ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកបញ្ជា​ម៉ាស៊ីន​បកសម្បក​ឈើ​ភ្លាត់ស្នៀត​រអិល​ជើង​ធ្លាក់​ចូល​រណា​រយន្ត​កា.ត់​​ដា.ច់​ខ្លួនជា២​កំណាត់​​

2 នាទី មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​: គ្រោះថ្នាក់​ពិតជា​មើល​មិនឃើញ​នោះ​ទេ អ្នកជំនាញ​បច្ចេកទេស​បញ្ជា​ម៉ាស៊ីន​បកសំបក​ឈើ​ដើម្បី​ផលិត​កុង​ផ្លា​កកេ ចៃដន្យ​រអិល​ជើង​ដួល​ចូល​ម៉ាស៊ីន ត្រូវ​បា​នរណា​រ​យន្ត​កាត់​ខ្លួន​ដាច់​ជា​ពីរ​កំណត់​ស្លាប់​យ៉ាង​​អាណោចអាធ័ម ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ផ្សេង​ទៀត​ និង​ជំនាញ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​កន្លែងកើតហេតុ​​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៥២​នាទី​រសៀល​ថ្ងៃ​ទី​១៤​កញ្ញា ឆ្នាំ​២០២៥ នៅ​ចំនុច​សិប្បកម្ម​ក្តារបន្ទះ​កុង​ផ្លា​កេ​ក្នុងភូមិ​យាយ​ស…

ខេត្ត​ត្បូងឃ្មុំ​: គ្រោះថ្នាក់​ពិតជា​មើល​មិនឃើញ​នោះ​ទេ អ្នកជំនាញ​បច្ចេកទេស​បញ្ជា​ម៉ាស៊ីន​បកសំបក​ឈើ​ដើម្បី​ផលិត​កុង​ផ្លា​កកេ ចៃដន្យ​រអិល​ជើង​ដួល​ចូល​ម៉ាស៊ីន ត្រូវ​បា​នរណា​រ​យន្ត​កាត់​ខ្លួន​ដាច់​ជា​ពីរ​កំណត់​ស្លាប់​យ៉ាង​​អាណោចអាធ័ម ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ផ្សេង​ទៀត​ និង​ជំនាញ​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​កន្លែងកើតហេតុ​​។

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២​និង​៥២​នាទី​រសៀល​ថ្ងៃ​ទី​១៤​កញ្ញា ឆ្នាំ​២០២៥ នៅ​ចំនុច​សិប្បកម្ម​ក្តារបន្ទះ​កុង​ផ្លា​កេ​ក្នុងភូមិ​យាយ​ស ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ។​

ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​គ្រោះថ្នាក់​នេះ​កើតឡើង​ត្រូវ​បានប្រជាពលរដ្ឋ​បាន​រាយការណ៍ មក​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេ​បិទ​ថា មាន​ករណី​មនុស្ស​ចូល​ក្នុង​ម៉ាស៊ីន​បកសំបក​ឈើ​បណ្តាល​ស្លាប់​ក្នុង​សិប្បកម្ម​។ ក្រោយ​ទទួល​ព​ត៌​មាន​កម្លាំង​ជំនាញ ស្រុក​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទន្លេ​បិទ រួម​និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​ទៅ​ពិនិត្យ សព​​ជនរងគ្រោះ​ឈ្មោះ យឹ​ង យាន ភេទ​ប្រុស  ​អាយុ​៤១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ទន្លេ​បិទ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ជា​កម្មករ បញ្ជា​ម៉ាស៊ីន​បកសំបក​ឈើ បាន​រអិល​ជើង​ចូល​ក្នុង​ម៉ាស៊ីន ត្រូវរណារយន្តកាត់ ​បណ្តាល​អោយ ដាច់​រយះ​ខ្លួន​ជា​ពីរ​ស្លាប់​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​។​ 

សមត្ថកិច្ច​មូលដ្ឋាន​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ដោយ​មានការ​សង្ស័យ​អាច​ក្រែង​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​ផ្សេង​ទៀត​នោះ​ក៏​បាន​ឆែក​មើល​កាមេរ៉ា​សុវត្ថិភាព​របស់​សិប្បកម្ម​ដែល​ដាក់​នៅ​កន្លែង​ម៉ាស៊ីន បកសំបក​ឈើ បានឃើញ​ពី​សកម្មភាព​របស់​ជន​រង​គ្រោះ​​ពិតជា​បាន​រអិល​ជើង​ចូល​ម៉ាស៊ីន​បកសំបក​ឈើ​ ត្រូវរណារយន្តកាត់ដាច់ខ្លួនជា២កំណាត់ បណ្តាល​អោយ​ស្លាប់​​ពិតប្រាកដមែន​។

ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​មណ្ឌល​សុខភាព​ទន្លេ​បិទ និង​គណ​:​ក​ម្មា​ធិ​ការ​ជា​រួម​សព​ស្លាប់​ដោយ​គ្រោះថ្នាក់​ការ ងារ​(​រអិល​ជើង​ចូល​ម៉ាស៊ីន​)​បណ្តាល​អោយ​ស្លាប់​ខ្លួនឯង​ពិតមែន​ពុំ​មាន​ពាក់ ព័ន្ធ​និង​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ​។

ក្រោយ​ពិនិត្យ​រួច សពជនរងគ្រោះ​​ត្រូវបានសមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សូម​បញ្ជាក់​ថា​កន្លែង​បើក​សិប្បកម្ម​នេះ​ទើបតែ​ដំណើរការ​បាន​២​ទៅ​៣​ខែ ដែល​មាន​ថៅកែ​ជា​ជនជាតិ​ចិន បាន​ជួល​ដី​របស់​ឈ្មួញ​ម្នាក់​ដើម្បី​បើក​សិប្បកម្ម​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ