ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​បាត់ដំបង ​នាំ​យក​អំណោយជូន​គ្រួសារ​វីរ​កងទ័ព​ជួរ​មុខ និង​វីរ​នគរបាល​ការពារ​ព្រំដែន នៅ​ស្រុក​សំឡូត និង​ស្រុក​រតន​មណ្ឌល

10 ម៉ោង មុន

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​សុក្រ ទី​២ ខែមករា ឆ្នាំ​២០២៦​នេះ លោក សុខ លូ អភិបាល…

ខេត្តបាត់ដំបង ៖ នៅ​ថ្ងៃ​សុក្រ ទី​២ ខែមករា ឆ្នាំ​២០២៦​នេះ លោក សុខ លូ អភិបាល នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង និង​សហការី បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ជា​គ្រឿង​ឧបភោគបរិភោគ សម្ភារ​ប្រើប្រាស់​ឧ​ប​ត្ថ​ម​ជូន​ដល់​គ្រួសារ​វីរ​កងទ័ព​ជួរ​មុខ ឈរជើង​ការពារ​ព្រំដែន និង​គ្រួសារ​វីរ​នគរបាល​ការពារ​ព្រំដែន នៅ​ស្រុក​សំឡូត ចំនួន​៤៣២​គ្រួសារ និង​ស្រុក​រតន​មណ្ឌល ចំនួន​១៦៩​គ្រួសារ នេះ​បើ​តាម​រដ្ឋបាល​ខេត្តបាត់ដំបង ។

មាន​ប្រសាសន៍​សំណេះសំណាល​ក្នុង​ឱកាស​នេះ លោក សុខ លូ លើក​ឡើង​ថា រាជរដ្ឋាភិបាល ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ តែងតែ​យកចិតទុកដាក់​ចំពោះ​គ្រួសារ​វីរ​កងទ័ព​ជួរ​មុខជា​និច្ច ដោយ​មិន​ទុក​បងប្អូន​ចោល​ឡើយ តែងតែ​មើលថែ ឧបត្ថម្ភ​ទំនុកបម្រុង​មិន​ឱ្យ​ជួប​ការ​ខ្វះខាត​ឡើយ ។

លោក​អភិបាលខេត្ត បាន​បន្ត​ទៀត​ថា ការ​យកចិត្តទុកដាក់​នេះ ដើម្បី​កុំឱ្យ​បងប្អូន​វីរ​កងទ័ព មានការ​ព្រួយបារម្ភ​ចំពោះ​ក្រុម​គ្រួសារ សាច់ញាតិ​ឡើយ ព្រោះ​វីរ​កងទ័ព​ត្រូវ​មាន​កាតព្វកិច្ច​ឈរជើង​ការពារ​បូរណភាព​ទឹកដី​នៅ​ជួរ​មុខ ដូ​នេះ​ក្រុម​គ្រួសារ​ត្រូវ​បាន​អាជ្ញាធរ បន្ត​យកចិត្តទុកដាក់​គ្រប់ពេលវេលា ។

លោក សុខ លូ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​បងប្អូន​ពលរដ្ឋ​ដែល​មាន​សាច់ញាតិ ជា​កងទ័ព​បម្រើ​ជាតិ តស៊ូ​លះបង់​គ្រប់​បែប​យ៉ាង ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ក្រើនរំលឹក​បងប្អូន​ត្រូវ​រួបរួម​គ្នា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ក្នុង​ការ​ដឹក​ដ៏​ឈ្លាសវៃ សម្តេច​តែង​យកចិត្តទុកដាក់​ខ្ពស់​លើ​ប្រជាពលរដ្ឋ​ទូទៅ និង​ក្រុម​គ្រួសារ​កងទ័ព​ជា​និច្ច ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ