ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​បារាំង​តក់ស្លុត​ពេល​ឃើញ​ព្រះ​វិហារ​ដ៏​ល្បីល្បាញ​ត្រូវភ្លើង​លេប​ត្របាក់ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ ភ្លើង​បាន​ឆាបឆេះ​បំផ្លាញ​ព្រះ​វិហារ Notre Dame Cathedral ដ៏​ល្បីល្បាញ​របស់​បារាំង ជា​ច្រើន​ម៉ោង​កាលពី​យប់​ថ្ងៃ​ច័ន្ទ ដោយ​ធ្វើ​ឱ្យ​មានការ​តក់ស្លុត​ក្នុង​ចំណោម​ប្រជាជន​បារាំង និង​អ្នក​ដែល​ឃើញ​ទិដ្ឋភាព​នោះ​។…

ប្រទេស​បារាំង ៖ ភ្លើង​បាន​ឆាបឆេះ​បំផ្លាញ​ព្រះ​វិហារ Notre Dame Cathedral ដ៏​ល្បីល្បាញ​របស់​បារាំង ជា​ច្រើន​ម៉ោង​កាលពី​យប់​ថ្ងៃ​ច័ន្ទ ដោយ​ធ្វើ​ឱ្យ​មានការ​តក់ស្លុត​ក្នុង​ចំណោម​ប្រជាជន​បារាំង និង​អ្នក​ដែល​ឃើញ​ទិដ្ឋភាព​នោះ​។ ព្រះ​វិហារ Notre Dame Cathedral ត្រូវ​បាន​សាងសង់​ឡើង​កាលពី​សតវត្សរ៍​ទី​១៣ ហើយ​ជា​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​សំខាន់​បំផុត​មួយ​របស់​បារាំង​។

វា​ក៏​ត្រូវ​បាន​គេ​ស្គាល់​ពាសពេញ​ពិភពលោក​ផង​ដែរ​។ ភ្លើង​បាន​បំផ្លាញ​កំពូល​ស្រួច និង​ដំបូល​របស់​ព្រះ​វិហារ មុន​ពេល​ដែល​អ្នក​ពន្លត់​អគ្គិភ័យ​ប្រមាណ​៤០០​នាក់​អាច​គ្រប់គ្រង​ស្ថានការណ៍​បាន​។

តាម​សេចក្តីរាយការណ៍​ពី​សារព័ត៌មាន CNN បានអោយ​ដឹង​ថា អ្នក​ពន្លត់​អគ្គិភ័យ​បាន​អាច​គ្រប់គ្រង និង​ពន្លត់ភ្លើង​នោះ​បាន​ហើយ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​។

ព្រះ​វិហារ Notre Dame Cathedral គឺជា​តំបន់​ប្រវត្តិសាស្ត្រ និង​ទេសចរណ៍​ដ៏​សំខាន់​បំផុត មួយ​របស់​បារាំង​ដោយ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជា​១៣​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ដោយ​ច្រើន​ជាង​ចំនួន​ភ្ញៀវ​ដែល​មក​លេង​ប្រទេស​កម្ពុជា​ដល់ទី​ពីរ​ដង​ឯណោះ​៕ ប្រភព​វីដេអូ ៖ Eyewitness News ABC7NY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ