ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហាសេដ្ឋី​បារាំង​សន្យា​ជួយ​ជាង​១០០​លាន​ដុល្លារ ដើម្បី​ជួសជុល​ព្រះ​វិហារ Notre Dame Cathedral ត្រូវ​ភ្លើង​ឆេះ

5 ឆ្នាំ មុន

ប្រទេស​បារាំង ៖ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ បន្ទាប់​ពី​ភ្លើង​បាន​ឆាបឆេះ​បំផ្លាញ​ព្រះ​វិហារ Notre Dame Cathedral ដ៏​ល្បីល្បាញ​របស់​បារាំង​នោះ មហាសេដ្ឋី​បារាំង​មួយ​រូប​បាន​ចេញ​មុខ​ជួយ​លុយ​ជាង​១១៣​លាន​ដុល្លារ (១០០​លាន​អឺ​រ៉ូ​)…

ប្រទេស​បារាំង ៖ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ បន្ទាប់​ពី​ភ្លើង​បាន​ឆាបឆេះ​បំផ្លាញ​ព្រះ​វិហារ Notre Dame Cathedral ដ៏​ល្បីល្បាញ​របស់​បារាំង​នោះ មហាសេដ្ឋី​បារាំង​មួយ​រូប​បាន​ចេញ​មុខ​ជួយ​លុយ​ជាង​១១៣​លាន​ដុល្លារ (១០០​លាន​អឺ​រ៉ូ​) ដើម្បី​ជួសជុល​ព្រះ​វិហារ​នោះ​ឡើង​វិញ​។

លោក​ហ្វ្រ​ង់​ស័​រ ហេ​ន​រី ភី​ណុ​ល (Francois Henri Pinault) ត្រូវ​បាន​ដកស្រង់​សម្តី​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​អា​ភ៊ របស់​អា​មេ​រិ​ក​ដូចដែល​បាន​និយាយ​ថា «​ឪពុក​របស់ខ្ញុំ និង​ខ្ញុំ​បាន​សម្រេចចិត្ត​បញ្ចេញ​លុយ​ចំនួន​១០០​លាន​អឺ​រ៉ូ នៅ​ត្រឹម​ពេល​នេះ​ដើម្បី​ចូលរួម​ចំណែក​នៅ​ក្នុង​កិច្ច​ប្រឹងប្រែង ដើម្បី​ជួសជុល​ព្រះ​វិហារ Notre Dame ឡើង​វិញ​»​។

លោក​ហ្វ្រ​ង់​ស័​រ ហេ​ន​រី គឺជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​អន្តរជាតិ Kering ដែល​រួម​មាន​ផង​ដែរ ផលិតផល​ម៉ាក Gucci​។ ចំណែក​ប្រធានាធិបតី​បារាំង​បាន​សន្យា​ថា នឹង​ធ្វើ​យុទ្ធនា​ការ ដើម្បី​ប្រមូល​មូលនិធិ ដើម្បី​ជួសជុល​ឡើង​វិញ​ព្រះ​វិហារ Notre Dame ដ៏​ល្បីល្បាញ​នេះ​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ទៅ​កាន់​លេង​ចំនួន​១៣​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ​៕ ប្រភព​វីដេអូ ៖ AFP

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ