ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ៖ ថែទាំ​សុខភាព​កុមារ ជា​ការ​កសាង​អនាគត​វែង​ឆ្ងាយ​របស់​ប្រទេស​ជាតិ ទោះ​ស្ថិត​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ

12 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ធ្វើការ​ដំបូង នៃ​ដើមឆ្នាំ​២០២៦​នេះ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ទៅ​ស្វែង​យល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​២ ដោយ​មិន​មានការ​ជូនដំណឹង​ជា​មុន…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ធ្វើការ​ដំបូង នៃ​ដើមឆ្នាំ​២០២៦​នេះ ឯកឧត្តម​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ទៅ​ស្វែង​យល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ទី​២ ដោយ​មិន​មានការ​ជូនដំណឹង​ជា​មុន ដើម្បី​ពិនិត្យ​ដោយ​ផ្ទាល់ អំពី​ដំណើរការ​របស់​សេវា​សុខាភិបាល និង​គុណភាព នៃ​ការ​ព្យាបាល​ថែទាំ​កុមារ ។

ក្នុង​ឱកាស​នេះ បាន​បញ្ជាក់​ឱ្យ​ឃើញ​ពី​ការ​ដំណើរការ​ល្អ​របស់​មន្ទីរពេទ្យ ការ​រៀបចំ​សេវាកម្ម​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព ព្រមទាំង​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ របស់​បុគ្គលិក​សុខាភិបាល​គ្រប់​កម្រិត ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​គោរព និង​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​វេជ្ជបណ្ឌិត គិលានុបដ្ឋាក​-​យិ​កា អ្នកបច្ចេកទេស​មន្ទីរពិសោធន៍​-​ថត​ឆ្លុះ បុគ្គលិក​រដ្ឋបាល និង​ក្រុមការងារ​គាំទ្រ ដែល​បាន​បន្ត​បម្រើសេវា​ព្យាបាល​ជូន​កុមារ​ដោយ ការ​លះបង់ និង​មនុស្សធម៌​, ក្នុង​បច្ចុប្បន្នភាព​ប្រទេស​ជាតិ ។

ការ​ជួប​សំណេះសំណាល​ជាមួយ​ឪពុក​ម្តាយ​កុមារ ដែល​កំពុង​សម្រាក​ព្យាបាល បាន​បង្ហាញ​ពី​ទំនុកចិត្ត​កម្រិត​ខ្ពស់ និង​ការ​ពេញចិត្ត ចំពោះ​សេវា​ព្យាបាល ដែល​បញ្ជាក់​ពី​បេសកកម្ម​សំខាន់ និង​ភាព​ជឿជាក់​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា​២​នេះ ។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​កោតសរសើរ ភាព​ជា​អ្នកដឹកនាំ​របស់​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ ដែល​អនុវត្ត​វិធីសាស្ត្រ​គ្រប់គ្រង​ប្រកបដោយ ប្រសិទ្ធភាព និង​ការ​ទទួលខុសត្រូវ ធានា​បាន​នូវ​និរន្តរ៍ភាព និង​គុណភាព​នៃ​ការ​បម្រើសេវា​សុខាភិបាល នៅ​គ្រប់​ស្ថានការណ៍ ។

ក្រសួងសុខាភិបាល បន្ត​ការ​ប្តេជ្ញា​ចិត្ត គាំពារ​បុគ្គលិក​សុខាភិបាល គាំទ្រ​មន្ទីរពេទ្យ​កុមារ​គន្ធ​បុប្ផា ក៏​ដូច​កន្លែង​ផ្សេង​ទៀត​ក្នុង​ទូ​ទាំង​ប្រទេស និង​ធានា​ឱ្យ​កុមារ​គ្រប់​រូប​ទទួល​បាន សេវា​សុខាភិបាល​មានគុណ​ភាព ដោយ​ពុំ​មានការ​រំខាន ទោះ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ