន​ម្នាក់​នោះ​ច្បាស់លាស់​នៅឡើយ ។ ហើយ​ពេល​នេះ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ឃាត់ខ្លួន​បាន​ហើយ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ