ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ំ​ស្រី​នៅផ្ទះ​ម្នាក់ឯង ក្មួយ​ប្រុស​​ឡើង​ទៅ​ចាប់រំលោភតែ​មិន​បាន​សម្រេច ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

3 ម៉ោង មុន

ខេត្តព្រៃវែង ៖ អ៊ំ​ស្រី​ម្នាក់ ​អាយុ ៦៣ឆ្នាំ​ ត្រូវ​បាន​ក្មួយ​ប្រុស​តណ្ហា​ក្រាស់ ឡើង​ទៅ​ចាប់រំលោភ​ដល់​លើ​ផ្ទះ តែ​មិន​បាន​សម្រេច ត្រូវ​អ៊ំ​ស្រី​​ស្រែក​ផ្អើល​អ្នកស្រុក ចេញ​មក​ជួយ​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស…

ខេត្តព្រៃវែង ៖ អ៊ំ​ស្រី​ម្នាក់ ​អាយុ ៦៣ឆ្នាំ​ ត្រូវ​បាន​ក្មួយ​ប្រុស​តណ្ហា​ក្រាស់ ឡើង​ទៅ​ចាប់រំលោភ​ដល់​លើ​ផ្ទះ តែ​មិន​បាន​សម្រេច ត្រូវ​អ៊ំ​ស្រី​​ស្រែក​ផ្អើល​អ្នកស្រុក ចេញ​មក​ជួយ​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង៨យប់​ថ្ងៃ​ទី១ មក​រា ២០១៦ នៅ​លើ​ផ្ទះ​ជន​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ផាត់​សណ្ដោង ឃុំ​ព្នៅ​ទី១ ស្រុក​ស៊ី​ធ័​រ​កណ្ដាល ខេត្តព្រៃវែង​ ។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ក្នុង​ករណី​នេះ​មានឈ្មោះ ញ៉ែ​ម សុខ​ជា ភេទ​ស្រី អាយុ៦៣ឆ្នាំ ។ ចំណែក​ជនសង្ស័យ​ឈ្មោះ អុល ម៉េ​ង​ហុង ​ភេទ​ប្រុស អាយុ២៩​ឆ្នាំ ត្រូវជា​ក្មួយ​ប្រុស​របស់​ជន​រង​គ្រោះ អ្នក​ទាំង​២ ​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ ។

តាម​សម្ដី​របស់​ជន​រង​គ្រោះ​ បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​នោះ រូប​គាត់​កំពុង​ដេក​នៅ​លើ​ផ្ទះ​ម្នាក់ឯង​សុខ​ៗ ស្រាប់តែ​ជនសង្ស័យ​ជា​ក្មួយ​ប្រុស បាន​ឡើង​ទៅ​ចាប់​សម្រាត​សំពត់​របស់​គាត់ បម្រុង​រំលោ.ភ ធ្វើ​អោយ​គាត់​ភ្ញាក់ ហើយ​ក៏​ស្រែក​ឆោឡោ​ឡើង ធ្វើ​ឲ្យ​ផ្អើល​ដល់​អ្នក​ជិតខាង ចេញ​មក​ជួយ និង​ចាប់​ជនសង្ស័យ ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ភ្លាម​ៗ​តែ​ម្ដង ​។

តាម​សម្ដី​អ្នកស្រុក​នៅ​ក្បែរ​ផ្ទះ​ជនសង្ស័យ​ បាន​បញ្ជាក់​ថា ជនសង្ស័យ​មាន​ប្រពន្ធ​កូន​ត្រឹមត្រូវ​ដែរ ប៉ុន្តែ​មិនដឹង​ជា​យ៉ាងម៉េច បែរជា​ទៅ​ចាប់រំលោភ​អ៊ំ​ស្រី​របស់​ខ្លួន ដែល​មាន​អាយុ​ដល់​ទៅ ៦៣ឆ្នាំ ​បែប​នេះ​ទៅ​វិញ ?

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ស៊ី​ធរ​កណ្ដាល ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ