ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់​! ព្រះ​វិហារ Notre Dame Cathedral ដ៏​ល្បីល្បាញ​របស់​បារាំង​មាន​ប្រវត្តិ​បែប​ណា

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ខណៈ​ភ្លើង​ឆាបឆេះ​មួយ​ហែក​ឆ្លងកាត់​កណ្តាល​នៃ​ព្រះ​វិហារ​សតវត្សរ៍​ទី 13 ការ​យកចិត្តទុកដាក់​របស់​ពិភពលោក​ជា​ថ្មី​ម្តងទៀត បាន​ផ្ដោត​ទៅ​នឹង​និមិត្តរូប​ប្រវត្តិ​សាស្ត្រ​នៃ​ទី​ក្រុងប៉ារីស និង​គ្រី​ស្ទ​សាសនា​។ នៅ​ឆ្នាំ​1831 អ្នកនិពន្ធ​បារាំង​ល្បីល្បាញ លោក…

ប្រទេស​បារាំង ៖ ខណៈ​ភ្លើង​ឆាបឆេះ​មួយ​ហែក​ឆ្លងកាត់​កណ្តាល​នៃ​ព្រះ​វិហារ​សតវត្សរ៍​ទី 13 ការ​យកចិត្តទុកដាក់​របស់​ពិភពលោក​ជា​ថ្មី​ម្តងទៀត បាន​ផ្ដោត​ទៅ​នឹង​និមិត្តរូប​ប្រវត្តិ​សាស្ត្រ​នៃ​ទី​ក្រុងប៉ារីស និង​គ្រី​ស្ទ​សាសនា​។ នៅ​ឆ្នាំ​1831 អ្នកនិពន្ធ​បារាំង​ល្បីល្បាញ លោក Victor Hugo បាន​អញ្ជើញ​អ្នក​អាន​របស់​គាត់​ឱ្យ​ចូល​វិហារ Notre Dame Cathedral នៅ​ប៉ា​រី​ស ដើម្បី​ស្វែង​យល់​អំពី​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ និង​វិសេស​វិសាលភាព​របស់​វា​។

លោក​បាន​សរសេរ​ថា «​អគារ​ដ៏​អស្ចារ្យ​ដូច​ជា​ភ្នំ​ធំ​ៗ គឺជា​ការងារ​នៃ​សតវត្ស​»​។ ហើយ​កាលពី​ថ្ងៃ​ចន្ទ នៅ​ពេល​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ឆ្លងកាត់​កណ្តាល​នៃ​សាសនា​ចក្រ​សតវត្សរ៍​ទី​13 ការ​យកចិត្តទុកដាក់​របស់​ពិភពលោក​ជា​ថ្មី​ម្តងទៀត បាន​ចាប់អារម្មណ៍​ទៅ​នឹង​ព្រះ​វិហារ​នេះ​។

លោកស្រី Barbara Boehm អ្នក​អភិរក្ស​ជាន់ខ្ពស់​នៃ Met Cloisters នៅ​ញូ​វ​យ៉​កបាន​និយាយ​ថា លោកស្រី​មាន​អារម្មណ៍​ក្តុកក្តួល​យ៉ាង​ខ្លាំង ក្រោយ​ពី​ដឹង​ពី​ដំណឹង​នេះ​។ ខណៈ​ដែល​ភ្លើង​ឆាបឆេះ មានការ​ផ្ញើ​អ៊ីមែល និង​ទូរស័ព្ទ​ជា​ច្រើន​សម្រាប់​មនុស្ស​ទូ​ទាំង​ពិភព​លោក ដែល​ស្ដី​ពី​ព័ត៌មាន​នេះ​។

លោកស្រី Boehm បាន​មាន​ប្រសាសន៍​ថា «​វា​គឺជា​និមិត្តរូប​នៃ​ទី​ក្រុងប៉ារីស​នៃ​អរិយធម៌ ហើយ​អ្វី​គ្រប់យ៉ាង​ដែល​នៅ​ខាងក្នុង​វា​មាន​រាប់​បញ្ចូល​ពី​ប្រវត្តិ និង​ភាព​ថ្លៃថ្នូរ​រាប់​សតវត្សរ៍​»​។ វា​មាន​ទីតាំង​ស្ថិត​នៅ Île de la Cité ដែល​ជា​កោះ​តូច​មួយ​នៅ​កណ្តាល​ទី​ក្រុងប៉ារីស​។ ព្រះ​វិហារ​នេះ​ឈរ​ជា​គំរូ​ដើម​នៃ​ស្ថាបត្យកម្ម​ហ្គោ​ធិ​ក​របស់​បារាំង​។ Jacqueline Jung ជា​សាស្ត្រាចារ្យ​រង​នៃ​ប្រវត្តិសាស្ត្រ​សិល្បៈ នៅ​ឯ​សាកលវិទ្យាល័យ Yale បាន​និយាយ​ពី​ភាព​ទាក់ទាញ​ទឹកភ្លៀង​របស់​វា​ទៅ​នឹង​បង្អួច​ពណ៌​ផ្កាឈូក ដែល​មាន​រូបរាង​រស់​រវើក​។​ការ​រចនា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី «​បង្កើត​បរិយាកាស​នៃ​ភាព​ទំនើប និង​ការ​ច្នៃប្រឌិត​»​។

លោកស្រី​សាស្ត្រាចារ្យ​បាន​និយាយ​ថា វិហារ​កាតូលិក​ដទៃ​ទៀត​នៅ​ឆាត​ឆេស និង​រី​ម​ស័​រ​នឹង​ទទួល​បាន​រង្វាន់ សម្រាប់​ការ​ផ្តល់​ឧទាហរណ៍​ដ៏​ល្អ​ឥត​ខ្ចោះ​របស់​ហ្គោ​ធិ​ក ប៉ុន្ដែ Notre Dame ដែល​មាន​ន័យ​ថា «​នារី​របស់​យើង​» នៅ​តែ​មាន​លក្ខណៈ​ហ្គោ​ធិ​ក​នៅ​ក្នុង​គំនិត​ច្នៃប្រឌិត​ដ៏​ពេញ​និយម​។ វា​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ស្ថាបត្យកម្ម​មជ្ឈិមសម័យ​។ វិហារ​នេះ បាន​វិ​វត្ត​រហូត​មក​ដល់​សព្វថ្ងៃ​។ នៅ​ឆ្នាំ 1965 បន្ទាប់​ពី​រយៈពេល​30​ឆ្នាំ នៃ​ការ​អង្កេត​ឃើញ​ស្នាម​ប្រឡាក់ គេ​បាន​ព្យាយាម​ជួសជុល​វា​ឲ្យ​ដូច​កាលពី​សតវត្សរ៍​ទី​13​។ វា​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​នៅ​ដើម​ទសវត្សរ៍​ឆ្នាំ 1990 និង​ចំណាយពេល 10​ឆ្នាំ ដើម្បី​សម្អាត​ផ្នែក​ខាង​មុខ ដែល​បាន​បញ្ចប់​នៅ​ឆ្នាំ​2000​។

សព្វថ្ងៃ​ព្រះ​វិហារ​នេះ គឺជា​កន្លែង​សក្ការៈបូជា​ដ៏​សំខាន់​មួយ​សម្រាប់​ពួក​កាតូលិក​មក​ពី​ប្រទេស​បារាំង និង​នៅ​ជុំវិញ​ពិភពលោក​។ វា​ទាក់ទាញ​អ្នក​ទស្សនា​ប្រហែល 13​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ឬ​ប្រហែល 30000 នាក់​ក្នុង​មួយ​ថ្ងៃ ច្រើន​ជាង​អគារ​អេ​ហ្វ​ហ្វ​ល​។ Jerrilynn Dodds សាស្ត្រាចារ្យ​ផ្នែក​សិល្បៈ និង​ស្ថាបត្យកម្ម​មជ្ឈិមបូព៌ា​នៅ​មហាវិទ្យាល័យ Sarah Lawrence បាន​និយាយ​ថា Notre Dame គឺជា​វិមាន​ជំនឿ​មួយ​ក្នុង​ចំណោម​វិមាន​ពីរ​បី ដែល​ពេញ​និយម​។ លោកស្រី​សាស្ត្រាចារ្យ​បាន​និយាយ​ថា «​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ Notre Dame ហួស​ពី​សាសនា​លើស​ពី​នយោបាយ​។ វា​ជា​ផ្នែក​មួយ​នៃ​អត្តសញ្ញាណ​រួម​របស់​យើង ដែល​យើង​ពេល​នេះ​កំពុង​តែ​រង​ទុក្ខ​សោកសៅ​ពី​ការ​បាត់បង់​របស់​វា​»​។

គួរ​រំលឹក​ថា ៖ ប្រជាជន​បារាំង​តក់ស្លុត​ពេល​ឃើញ​ព្រះ​វិហារ​ដ៏​ល្បីល្បាញ​ត្រូវ​ភ្លើង​លេប​ត្របាក់ (​មាន​វី​ដេ​អូ​)

គួរ​រំលឹក​ទៀត​ថា ៖ មហាសេដ្ឋី​បារាំង​សន្យា​ជួយ​ជាង​១០០​លាន​ដុល្លារ ដើម្បី​ជួសជុល​ព្រះ​វិហារ Notre Dame Cathedral ត្រូវ​ភ្លើង​ឆេះ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ