ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិវេណដីភ្នំដោះក្រមុំ…ត្រូវដក​ហូត​ទុក​ជា​សម្បត្តិ​​សាធារណៈ​​វិញ​ទាំងអស់​

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ទីបំផុត អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​សម្រេច​ដកហូត​ដី​នៅ​តំបន់​ជុំវិញ​ជើងភ្នំ​ដោះ​ក្រមុំ ​មកធ្វើជា​សម្បត្តិ​សាធារណៈ​វិញ និង​​ត្រូវ​​​បោះបង្គោល​កំណត់​ព្រំ​ដីផង​​ដែរ​ ​។ ការសម្រេចនេះ គឺបន្ទាប់ពី​​​​មាន​​កិច្ច​ប្រជុំ​​បន្ទាន់​​មួយ…

ខេត្តមណ្ឌលគិរី ៖ ទីបំផុត អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​សម្រេច​ដកហូត​ដី​នៅ​តំបន់​ជុំវិញ​ជើងភ្នំ​ដោះ​ក្រមុំ ​មកធ្វើជា​សម្បត្តិ​សាធារណៈ​វិញ និង​​ត្រូវ​​​បោះបង្គោល​កំណត់​ព្រំ​ដីផង​​ដែរ​ ​។ ការសម្រេចនេះ គឺបន្ទាប់ពី​​​​មាន​​កិច្ច​ប្រជុំ​​បន្ទាន់​​មួយ ​រវាងអាជ្ញាធរនិង​​មន្ត្រីពាក់ព័ន្ធ​ទាំងអស់​ តាំងពី​វេលាម៉ោងប្រហែល​០៨ព្រឹក​ថ្ងៃទី​០១ មីនា ​និងទើបបញ្ចប់នៅវេលាជាង១រសៀល​ថ្ងៃ​ដដែលនេះ គិតទៅគឺ​មានរយៈ​ពេល​ជាង​​៥​ម៉ោងមក​ហើយ ។​ គួររំលឹកថា ព្រឹក​នេះ​…​មន្ត្រី​ពាក់ព័ន្ធ​ជួប​គ្នា​ប្រជុំ​បន្ទាន់ រឿង​ដី​«​ភ្នំ​ដោះ​ក្រមុំ​»

​គួរបញ្ជាក់ថា អាជ្ញាធរ​ខេត្ត​រួម​នឹង​ភាគី​ពាក់​ព័ន្ធ​នានា គឺ​​បាន​រក​ឃើញ​ដី​នៅ​ជាយ​ជើងភ្នំ​ដោះ​ក្រមុំ ត្រូវ​បាន​គេ​រំលោភយក ដោយ​មាន​ធ្វើ​របង​ព័​ទ្ធ​​យក​ធ្វើ​ជាក​ម្មសិ​ទិ្ធ​ផ្ទាល់ខ្លួនមក បើ​ទោះ​មានការ​រារាំង​ពី​មន្ត្រី​មូលដ្ឋាន​ក៏​ដោយ​ ។

លោក​ស្វាយ សំ​អ៊ា​ង បាន​ថ្លែង​ថា ករណី​នេះ​ ខេត្ត​តែងតែបាន​ប្រជុំ​រក​ដំណោះស្រាយ​ជា​ច្រើន​ដង​ហើយ និងបាន​ដោះស្រាយ​ជា​បន្តបន្ទាប់​ ។​ រហូត​មក​ដល់​ពេល​នេះ ដី​ទាំងនោះ​ពិតជា​បាត់បង់​មែន តែ​ការ​បាត់បង់​នោះ ​គឺ​អាជ្ញាធរ​បាន​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ជាក់ស្តែង​ ។​ ហើយ​ដី​មួយ​ចំនួន​ត្រូវ​បាន​រាជរដ្ឋាភិបាល ចេញ ស ជ ណ កាត់​ទៅ​ឲ្យ​អង្គភាព​ទឹក​ស្អាត​ដើម្បី​ប្រ​យោ​ជ​ន៏​ផ្គត់ផ្គង់​ដល់​ប្រជាជន​ក្នុង​ក្រុង​សែន​មនោ​រម្យ​ទាំងមូល​។

លោក​អភិបាលខេត្ត​បន្ត​ថា កាលពី​ឆ្នាំ​២០០៤ ពេល​ដែល​ភ្នំ​ដោះ​ក្រមុំ​ត្រូវ​បាន​ស្នើរ​សុំ​ដាក់​ប​ញ្ជូ​ល​ជា​តំបន់ មជ្ឈមណ្ឌល​វប្បធម៌​ជនជាតិ ដែល​មាន​ទំហំ​សរុប​១០១​ហិច​តា ។​តែ​ដោយ​ការ​ចន្លោះ​ប្រហោង​ទំហំ​ផ្ទៃដី​មជ្ឈមណ្ឌល​ជនជាតិ​ឬ​ភ្នំ​ដោះ​ក្រមុំ​នេះ នៅ​សល់​ទំហំ​៩០​ហិច​តា នា​ឆ្នាំ​២០១២ នឹង​បន្ត​នៅ​សល់​ត្រឹម​៨៥​ហិច​តា​ក្នុង​ឆ្នាំ​២០១៩​នេះ​។

បើ​តាម​ការ​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ខាងលើ ផ្ទៃដី​ដែល​បាន​បាត់បង់​ភាគច្រើន​គឺ​បណ្តាល​មក​ពី​ការ​ព័​ទ្ឋ​យក​ពី​ប្រជាជន​ដែល​សង់​របង​លយ​ចូល​ដី​របស់​មជ្ឈមណ្ឌល​ជនជាតិ​នេះ​។ យោង​សម្តី​ផ្ទាល់​របស់​ប្រធាន​មន្ទីរ​ដែនដី នគរ​រូ​នី​យ​កម្ម នឹង​សំណង់ លោក ម៉ៅ ចម្រើន បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ធ្វើ​បច្ចុប្បន្នភាព​លើ​ទីតាំង​នោះ​ផ្ទាល់ ដី​ភ្នំ​ដោះ​ក្រមុំ​មាន​ផ្ទៃដី​៨៥​ហិច​តា នឹង​មាន​ព្រំ​ជុំវិញ​ប្រវែង​៤៥០០​ម៉ែត្រ ហើយ​មន្ទីរ​បាន​ស្នើរ​សុំ​គោល​ការ​ឯកភាព​ពី​ថ្នាក់ដឹកនាំ​ដើម្បី​កាត់​ខ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ​ដែល​កាន់កាប់​កន្លង​មក នឹង​បោះបង្គោល​ព្រំ​ដី​ជាក់លាក់​ជៀសវាង​ការ​រំលោភ​នៅ​ថ្ងៃក្រោយ​ ។

លោក គ្រើ​ង តុលា តំណាង​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​បាន​និយាយ​ថា ការ​សម្រេច​របស់​អាជ្ញាធរ​ពេល​នេះ គឺ​ពិតជា​បាន​ផ្តល់​ផល នឹង​ប្រ​យោ​ជ​ន៏​ជា​ច្រើន​ដល់​បងប្អូន​ជនជាតិ​ដើម​ដែល​ជា​ម្ចាស់​ស្រុក​នឹង​បាន​បម្រើ​ដល​ល​វិស័យ​ទេសចរ​ណ៏​ផង​ដែរ​។

មហាជន​បាន​នឹង​កំពុង​រង់ចាំ​មើល​ពី​ចំណាត់ការ​របស់​អាជ្ញាធរ​ តើ​អាច​ចាត់វិធានការ​ចំពោះ​អ្នក​រំលោភ​យក​ដី​រដ្ឋ​បែប​ណាខ្លះ? ព្រោះ​នេះ​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​បាន​កើតជា​យូរ​មក​ហើយ​ ។

អត្ថបទសរសេរ ដោយ